Posts tagged as "Poipet"

អាជ្ញាធរ​ប៉ោយ​ប៉ែត​ថា​សង់​តូប​អាជីវកម្ម មិន​មាន​ផល​ប៉ះ​ពាល់​ទេ

អាជ្ញាធរ​ប៉ោយ​ប៉ែត​ថា​សង់​តូប​អាជីវកម្ម មិន​មាន​ផល​ប៉ះ​ពាល់​ទេ

មិនមែនជារឿង ដែលទើបនឹងកើតមានថ្មីនេះទេ តែវាជារឿងចាស់ ដែលកើតឡើង តាំងពីដើមឆ្នាំ២០១៥​មក​ម្លេះ ហើយការព្រួយបារម្ភ របស់ប្រជាពលរដ្ឋមួយចំនូន ព្រះសង្ឃ និងនាយកសាលា នៅតែមានដដែល។ ទស្សនាវដ្ដី​មនោរម្យ.អាំងហ្វូ ធ្លាប់ធ្វើរបាយការណ៍ ពីករណីនេះម្ដងហើយ នៅពេលនោះ ដែលអាចរកអាន​ឡើង​វិញ​បាន ដោយចុចនៅលើទីនេះ

ផ្ទុយពីការខ្វល់ខ្វាយ របស់ពលរដ្ឋ ព្រះសង្ឃ និងនាយកសាលា មកទល់នឹងពេលនេះ នៅលើចិញ្ចើមផ្លូវ​សាធារណៈ​នោះ រឹតតែមានការីកដុះដាល នូវតូបធ្វើអាជីវកម្មឯកជន កាន់តែច្រើនឡើងៗ (១ទៅ១០តូប)។ នោះ​ដោយសារតែ ការបារម្ភទាំងអស់ខាងលើ ត្រូវបានអាជ្ញាធរក្រុងប៉ោយប៉ែតបដិសេធ ដោយប្រាប់មក​វិញថា វាគ្មានផលប៉ះពាល់អ្វីធ្ងន់ធ្ងរឡើយ។

លោក ង៉ោ ម៉ែងជ្រួន អភិបាលក្រុងប៉ោយប៉ែត បានថ្លែងនៅរសៀលថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៥នេះថា [...]

ពលរដ្ឋ​ប៉ោយប៉ែត​ថា បុគ្គលិក​ក្រុមហ៊ុន​អគ្គីសនី​បាន​ជំរិត​ទារ​ប្រាក់

ពលរដ្ឋ​ប៉ោយប៉ែត​ថា បុគ្គលិក​ក្រុមហ៊ុន​អគ្គីសនី​បាន​ជំរិត​ទារ​ប្រាក់

ពលរដ្ឋម្នាក់លោក សឿន ប្រុស រស់នៅភូមិបាលិលេយ្យ២ បានឲ្យទស្សនាវដ្តីមនោរម្យ.អាំងហ្វូដឹងថា ផ្ទះលោក​ខូចឌីហ្សុងទ័រ (Disjoncteur) ភ្លើង បានហៅបុគ្គលិក ក្រុមហ៊ុនខាងលើមកជួសជុល តែអ្នកទាំងនោះ បានយក​ថ្លៃឌីហ្សុងទ័រ ថ្លៃខុសពីលើកមុនៗ ហើយថែមទាំងប្រើពាក្យសម្តីថា បើមិនត ក៏បញ្ឈប់ការប្រើប្រាស់ភ្លើងទៅ។ លោកបន្តទៀតថា បុគ្គលិកទាំងអស់នោះ អាងថា នៅក្រុងប៉ោយប៉ែតគ្មានក្រុមហ៊ុនណា មកប្រកួតប្រជែង​ឡើយ មានតែក្រុមហ៊ុន «អានកូ» របស់លោក កុក អាន មួយនេះប៉ុណ្ណោះ ទើបមិនព្រមបម្រើពលរដ្ឋ តាម​តម្រូវ​ការ។

