សួន សេរីរដ្ឋា៖ ប្រជាធិបតេយ្យនិងសិទ្ធិ ត្រូវកើតមុនសន្តិភាព
«សន្តិភាព មិនអាចកើត មុនមានការគោរពសិទ្ធិមនុស្ស និងមុនការអនុវត្តន៍លទ្ធិប្រជាធិបតេយ្យ ពេញលេញបានទេ» នេះជាការអះអាង របស់ប្រធានគណបក្សអំណាចខ្មែរ លោក សួន សេរីរដ្ឋា នៅលើទំព័រហ្វេសប៊ុករបស់លោក។ លោក សេរីរដ្ឋា បានពន្យល់ថា កាលណាប្រទេសមួយ មានការគោរពសិទ្ធិមនុស្ស សិទ្ធិនយោបាយ មានលទ្ធិប្រជាធិបតេយ្យ ពោលគឺពលរដ្ឋអាចផ្លាស់ប្តូរមេដឹកនាំ បានតាមឆន្ទៈរបស់ខ្លួន ទើបប្រទេសនោះមានសន្តិភាព។
ការថ្លែងរបស់លោក សួន សេរីរដ្ឋា បានធ្វើឡើងមួយថ្ងៃ បន្ទាប់ពីលោក ហ៊ុន សែន នាយករដ្ឋមន្ត្រី-ប្រធានគណបក្សប្រជាជនកម្ពុជា បានថ្លែងជាសាធារណៈ នៅក្នុងពិធីសម្ពោធផ្លូវជាតិលេខ៥៦ ដែលតភ្ជាប់រវាងខេត្តបន្ទាយមានជ័យ និងខេត្តឧត្តរមានជ័យ ត្រូវមើលសន្តិភាពមុន នឹងនិយាយពីការអភិវឌ្ឍ លទ្ធិប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្ស។
នាយករដ្ឋមន្ត្រី-ប្រធានគណបក្សប្រជាជនកម្ពុជា បានមានប្រសាសន៍ថា៖ «ដូច្នេះ [...]