
អ៊ឺរ៉ូ២០១៦៖ កាយវិការ«ពិសេសៗ»របស់កីឡាករបារាំង បន្ទាប់ពីរកគ្រាប់បាល់បាន
គ្រាប់បាល់ដែលកីឡាកររកបាន វាសុទ្ធតែល្អទាំងអស់ សម្រាប់អ្នកគាំទ្ររបស់ពួកគេ។ ប៉ុន្តែបើបន្ទាប់ពីរកគ្រាប់បាល់បានហើយ មានបន្ថែមដោយកាយវិការ នៃការអបអរគ្រាប់បាល់នោះ ដោយកីឡាករខ្លួនឯងផងទៀត នោះទើបគេហៅថា អស្ចារ្យនិងមហាអស្ចារ្យ!
ដូច្នេះ កីឡាករជម្រើសជាតិបារាំងជាច្រើននាក់ បានបញ្ចេញកាយវិការរបស់ពួកគេប្លែកៗ និងប្រកបដោយសិល្បៈកំប្លែងខ្លះៗ មកជាមួយផង។ យ៉ាងណា បើទោះជាប្លែក ឬជាសិល្បៈក៏ដោយ ក៏បណ្ដាអ្នកគាំទ្របានចាត់ទុកថា កាយវិការនៃការអបអរគ្រាប់បាល់ របស់ពួកគេទាំងនោះ មានលក្ខណៈគួរឲ្យស្រឡាញ់ទាំងអស់។
ខាងក្រោមនេះ ជារូបភាពមួយចំនួន នៃការអបអរគ្រាប់បាល់ របស់ពួកគេទាំងនោះ៖