Posts tagged as "Prayut Chan-O-Cha"

យ៉ា ណាវុធ៖ ពលករ​-​កម្មករ​កម្ពុជា ត្រូវ​បាន​ដឹក​ចេញ​ពី​ថៃ ​ដូច​«សត្វ»

យ៉ា ណាវុធ៖ ពលករ​-​កម្មករ​កម្ពុជា ត្រូវ​បាន​ដឹក​ចេញ​ពី​ថៃ ​ដូច​«សត្វ»

បើគិតពីថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០១៤ រហូតមកដល់ពេលនេះ យ៉ាងហោចណាស់ កម្មករកម្ពុជាខុសច្បាប់ជិត​៨ពាន់​នាក់ ត្រូវរបបយោធាថ្មី ដែលកំពុងគ្រប់គ្រងប្រទេសថៃបច្ចុប្បន្ន ចាប់បញ្ជូនឲ្យត្រលប់មកប្រទេសកម្ពុជាវិញ តាម​ខេត្​តជាប់ព្រំដែន ជាបន្តបន្ទាប់និងយ៉ាងគំហុក។ មន្ត្រីសង្គមស៊ីវិល ដែលធ្វើការក្នុងផ្នែកនេះ បាននិយាយថា ការបញ្ជូន​ពលករខ្មែរត្រឡប់មកវិញ ត្រូវបានធ្វើដូច«សត្វ»។


ពលករកម្មករខ្មែរ នៅក្នុងរថយន្ដទ្រុងរបស់ថៃ។ (រូបថត សហការី)

វិបត្តិការងារ - លោក យ៉ា ណាវុធ ប្រធានអង្គការការ៉ាមកម្ពុជា ជាអង្គការក្រៅរដ្ឋាភិបាលមួយដែលជួយជ្រោមជ្រែង និងជួយការពារសិទ្ធិរបស់ពលករចំណាកស្រុក បានវាយតម្លៃថា បើទោះជាសកម្មភាពបញ្ជូនកម្មករកម្ពុជា [...]

របប​យោធា​ថៃ ចង់​ធ្វើ​ឲ្យ​រាស្ត្រ​ថៃ «សប្បាយ» !

របប​យោធា​ថៃ ចង់​ធ្វើ​ឲ្យ​រាស្ត្រ​ថៃ «សប្បាយ» !

ជាមួយនឹងម្ហូបចំណីឲ្យទទួលទានដោយមិនគិតថ្លៃ ភ្លេងតន្ត្រី និងអ្នករាំស្រស់ឆើតឆាយ ... របបយោធាថ្មីនៅថៃ ដែល​បានធ្វើរដ្ឋប្រហារ និងកាន់កាប់អំណាចតាំងពីថ្ងៃទី២២ ខែឧសភាមកនោះ បានកំពុង​ព្យាយាមបញ្ចុះបញ្ចូលទឹកចិត្ត របស់ប្រជាពលរដ្ឋថៃ តាមរយៈយុទ្ធនាការមួយ ដែលរបបនេះហៅថា «ដើម្បីសុភមង្គលរបស់ប្រជាជន»។


អ្នកចម្រៀង និងតន្ត្រីកងទ័ពថៃ ចេញធ្វើប្រតិបត្តិការ«ដើម្បីសុភមង្គលរបស់ប្រជាជន»។ (រូបថត AP)

នយោបាយថៃ - និយាយទៅ «ប្រជាជនថៃមិនសូវបានសប្បាយចិត្តទេ តាំងពី៩ឆ្នាំកន្លងមក។ ខ្ញុំក៏អញ្ចឹងដែរ។ ប៉ុន្តែ​តាំងពីថ្ងៃទី២២ ខែឧសភាមក សុភមង្គលបានត្រឡប់មកវិញ»។ នេះជាការថ្លែងកាលពីពេលថ្មីៗ របស់អគ្គ​មេបញ្ជាការ​កងទ័ពថៃ លោក ប្រាយុទ [...]

បទ​យក​ការណ៍៖ ពលរដ្ឋ​តាម​ព្រំដែន​រង​គ្រោះ ព្រោះ​រដ្ឋប្រហារ​នៅ​ថៃ

បទ​យក​ការណ៍៖ ពលរដ្ឋ​តាម​ព្រំដែន​រង​គ្រោះ ព្រោះ​រដ្ឋប្រហារ​នៅ​ថៃ

ពលរដ្ឋកម្ពុជារស់នៅតាមបណ្ដោយព្រំដែន កម្ពុជា-ថៃ បានត្អូញត្អែរពីបញ្ហាជីវភាពរបស់ពួកគេ ដែលបានរងនូវ​ការ​ប៉ះពាល់យ៉ាងខ្លាំង បន្ទាប់ពីរដ្ឋប្រហារយោធា នៅក្នុងប្រទេសថៃ។ ប៉ះពាល់ខ្លាំង ដោយសារតែភាគីថៃ បានផ្លាស់ប្ដូរ​ទម្លាប់ ក្នុងការអនុញ្ញាតឲ្យពលរដ្ឋឆ្លងកាត់ ចូលទៅក្នុងទឹកដីថៃ ខណៈក្នុងទឹកដីកម្ពុជា មិនសូវមានជនជាតិថៃ​ចូល​មកលេងកាស៊ីណូ។ អ្នកយកព័ត៌មានរបស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ បានធ្វើដំណើរទៅកាន់ទីនោះ ហើយ​បាន​ធ្វើ​សេចក្ដីរាយការណ៍មួយ ជូនប្រិយមិត្តអ្នកអាន។


