Posts tagged as "Différend Frontalier"

កូន ហោ ណាំហុង នឹង​ប្ដឹង​«ចំពោះ​ការ​បរិហារ​កេរ្ត៍ និង​ការ​ប្រមាថ»

កូន ហោ ណាំហុង នឹង​ប្ដឹង​«ចំពោះ​ការ​បរិហារ​កេរ្ត៍ និង​ការ​ប្រមាថ»

ឯកអគ្គរាជទូតខ្មែរ ប្រចាំប្រទេសអង់គ្លេស លោក ហោ ណាំបូរ៉ា បានសរសេរ បង្ហាញការសោកស្តាយ ចំពោះ​មនុស្ស«មួយ​ក្រុម» ដែលបានប្រើប្រាស់ បណ្ដាញសង្គម ដើម្បីផ្សាយនូវព័ត៌មានមិនពិត បំភ្លៃព័ត៌មានស ទៅជាខ្មៅ និងដើម្បីតែ​ចំណេញ​នយោបាយខ្លួន តែបោកប្រាស់ប្រជាពលរដ្ឋ។ លោកបានសរសេរ នៅលើជញ្ជាំងគណនីហ្វេសប៊ុកថា ក្រុមលោក សម្រេច​ចិត្ត​ប្តឹង ចំពោះការបរិហារកេរ្ត៍ និងការប្រមាថ ដែលមិនអាចអត់ឱនឲ្យបាន។

លោក ហោ ណាំបូរ៉ា បានសរសេរថា៖ «លោកអ្នកសម្តែង ហាក់ដូចជាស្គាល់យើងខ្ញុំណាស់ តែធាតុពិត មិនដឹងអ្វីទាំងអស់ ហើយសុទ្ធតែ មិនមែនជាការពិត ឬដឹងហើយ លឺហើយ តែធ្វើបំពាន»។ (សូមអាន ប្រតិកម្មរបស់លោក ហោ ណាំបូរ៉ា នៅ​ក្នុង​រូបផ្តិតចេញពីអេក្រង់ហ្វេសប៊ុក នៅខាងក្រោម)។

ប្រតិកម្មរបស់លោក ណាំបូរ៉ា បានកើតឡើង បន្ទាប់ពីរលកចលនាជាតិនិយម ទាក់ទងនឹងព្រំដែនកម្ពុជា-វៀតណាម បាន​ផ្ទុះឡើងយ៉ាងខ្លាំងក្លា នៅក្រោយពេលដែលឪពុករបស់លោក គឺលោក ហោ ណាំហុង [...]

«កោះ​ត្រល់» នៅ​តែ​ជា​ទឹកដី​កម្ពុជា?

«កោះ​ត្រល់» នៅ​តែ​ជា​ទឹកដី​កម្ពុជា?

ជម្លោះទឹកដី ជាបញ្ហាមួយដ៏រសើប របស់ប្រជាជាតិនីមួយៗ។ ប្រសិនបើប្រទេសថៃ ឬប្រទេសវៀតណាម តែងតែមាន​នយោបាយ ធ្វើយ៉ាងណាឲ្យចំណេញទឹកដីនោះ តែចម្លែកចំពោះប្រទេសកម្ពុជា ដែលបញ្ហាទឹកដី នៅតែជារឿងដ៏​ចម្រូង​ចម្រាស់ ហើយមិនដែលមានប្រវត្តិសាស្ត្រ ក្នុងពេលណាមួយ ដើម្បីធ្វើយ៉ាងណា ឲ្យចំណេញ ឬអាចរក្សាទឹកដី ដែលមាន​ស្រាប់នោះទេ។

