បាល់ទាត់ពិភពលោក២០១៤៖ សល់«តែ១ឆ្នាំ»ប៉ុណ្ណោះ នឹងដល់ថ្ងៃប្រកួត
ការរាប់ថយក្រោយសល់ រយះពេលត្រឹមតែ១ឆ្នាំទៀត នឹងឈានដល់ព្រឹត្តិការណ៏ដ៏ធំបំផុត នៃបាល់ទាត់ពិភពលោកឆ្នាំ២០១៤ (2014 World Cup) នៅប្រទេសប្រេស៊ីល ដែលអ្នករៀបចំ ហើយប្រទេសនេះបានដាក់តាំងបង្ហាញនូវនាឡិកាធំមួយ ដើម្បីកំណត់ពេលរហូតដល់ថ្ងៃចាប់ផ្តើមទាត់។
ការសម្ភោធដាក់ឲ្យប្រើប្រាស់នាឡិការនេះ ដើម្បីរាប់ថ្ងៃពីនេះទៅដល់ពេលបើកការប្រកួត។ (រូបថត Reuters)
នាឡិកាយក្សនោះ ត្រូវបានដាក់តាំងនៅលើឆ្នេរខ្សាច់ កូផាកាបាណា (Copacabana) នៅក្នុងទីក្រុង រីយ៉ូ ដេជេណឺរ៉ូ (Rio de Janeiro) ប្រទេសប្រេស៊ីល កាលពីថ្ងៃពុធ ខែមិថុនានេះ។
វាក៏មានគោលដៅមួយ ដើម្បីជួយរំឮក ដល់អ្នករៀបចំ ឬប្រជាពលរដ្ឋប្រេស៊ីលទាំងអស់ ឲ្យមានការត្រៀមខ្លួនឲ្យបានរួចរាល់ទាន់ពេលវេលា [...]