សកម្មជនអាវលឿងថៃ វីរ៉ា ស៊ុមខ្វាមឃីត នឹងចាកចេញពីកម្ពុជាថ្ងៃនេះ
សិទ្ធិ - អ្នកនាំពាក្យក្រសួងយុត្តិធម៌កម្ពុជា លោក សម ប្រជាមានិត ឲ្យដឹងថាកាលពីល្ងាចថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០១៤នេះ លោក វីរ៉ា ស៊ុមខ្វាមឃីត សកម្មជនអាវលឿងថៃ ត្រូវបានតំណាងស្ថានទូតថៃប្រចាំប្រទេសកម្ពុជា ទៅទទួលនៅពន្ធនាគារព្រៃសរ។
លោក សម ប្រជាមានិត បានពន្យល់ប្រាប់ទស្សនាវដ្តីមនោរម្យ.អាំងហ្វូ នៅថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០១៤ នេះថា បន្ទាប់ពីបានអនុវត្តទោស បានជាង៤ឆ្នាំមក លោក វីរ៉ា ស៊ុមខ្វាមឃីត ត្រូវបានព្រះមហាក្សត្រកម្ពុជា នរោត្តម សីហមុនី តាមសំណើរបស់លោក អង្គ វង្សវឌ្ឍនា រដ្ឋមន្រ្តីក្រសួងយុត្តិធម៌កម្ពុជា បានឡាយព្រះហត្ថលេខា លើព្រះរាជក្រិត្យលើកលែងទោស ចុះថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០១៤ ឲ្យសកម្មជនអាវលឿងថៃមានសេរីភាព។
[...]