Posts tagged as "Thaksin Shinawatra"

ប្រទេស​ថៃ នឹង​មាន​«រដ្ឋាភិបាល​និរទេស​ខ្លួន» នៅ​ក្រៅ​ប្រទេស

ប្រទេស​ថៃ នឹង​មាន​«រដ្ឋាភិបាល​និរទេស​ខ្លួន» នៅ​ក្រៅ​ប្រទេស

ដូចទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ បានជូនដំណឹង ក្នុងអត្ថបទមុនរបស់ខ្លួនរួចហើយ ពីគម្រោងរបង្កើតរដ្ឋាភិបាល​និរទេសខ្លួន នៅ​ក្រៅប្រទេស របស់លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា អតីតនាយករដ្ឋមន្ត្រីថៃ ដែលត្រូវយោធាបណ្ដេញ​ចេញពីអំណាច នៅឆ្នាំ២០០៦ ហើយសព្វថ្ងៃកំពុងរស់នៅនិរទេសខ្លួន នៅក្រៅប្រទេស។ នៅក្នុងអត្ថបទនេះ ទស្សនាវដ្ដី​នឹងលើកយក ការ​ពន្យល់របស់លោក រ៉ូប៊ែរ អាស្ទឺដាម (Robert Amsterdam) ទីប្រឹក្សាច្បាប់របស់លោក ថាក់ស៊ីន ដែលបញ្ជាក់​អះអាង​កាន់តែច្បាស់ឡើង ស្ដីពីរដ្ឋាភិបាលថៃនៅក្រៅប្រទេសនេះ។


រូបពីរនាក់បងប្អូន យីងឡាក់ និងថាក់ស៊ីន ដែលក្រុមអាវក្រហមយកមកតាំង នៅក្នុងបាតុកម្មរបស់ពួកគេកន្លងមក។ (រូបថត AFP/Getty Images)

រដ្ឋអំណាច​យោធា​«ផ្ដាច់​ការ» ចាប់​ផ្ដើម​សណ្ឋិត​រូប នៅ​ថៃ!

រដ្ឋអំណាច​យោធា​«ផ្ដាច់​ការ» ចាប់​ផ្ដើម​សណ្ឋិត​រូប នៅ​ថៃ!

របបយោធាផ្ដាច់ការ កំពុងចាប់ផ្ដើមសណ្ឋិតរូប បន្តិចម្ដងៗ និងកាន់តែច្បាស់ឡើងនៅថៃ។ ក្រុមមេដឹកនាំយោធា នៅ​តែបន្តឃុំខ្លួនលោកស្រី យីងឡាក់ ស៊ីណាវ៉ាត្រា អតីតនាយករដ្ឋមន្ត្រីជាប់ឆ្នោតដោយស្របច្បាប់ និងបានរំលាយ​ចោល​​នូវ​ស្ថាប័នព្រឹទ្ធសភា កាលពីម្សិលម៉ិញ។ ប៉ុន្តែនៅថ្ងៃអាទិត្យទី២៥ ខែឧសភានេះទៀត ក្រុមកងទ័ពកំពុងត្រៀម​នឹង​ឃាត់​ខ្លួនបញ្ញាជន យ៉ាងហោច៣៥នាក់ទៀត ក្នុងនោះមានអ្នកសារព័ត៌មានដ៏ល្បីឈ្មោះ បណ្ឌិតសភា អតីត​មេ​ដឹកនាំ​នយោបាយ និងសូម្បីតែមនុស្សនៅក្នុងជួរនគរបាល។


ពលរដ្ឋប្រឆាំងតវ៉ានឹងរដ្ឋប្រហារមួយរូប បិតស្កុតនៅលើមាត់។ (រូបថត REUTERS)

នយោបាយថៃ - ប៉ុន្តែនៅម្ខាងទៀត ក្រុមមេដឹកនាំយោធា ដែលបានធ្វើរដ្ឋប្រហារកាលពីថ្ងៃទី២២ [...]

មេ​ទ័ព​អាមេរិក ដាក់​គម្នាប​មេ​ទ័ព​ថៃ បន្ទាប់​ពី​អាមេរិកផ្អាក​ជំនួយ​ដំបូង

មេ​ទ័ព​អាមេរិក ដាក់​គម្នាប​មេ​ទ័ព​ថៃ បន្ទាប់​ពី​អាមេរិកផ្អាក​ជំនួយ​ដំបូង

មេបញ្ជាការកងទ័ពអាមេរិក បានទូរស័ព្ទជជែកជាមួយមេទ័ពថៃ លោក ប្រាយុទ ចាន់អ៊ូចារ នៅយប់ថ្ងៃសុក្រនេះ ដើម្បី​ថ្លែងឲ្យវិលត្រឡប់មករក «គោលការណ៍ប្រជាធិបតេយ្យ»វិញ បន្ទាប់ពីការដណ្ដើមកាន់កាប់អំណាច របស់កងទ័ពថៃ ដោយរដ្ឋប្រហារមួយក្នុងប្រទសថៃ កាលពីថ្ងៃព្រហស្បត្តិ៍ទី២២ ខែឧសភា។ ការជួបជជែកនេះ បានធ្វើឡើង​បន្ទាប់​ពី​សហរដ្ឋ​អាមេរិក បានផ្អាកជំនួយលើកដំបូងរបស់ខ្លួនមួយ ដែលមានទឹកប្រាក់ប្រមាណជា ៣,៥លានដុល្លា។