អ្នកដែលត្រូវបុគ្គលិក ក្រុមហ៊ុនអគ្គិសនីខាងលើ តម្រូវឲ្យបង់ប្រាក់ច្រើនជាងមុន សម្រាប់ថ្លៃឌីហ្សុងទ័រ ថ្មី បាន​ទាក់ទងទៅក្រុមហ៊ុនភ្លាមៗ ហើយត្រូវបានអ្នក នៅក្នុងក្រុមមហ៊ុនបញ្ជាក់ថា ចំពោះឌីហ្សុងទ័រភ្លើងថ្មីមួយ ក្រុមហ៊ុន​លក់តែ១០០បាត ស្មើរនឹង ១២ ១០០រៀល ប៉ុណ្ណោះ ចំនែកឯបុគ្គលិកថ្នាក់ក្រោមវិញ បានលក់​ឲ្យ​លោក ១០០០បាទ ស្មើរនឹង ១២១ [...]

ប្លន់​ម៉ូតូ​អ្នក​លក់​បន្លែ តែ​ត្រូវ​អស់​លក្ខណ៍​នៅ​ប៉ោយប៉ែត

ប្លន់​ម៉ូតូ​អ្នក​លក់​បន្លែ តែ​ត្រូវ​អស់​លក្ខណ៍​នៅ​ប៉ោយប៉ែត

ជនសង្ស័យ ដែលឃាត់ខ្លូនបាន០២នាក់នោះ មានឈ្មោះ សុំ យ៉ា អាយុ២១ឆ្នាំ និងម្នាក់ទៀតឈ្មោះ គ្រី សុផល អាយុ៣០ឆ្នាំ។ អ្នកទាំងពីរមានស្រុកកំណើតនៅ ស្រុកកៀនស្វាយ ខេត្តកណ្តាល បច្ចុប្បន្នរស់នៅ ភូមិក្បាល​ស្ពាន​២ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

រីឯស្រ្តីរងគ្រោះ ដែលត្រូវបានគេស្គាល់ថាជាអ្នកលក់ស្អំ ឈ្មោះ សុខ ចាន់ណា អាយុ១៧ឆ្នាំ រស់នៅភូមិសុរិយា សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាបយមានជ័យ។ នាងជិះម៉ូតូ ធុនឌ្រីមសេរី២០១៤ ពណ៍​ខ្មៅ ទៅលក់ស្អំ នៅឯផ្សារ។ ហេតុការណ៍នេះ បានកើតឡើង កាលពីវេលាម៉ោង ៩ និង១៥នាទីព្រឹក ថ្ងៃទី ២៣ ខែមិថុនាឆ្នាំ២០១៥ នៅតាមផ្លូវលំ ក្នុងសង្កាត់និមិត្ត ក្រុងប៉ោយប៉ែត។

អធិការនគរបាលក្រុងប៉ោយប៉ែត លោក អ៊ុំ សុផល បានបញ្ជាក់ឲ្យដឹងថា ជនសង្ស័យបានប្រើប្រាស់ កាំភ្លើងខ្លី​មួយដើម ដើម្បីប្លន់យកម៉ូតូ និងគ្រឿងអលង្ការពីជនរងគ្រោះ។ តែមិនទាន់បានសម្រេច ភ្លាមៗនោះ [...]

ការ​ប្រើ​ហិង្សា​ឲ្យ​របួសមនុស្ស នៅ​ប៉ោយប៉ែត មាន​អាថ៌កំបាំង​អ្វី?

ការ​ប្រើ​ហិង្សា​ឲ្យ​របួសមនុស្ស នៅ​ប៉ោយប៉ែត មាន​អាថ៌កំបាំង​អ្វី?