រឿងទឹកដីដ៏រសើបនោះ គឺបញ្ហាកោះត្រល់ និងទឹកដី នៅតាមព្រំដែនវៀតណាមមួយចំនួន ដែលក្រុមអ្នករិះគន់ បាន​និយាយ​ថា ទើបតែបានបាត់ពីប្រទេសកម្ពុជា ធ្លាក់ទៅនៅក្រោមការគ្រប់គ្រង របស់វៀតណាម តាមរយៈសន្ធិសញ្ញា ១៩៨២, ១៩៨៣, ១៩៨៥ នេះតែប៉ុណ្ណោះ។ ក្រុមអ្នករិះគន់ ថែមទាំងអះអាងទៀតថា តាមរដ្ឋធម្មនុញ្ញរបស់ប្រទេសកម្ពុជា និង​តាម​សន្ធិសញ្ញាសន្តិភាព ទីក្រុងប៉ារីស ទឹកដីទាំងនោះ នៅតែជាទឹកដីកម្ពុជា ហើយកម្ពុជា អាចទទួលយកមកវិញ បានគ្រប់​ពេល បើថ្នាក់ដឹកនាំកម្ពុជា មានឆន្ទៈក្នុងការទាមទារ មកវិញ។

ប្រធានសហព័ន្ធ [...]

មន្ត្រី​សង្គម​ស៊ីវិល​សង្ស័យ​លិខិត ហោ ណាំហុង រឿង​ដី​តាម​ព្រំដែន

មន្ត្រី​សង្គម​ស៊ីវិល​សង្ស័យ​លិខិត ហោ ណាំហុង រឿង​ដី​តាម​ព្រំដែន

ករណីលិខិតរបស់លោក ហោ ណាំហុង រដ្ឋមន្ត្រីការបរទេសកម្ពុជា ឆ្លើយទៅរដ្ឋសភា នៅមិនទាន់ឲ្យពលរដ្ឋមួយចំនួន បាន​ស្ងប់ចិត្តនៅឡើយ។ ប្រតិកម្ម នៅតែចេញមក ជាបន្តបន្ទាប់ និងរហូតមកដល់ពេលនេះ មន្ត្រីជាមេដឹកនាំ អង្គការ​សង្គម​ស៊ីវិល​ម្នាក់ ក៏នៅតែសម្ដែងចំងល់ថា តើលិខិតដែលមានលក្ខណៈ ជាផ្លូវការរ​បស់លោក ហោ ណាំហុង បានឆ្លុះបញ្ចាំង ពី​ការ​ពិត​បានប៉ុណ្ណា?

ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋ ដើម្បីអភិវឌ្ឍន៍ និងសន្តិភាព លោក យ៉ង់ គឹមអេង បានថ្លែងឡើងថា ករណីនៃការចេញ​លិខិត របស់លោក ហោ ណាំហុង ជាករណីមួយ ដែលត្រូវដាក់«ការសង្ស័យ»។ លោកបន្តថា ក្នុងនាមរដ្ឋាភិបាល គួរធ្វើ​ការ​ពន្យល់ ឲ្យបានត្រឹមត្រូវ ជាក់លាក់ និងច្បាស់លាស់ជាងនេះ ដើម្បីជៀសវាង នូវការរិះគន់ពីសាធារណៈមតិ។ លោកបាន​បង្ហាញ នូវការសោកស្តាយ និងហួសចិត្តថា លោក ហោ ណាំហុង មិនគួចេញលិខិត ដែលគ្មានលក្ខណៈការទូត បែបម៉ាក់​ងាយពលរដ្ឋខ្លួនឯង យ៉ាងដូច្នោះឡើយ។

មន្រ្តីសង្កមស៊ីវិលរូបនេះ [...]