ទាហានកាន់កាំភ្លើងយន្ដ ត្រូវបានដាក់ពង្រាយនៅចំនុចមួយចំនួន ក្នុងរាជធានីបាងកក។ (រូបថត REUTERS)

នយោបាយថៃ - ក្រសួងការបរទេសអាមេរិក ដែលគេស្គាល់ថា ជាមន្ទីរប៉ង់តាហ្គោន នោះ បានថ្លែងអះអាងថា ការ​ទាក់ទងតាមទូរស័ព្ទមួយ [...]

ថៃ៖ ឃាត់​ខ្លួន យីងឡាក់ និង​មិន​ឲ្យ​អ្នក​នយោបាយ​១៥៥​នាក់​ចេញ​ក្រៅ

ថៃ៖ ឃាត់​ខ្លួន យីងឡាក់ និង​មិន​ឲ្យ​អ្នក​នយោបាយ​១៥៥​នាក់​ចេញ​ក្រៅ

មួយថ្ងៃបន្ទាប់ពីរដ្ឋប្រហារ នៅប្រទេសថៃ អតីតនាយករដ្ឋមន្ត្រីថៃ លោកស្រី យីងឡាក់ ស៊ីណាវ៉ាត្រា និងសមាជិក​គ្រួសារច្រើននាក់ របស់លោកស្រី ត្រូវបានឃាត់ខ្លួន កាលពីថ្ងៃសុក្រម្សិលម៉ិញនេះ។ អ្នកទទួលខុសត្រូវនយោបាយ ប្រមាណជា១៥៥នាក់ផ្សេងទៀត ក៏ត្រូវបានរបបដឹកនាំយោធា ធ្វើការហាមឃាត់មិនឲ្យចេញពីប្រទេសដែរ។


លោកស្រី យីងឡាក់ ស៊ីណាវ៉ាត្រា និងមេទ័ព លោកប្រាយុទ ចាន់អ៊ូចារ នៅពេលចុះជួយជនរងគ្រោះនឹងទឺកជំនន់ ក្នុងពេលកន្លងមក។ (រូបថត ឯកសារ)

នយោបាយថៃ - ២៤ម៉ោងក្រោយការប្រកាសធ្វើរដ្ឋប្រហារ និងបានក្ដោបក្ដាប់អំណាចរដ្ឋទាំងស្រុង នៅប្រទេសថៃ របបដឹកនាំយោធាថ្មីបានធ្វើការឃាត់ខ្លួន អតីតនាយករដ្ឋមន្ត្រីថៃ លោកស្រី យីងឡាក់ [...]

ថៃ៖ អ្នក​ស្និត​នឹង​អតីត​នាយក​រដ្ឋមន្ត្រី ថាក់ស៊ីន ត្រូវ​របប​យោធា​កោះ​ហៅ

ថៃ៖ អ្នក​ស្និត​នឹង​អតីត​នាយក​រដ្ឋមន្ត្រី ថាក់ស៊ីន ត្រូវ​របប​យោធា​កោះ​ហៅ

របបដឹកនាំយោធាថ្មីនៅថៃ បានដាក់កំហិតទៅសមាជិកជាច្រើន នៃគ្រួសាររបស់អតីតនាយករដ្ឋមន្ត្រី ថាក់ស៊ីន ស៊ីណាវ៉ាត្រា (Thaksin Shinawatra) ដែលកំពុងនិរទេសខ្លួននៅបរទេស ឲ្យមកបង្ហាញខ្លួននៅចំពោះកងទ័ព នៅ​ព្រឹក​ថ្ងៃទី២៣ ខែឧសភា ក្រោយមួយថ្ងៃពីថ្ងៃធ្វើរដ្ឋប្រហារ។


ក្រុមអាវក្រហមថៃ លើករូបលោក ថាក់ស៊ីន រីរជនរបស់គេ។ (រូបថត AFP)

នយោបាយថៃ - លោក ថាក់ស៊ីន ដែលត្រូវបានផ្ដួលរំលំចេញពីតំណែង ដោយរដ្ឋប្រហារឆ្នាំ២០០៦ ដែរនោះ នៅ​តែជាតួអង្គយ៉ាងសំខាន់ នៅក្នុងការបែងចែកព្រះរាជាណាចក្រនេះជាពីរ បើទោះជាលោកបាននិរទេសខ្លួន ទៅក្រៅ​ប្រទេសនោះក៏ដោយ។ ក្រុមអ្នកតវ៉ាប្រឆាំងលោក ថាក់ស៊ីន ដែលនាំគ្នាចុះមកតាមដងផ្លូវ​តាំងពីរដូវស្លឹកជ្រុះឆ្នាំ​ទៅ​ម៉ិញ [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...