Posts tagged as "Chornchan Lakhena"

ចន ច័ន្ទលក្ខិណា ថា​​ទស្សនិកជន​ចូល​ចិត្ត​ប្រើ​«ភាពអគតិ»​មើល​តារា​ខ្មែរ

ចន ច័ន្ទលក្ខិណា ថា​​ទស្សនិកជន​ចូល​ចិត្ត​ប្រើ​«ភាពអគតិ»​មើល​តារា​ខ្មែរ

កាលពីលើកមុន អ្នកនាង ចន ច័ន្ទលក្ខិណា ធ្លាប់បញ្ចេញប្រតិកម្មម្តងហើយ ការដែលទស្សនិកជន​ចូលចិត្ត​រិះគន់និងបង្អាប់តារាខ្មែរ បែរនាំគ្នាទៅលើកជើងតារាបរទេស។ ថ្មីៗនេះ តារាសម្តែងជើងចាស់ល្បីឈ្មោះ ក្នុង​​វិថីសិល្បៈ នាង ចន ច័ន្ទលក្ខិណា បានព្រលែងសារ និងឃ្លីបវីដេអូមួយ ដែលបង្ហាញពីទង្វើមិសមរម្យ របស់​តារាចម្រៀងបរទេសម្នាក់។ អមជាមួយវីដេអូនេះ អ្នកនាងបានសរសេរ ជាភាសាខ្មែរថា «សូមផ្ញើរជូនអ្នក ដែល​​រិះគន់អ្នកសិល្បៈខ្មែរ ធ្វើខ្លួនមិនគួរ អោយទស្សនិកជនគាំទ្រ !!! ទង្វើបែបនេះមាន តែអ្នកសិល្បៈខ្មែរ?»។

តាមរយៈឃ្លីបវីដេអូនោះ គេសង្កេតឃើញថាមាន តារាចម្រៀងស្រីជនបរទេសម្នាក់ បានអង្គុយច្រៀង ជិត​បុរស អ្នកមានម្នាក់។ បុរសម្នាក់នោះបានយកលុយ មកបាចពីលើនាង ដោយមើលទៅ វីដេអូនោះ តារាស្រី​ម្នាក់នោះ ហាក់ដូចជាគ្មានតម្លៃ ជាអ្នកសិល្បៈឡើយ។ គេប្រាកដណាស់ថា នេះជាចេតនារបស់អ្នកនាង ចន ច័ន្ទលក្ខិណា ដែលចង់ប្រាប់ទៅដល់ទស្សនិជនមួយចំនួន [...]

ចន ច័ន្ទលក្ខិណា ឆេះដុំ ពេលមានអ្នកថាខ្លួនផិតប្តី

ចន ច័ន្ទលក្ខិណា ឆេះដុំ ពេលមានអ្នកថាខ្លួនផិតប្តី

បើទោះជាអ្នកនាង ចន ច័ន្ទលក្ខណា ធ្លាប់ចេញ មកបកស្រាយជារឿយៗថា ការដែលអ្នកនាង​និងស្វាមី​សម្រេចចិត្ត ចែកផ្លូវគ្នាពាក់កណ្តាលទីនោះ ដោយសារតែការរស់នៅ មិនចុះសម្រុងគ្នា និងគ្មានជាប់ពាក់​ព័ន្ធ​ជាមួយនឹងអ្នកទីបី មកជ្រែកស្នេហ៍ក៏ដោយ ប៉ុន្តែនៅតែមានប្រិយមិត្តមួយចំនួន នៅតែមិនជឿជាក់ ហើយ​នៅ​តែលើកឡើងពីបញ្ហានេះថា អ្នកនាងមានអ្នកជំនួសលោកយុត្ថារ៉ា ឆាន្នី ទើបធ្វើឱ្យចំណង​ស្នេហារវាងអ្នក​ទាំងពីរត្រូវដាច់។

អស់រយៈពេល ជិតមួយឆ្នាំហើយ ដែលតារាសម្តែងជើងចាស់ អ្នកនាង ចន ច័ន្ទលក្ខិណា និងស្វាមីដែលធ្លាប់​រួមរស់ជាមួយគ្នា រហូតបានកូនស្រីមួយជាចំណងដៃ បានលែងលះគ្នា ដាច់ស្រេចជាតាមផ្លូវច្បាប់ ដោយគ្មាន​សោកស្តាយ ។ ចាប់តាំងពីគូស្វាមី ក្នុងវិថីសិល្បៈមួយគូរនេះ លែងលះគ្នា គេសង្កេតឃើញថា អ្នកនាង ចន ច័ន្ទលក្ខិណា ហាក់កាន់តែបង្ហាញភាពហ៊ឺហារ ស៊ីវិល័យជាងពេលមុនៗ។

មូលហេតុនេះហើយ ទើបមាននារីវ័យក្មេងម្នាក់ តាមរយៈគណនីហ្វេសប៊ុកមួយឈ្មោះថា « [...]

