បើកការស៊ើបអង្កេតប្រឆាំងក្រុមហ៊ុន AirAsia ពីបទ«ហោះហើរគ្មានអាជ្ញាបណ្ណ»
នៅពេលនេះ ក្រុមហ៊ុន អ៊ែរអេសៀ មានការអនុញ្ញាតឲ្យធ្វើអាជីវកម្ម តែបួនជើងហោះហើរប៉ុណ្ណោះ និងលែងមានការអនុញ្ញាត ឲ្យភ្ជាប់ការហោះហើររវាងក្រុង ស៊ូរូបាយ៉ា (Surubaya) នៃប្រទេសឥណ្ឌូនេស៊ី និងប្រទេសសាំងហ្គាពួរ ទៀតហើយ។ ដូច្នេះការហោះហើរ របស់ជើងយន្ដហោះ QZ8501 កាលពីថ្ងៃអាទិត្យទី២៨ ខែធ្នូ ឆ្នាំ២០១៤ បណ្ដាលឲ្យជួបគ្រោះថ្នាក់ធ្លាក់យន្ដហោះកណ្ដាលសមុទ្រនោះ មិនមានអាជ្ញាបណ្ណអនុញ្ញាតឡើយ។ នេះជាការបញ្ជាក់ របស់នាយកការិយាល័យអាកាសចរណ៍ស៊ីវិល នៃប្រទេសឥណ្ឌូនេស៊ី លោក ចូកូ មៀចាតម៉ូចូ (Djoko Murjatmodjo)។
សម្រាប់លោក ចូកូ ក្រុមហ៊ុន អ៊ែរអេសៀ បានរំលោភលើការអនុញ្ញាត នៃចំនួនជើងហោះហើរ និងពីម៉ោងពេលសម្រាប់ជើងហោះហើរ ដែលអាជ្ញាធរបានផ្ដល់ឲ្យ។ លោកបាននិយាយទៀតថា នៅពេលនេះ គ្រប់ក្រុមហ៊ុនអាកាសចរណ៍ដែលកំពុងធ្វើអាជីវកម្ម [...]