«កុំអួតពេក! ឆ្លង ធី សុវណ្ណថា ឲ្យផុតសិនទៅ»
មានបណ្ដឹងពីរ រវាងជនទាំងពីរ ដែលមានឈ្មោះល្បីដូចគ្នា នៅលើបណ្ដាញសង្គម។ បណ្ដឹងមួយ ជារបស់អ្នកនាង ធី សុវណ្ណថា មន្ត្រីក្រុមការងារ របស់គណបក្សប្រជាជនកម្ពុជា ដែលប្ដឹងប្រឆាំងលោក សុខ សុវណ្ណវឌ្ឍនាសាប៊ុង ដែលដាក់ឈ្មោះ វីល្លៀម ក័ង (William Guang) ពីបទបរិហារកេរ្តិ៍ និងបទញុះញង់ឲ្យមានការរើសអើង កាលពីដើមខែធ្នូកន្លងទៅ។ រីឯលោក សុខ សុវណ្ណវឌ្ឍនាសាប៊ុង ក៏បានដាក់ពាក្យបណ្ដឹង ប្ដឹងប្រឆាំងអ្នកនាង ធី សុវណ្ណថា ពីបទចោទដូចគ្នា ទៅកាន់សាលាដំបូងរាជធានីតែមួយ កាលពីដើមខែកុម្ភៈមុនដែរ។
ប៉ុន្តែបណ្ដឹងរបស់សកម្មនារី របស់គណបក្សកាន់អំណាច និងជាមនុស្សស្និត នឹងនាយករដ្ឋមន្ត្រី ត្រូវបានដាក់ចូល ទៅកាន់តុលាការមុន ដូច្នេះទទួលបានចំណាត់ការ មុនបណ្ដឹងរបស់លោក សុខ សុវណ្ណវឌ្ឍនាសាប៊ុង។ ហើយចំណាត់ការ ពីសំណាក់ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូង លោក សឿន មុនីរ័ត្ន ហាក់មានលក្ខណៈធ្ងន់ធ្ងរបន្តិច នៅត្រង់បង្គាប់ [...]