ច្រកអូស្មាច់ នៃព្រំដែនកម្ពុជា-ថៃ។ (រូបថត MONOROOM.info/ DaraRith)

ព្រំដែន - អង្គុយលើម៉ូតូដែលមានកន្ទុយរឺម៉ក [...]

ថៃ៖ អាន​សៀវភៅ ដើម្បី​ប្រឆាំង​នឹង​របប​ដឹកនាំ​យោធា​ថ្មី

ថៃ៖ អាន​សៀវភៅ ដើម្បី​ប្រឆាំង​នឹង​របប​ដឹកនាំ​យោធា​ថ្មី

ទោះជាស្ថិតក្រោមក្រញ៉ាំដៃ របស់របបដឹកនាំយោធាក៏ដោយ តែបណ្ដាជនថៃជាច្រើន បាននៅតែប្រកាន់ជំហររបស់ ពួកគេ ប្រឆាំងនឹងការធ្វើរដ្ឋប្រហារ និងការឡើងកាន់អំណាចរបស់ក្រុមយោធា។ ប៉ុន្តែនៅចំពោះមុខការបង្ក្រាប របស់​របបមួយ ដែលកំពុងបោះជំហានទៅរកភាពផ្ដាច់ការនេះ វិធីសាស្ត្រមួយដែលបណ្ដាជនទាំងនោះ បានយកមកប្រើ គឺ«អានសៀវភៅ» នៅទីសាធារណៈ។


ការអានសៀវភៅ របស់ក្រុមអ្នកប្រឆាំងរដ្ឋប្រហារ នៅរាជធានីបាងកក។ (រូបថត AP)

នយោបាយថៃ - យប់ថ្ងៃអាទិត្យ នៅរាជធានីបាងកក មួយសប្ដាហ៍កន្លះក្រោយការធ្វើរដ្ឋប្រហារយោធា មនុស្ស​ប្រមាណ​ជាជាង១០នាក់ បានធ្វើការជួបជុំគ្នា នៅកណ្ដាលស្ពានមួយដែលងើបខ្លួនឡើង ភ្ជាប់សង្កាត់ពាណិជ្ជកម្ម ដែលសម្បូរទៅដោយហាងលក់ទំនិញល្អៗ ទំនើបៗ [...]

ថៃ៖ អាមេរិក​«គាប»​របប​ដឹកនាំ​យោធា ឲ្យ​រៀប​ចំ​ការ​បោះ​ឆ្នោត​ឆាប់ៗ

ថៃ៖ អាមេរិក​«គាប»​របប​ដឹកនាំ​យោធា ឲ្យ​រៀប​ចំ​ការ​បោះ​ឆ្នោត​ឆាប់ៗ

ការប្រកាសក្រមប្រតិបត្តិ របស់មេដឹកនាំរបបយោធានៅថៃ ពីការអង្គុយនៅក្នុងអំណាចយ៉ាងហោច១ឆ្នាំកន្លះ មុននឹង​ធ្វើការបោះឆ្នោតនោះ បានក្លាយជាប្រធានបទថ្មីមួយ ដែលមិនសូវត្រូវចិត្តសហរដ្ឋអាមេរិក។ នៅក្នុងសេចក្ដីថ្លែង​ប្រតិកម្មមួយ​ជាសាធារណៈ លោករដ្ឋមន្ត្រីការពារជាតិរបស់ប្រទេសមហាអំណាច បានស្នើទៅរបបដឹកនាំយោធាក្នុង​ប្រទេសថៃ ឲ្យធ្វើ​យ៉ាង​ណារៀបចំ​ការបោះឆ្នោតជាតិ​ឲ្យបានឆាប់។


ពលរដ្ឋប្រឆាំងតវ៉ានឹងរដ្ឋប្រហារមួយរូប បិតស្កុតនៅលើមាត់។ (រូបថត REUTERS)

នយោបាយថៃ - ក្នុងដំណើរមកចូលរួមក្នុង កិច្ចប្រជុំ​កំពូល​ស្ដីពីសន្តិសុខ​អាស៊ី​លើក​ទី​១៣ នៅប្រទេស​សិង្ហ​បូរី កាល​ពីថ្ងៃសៅរ៍ទី៣១ ខែឧសភា លោក ឈុក ហាជែល (Chuck Hagel) រដ្ឋមន្ត្រីការពារប្រទេសអាមេរិក [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...