សហព័ន្ធ​និស្សិត​បញ្ញវន្ត​កម្ពុជា ស្នើ​ឲ្យ​ដក ហោ ណាំហុង ​ពី​តំណែង

សហព័ន្ធ​និស្សិត​បញ្ញវន្ត​កម្ពុជា ស្នើ​ឲ្យ​ដក ហោ ណាំហុង ​ពី​តំណែង

បន្ទាប់ពីលិខិត ចុះថ្ងៃទី៤ ខែឧសភា របស់រដ្ឋមន្រ្តីការបរទេសកម្ពុជា លោក ហោ ណាំហុង ដែលបានឆ្លើយតប ទៅរដ្ឋសភា​ជាតិ ថាមានពលរដ្ឋកម្ពុជា រំលោភបំពានយកទឹកដីវៀតណាមនោះមក ប្រតិកម្មជាច្រើន បានធ្លាក់ចុះមកជាបន្តបន្ទាប់។ នៅ​ព្រឹកថ្ងៃទៅ៧ ខែឧសភានេះ សហព័ន្ធមួយឈ្មោះ សហព័ន្ធនិស្សិតបញ្ញវន្តកម្ពុជា ដែលមានលោក ម៉ៅ ពិសេស ជា​ប្រធាន បានចេញសេចក្តីថ្លែងការណ៍ ជាបន្ទាន់ ស្នើឲ្យលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ដកតំណែងលោក ហោ ណាំហុង ពីរដ្ឋមន្ត្រីក្រសួងការបរទេស ដោយសហព័ន្ធនេះ បានយល់ឃើញថា លោក ហោ ណាំហុង មិនបានគោរពច្បាប់រដ្ឋធម្មនុញ្ញ និងអសមត្ថភាព ក្នុងការងារ។

ប្រធានសហព័ន្ធនិស្សិតបញ្ញវន្តកម្ពុជា លោក ម៉ៅ ពិសេស បានធ្វើការពន្យល់ ប្រាប់ទស្សនាវដ្តីមនោរម្យ.អាំងហ្វូ ដោយ​លំអិត​លើពាក្យ «មិនគោរពច្បាប់រដ្ឋធម្មនុញ្ញ» និង«អសមត្ថភាព»ក្នុងការងារ ឲ្យដឹងថា ក្នុងនាមជាមន្រ្តីរាជការរបស់រដ្ឋ ជាអ្នកបំរើឲ្យជាតិ និងប្រជាពលរដ្ឋ [...]

សម័យ​នេះ ពលរដ្ឋ​កម្ពុជា អាច​ឈ្លាន​ពាន​ទឹកដី​វៀតណាម?

សម័យ​នេះ ពលរដ្ឋ​កម្ពុជា អាច​ឈ្លាន​ពាន​ទឹកដី​វៀតណាម?

បន្ទាប់ពីមានការឆ្លើយតបលិខិត ដោយរដ្ឋមន្រ្តី ក្រសួងការបរទេសកម្ពុជា លោក ហោ ណាំហុង ទៅកាន់ប្រធានរដ្ឋសភា កាលពីថ្ងៃទី៤ ខែឧសភានេះ ដោយបានលើកឡើងថា មិនមានការឈ្លានពានរបស់ទ័ព ឬពលរដ្ឋវៀតណាមណាមួយ មក​លើទឹកដីខ្មែរទេ។ តែផ្ទុយទៅវិញ ក្នុងលិខិតនោះ បានបញ្ចាក់ថា គឺពលរដ្ឋខ្មែរទេ ដែលឈ្លានពានទឹកដី របស់វៀតណាម។

ការលើកឡើងនេះ ត្រូវបានតំណាងរាស្រ្ត មណ្ឌលកំពង់ចាម លោក ម៉ៅ មុន្នីវណ្ណ បានបង្ហាញនូវភាពភ្ញាក់ផ្អើលយ៉ាងខ្លាំង ចំពោះអត្ថន័យ នៅក្នុងលិខិតរបស់លោក ហោ ណាំហុង នេះ ដែលសរសេរថា ប្រជាពលរដ្ឋកម្ពុជា ជាអ្នកដែលឈ្លានពាន ទឹកដីវៀតណាមនោះ។

ក្នុងកិច្ចសម្ភាស ជាមួយទស្សនាវដ្តីមនោរម្យ.អាំងហ្វូ តំណាងរាស្ត្រគណបក្សប្រឆាំង បានចោទជាសំនួរថា តើពលរដ្ឋកម្ពុជា អាចឈ្លានពាន យកដីវៀតណាម បានដែរឬទេ? ចុះបើអាចឈ្លានពានបាន រហូតដល់ជាង១៦ហិចតា ក្នុងទឹកដីវៀតណាម និងដាំដំណាំថែមទៀតនោះ តើវាជាភាពអស្ចារ្យឬទេ ក្នុងសម័យនេះ?

[...]


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...