ចន ច័ន្ទលក្ខិណា អន់​ចិត្ត​នៅ​ពេល​ទស្សនិកជន​បង្អាប់​តារា​ខ្មែរ និង​សរសើរ​តារា​បរទេស

ចន ច័ន្ទលក្ខិណា អន់​ចិត្ត​នៅ​ពេល​ទស្សនិកជន​បង្អាប់​តារា​ខ្មែរ និង​សរសើរ​តារា​បរទេស

តារាសម្ដែង ចន ចន្ទលក្ខិណា។ (រូបថតហ្វេសប៊ុក)

«ខ្ញុំយល់អារម្មណ៍របស់អ្នកសិល្បៈ ដែលទទួលរងការិះគន់របស់មហាជន សម្រាប់ខ្ញុំទទួលឡើង​ឆ្អែតឆ្អន់​ហើយ ហើយអារម្មណ៍មួយនេះវា ដក់ជាប់រហូត តែអ្វីដែលខ្ញុំអាចធ្វើបានគឺ ខ្ញុំអាចជំនះនូវការរិះគន់​ទាំង​អស់» នេះជាការលើកឡើងរបស់អ្នកនាង ចន ច័ន្ទលក្ខិណា ដែលអ្នកនាងបានសរសេរ​នៅលើទំព័រ​ហ្វេសប៊ុក​​របស់​អ្នកនាង។

ការដែលអ្នកនាងសរសេរសារបែបនេះ ព្រោះតែអ្នកនាងចង់បង្ហាញឱ្យទស្សនិកជន ឃើញថា អ្នកនាងក៏​ដូច​ជាអ្នកសិល្បៈខ្មែរភាគច្រើន មានអារម្មណ៍ឈឺចាប់ខ្លាំងណាស់ នៅពេលដែលតែងតែរងនូវការការរិះគន់ មិន​ចេះចប់មិនចេះហើយ ពីទស្សនិកជាជនរួមជាតិដូចគ្នា។ រីឯអ្នកសិល្បៈបរទេសវិញបែរជា ទទួលបានតែការ​លើកតម្កើង និងសរសើរមិនដាច់មាត់ពីទស្សនិកជនទៅវិញ។

បន្ថែមលើសពីនេះ [...]

ចន ចន្ទលក្ខិណា៖ មិន​ចង់​មាន​អ្នក​«ស្អំ​បេះដូង» ព្រោះ​គិត​ដល់​កូន

ចន ចន្ទលក្ខិណា៖ មិន​ចង់​មាន​អ្នក​«ស្អំ​បេះដូង» ព្រោះ​គិត​ដល់​កូន

អ្នកនាង ចន ចន្ទលក្ខិណា ជាតារាសម្តែងមួយ ដែលត្រូវបានទស្សនិកជនទទួលស្គាល់ ខណៈពេលដែលអ្នកនាង​លែងលះដាច់ស្រេច ជាមួយស្វាមី លោក យុត្ថារ៉ា ឆានី រួចមក អ្នកនាងបានប្រកាសថា ពេលនេះនាង​មានសេរីភាព​ខ្លាំងណាស់ និងសប្បាយចិត្តជាទីបំផុត ពេលដែលនៅម្នាក់ឯង ហើយមិនចង់បានអ្នកណាទៀត ចូលមកក្នុងបេះដូង​របស់អ្នកនាងនោះទេ។


តារាសម្ដែង ចន ចន្ទលក្ខិណា។ (រូបថតហ្វេសប៊ុក)

តារា - តារាសម្តែង និងជាពិធីការិនីរបស់ស្ថានីទូរទស្សន៍បាយ័នអ្នកនាង ចន ចន្ទលក្ខណាបានលើកឡើងថា កុំថា​ឡើយ ដែលអ្នកនាងចង់បានអ្នកមកស្អំបេះដូង សូម្បីតែគិតក៏មិនដែលផង ព្រោះអ្នកនាងមិនចង់អោយ​កូនស្រី​មាន​ប៉ាប៉ាហៅដល់ទៅពីរ ហើយអ្វីដែលសំខាន់ មិនចង់អោយប៉ះពាល់ដល់អារម្មណ៍កូន។

[...]


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...