ការប៉ះទង្គិច រហូតមានមនុស្សរបួស នៅត្រង់ចំណុចផ្លួវជាតិលេខ៥ មុខការិយាល័យគយ និងរដ្ឋាករច្រកទ្វារ​អន្តរជាតិ​ប៉ោយប៉ែត ភូមិក្បាលស្ពាន១ សង្កាត់ និងក្រុងប៉ោយប៉ែតនេះ បានកើតឡើង ព្រោះតែកម្មករអូសរទេះទាំងអស់ ទាមទារ​ឲ្យ​បញ្ចុះតម្លៃ ពន្ធលើទំនិញ ដឹកតាមរទេះពីប្រទេសថៃ ចូលមកកម្ពុជា។ ការបះទង្គិចគ្នាដ៏ហិង្សានេះ បានរំលឹក​ឲ្យឃើញ​ឡើង​វិញ ពីព្រឹត្តិការណ៍ដ៏ជូរចត់ នៃការបង្ក្រាបយ៉ាងរង្គាល នៅផ្លូវវ៉េងស្រេង កាលពីដើមខែមករា ឆ្នាំ២០១៤ ដែល​បណ្ដាល​ឲ្យ​មាន​មនុស្សស្លាប់ របួស បាត់ខ្លួន និងចាប់ខ្លួនជាច្រើននាក់។

នៅចំពោះការតវ៉ា របស់ក្រុមកម្មករ ប្រមាណជា១៥០នាក់ នៅក្រុងប៉ោយប៉ែតនេះ ត្រូវបានប្រភព ដែលសុំ​មិន​បញ្ចេញ​ឈ្មោះ លើក​ឡើងថា បណ្ដាលមកពីលោក ឈួន ហៃ ប្រធានការិយាល័យគយច្រកទ្វារ អន្តរជាតិ​ប៉ោយប៉ែត មិនបាន​ចេញ​​មក​ជួបកម្មករភ្លាមៗ  ដើម្បីស្វែងរកដំណោះស្រាយ ទាក់ទង​នឹងការសុំមិនបង់ពន្ធគយ លើទំនិញដឹក​អូស​តាមរទេះនោះ​។ ការមិនចេញ [...]

ប៉ោយប៉ែត៖ ចាប់​ចង​វាយ​ខ្នោះ​កម្មករ​អូស​រទេះ ព្រោះ​តវ៉ា​បិទ​ផ្លូវ

ប៉ោយប៉ែត៖ ចាប់​ចង​វាយ​ខ្នោះ​កម្មករ​អូស​រទេះ ព្រោះ​តវ៉ា​បិទ​ផ្លូវ

ការប៉ះទង្គិចគ្នា បានចាប់ផ្តើម ពីម៉ោងប្រមាណ ជា៨ព្រឹក ថ្ងៃទី២៥ ខែឧសភា នៅខាងមុខការិយាល័យ រដ្ឋាករគយ ច្រក​ទ្វា​ព្រំដែន ប៉ោយប៉ែត នៅក្នុងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ ការតវ៉ា ដែលឈានដល់មានការផ្ទុះអាវុធនេះ បានអូស​បន្លាយពេល រហូតដល់ម៉ោង ប្រមាណជា១២ថ្ងៃត្រង់ ធ្វើឲ្យមានការខូចខាតរបស់របរ នៅក្នុងការិយាល័យ រដ្ឋាករគយ​មួយ​ចំនួន ក្នុងឡានចំនួន៣គ្រឿង និងមានកម្មករអូសរទេះ ៥នាក់ បានរងរបួស ក្នុងនោះម្នាក់របួសធ្ងន់ ត្រូវបញ្ជូនទៅមន្ទីរពេទ្យ​សង្គ្រោះ។

កម្មករអួសរទេះ បានរៀបរាប់ថា អ្នកទាំង៥នាក់ ដែលត្រូវរងរបួសធ្ងន់ ស្រាលនោះ ជាស្នាដៃរបស់សមត្ថកិច្ច កងរាជអាវុធ​ហត្ថ​ខេត្ត ដែលបញ្ជាផ្ទាល់ ដោយលោក ប៊ន ប៊ឹន មេបញ្ជាការរង កងរាជអវុធហត្ថខេត្តបន្ទាយមានជ័យ។ អ្នកទាំងនោះ​បាន​បន្តថា ពួកគាត់រតវ៉ា សុំឲ្យមន្ត្រីគយកុំយកប្រាក់ថ្លៃ នៅពេលកម្មករអូសរទេះ ដឹកទំនិញតិចតូច ដើម្បីចឹញ្ចិមជីវិត។ តែមន្ត្រី​គយ នៅតែតម្រូវឲ្យបង់ប្រាក់ [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...