បាតុករនៅភ្នំពេញ៖ កម្ពុជា«គ្មាន»លទ្ធភាពដើម្បីទទួលជនភៀសខ្លួនទេ
នាព្រឹកថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៤នេះ ព្រះសងង្ឃ និស្សិត បញ្ញាវ័ន្ត និងប្រជាពលរដ្ឋ ដែលរងនឹងការបណ្តេញចេញ ដោយបង្ខំពីលំនៅដ្ឋាន បានមកជួបជុំគ្នា ទាមទារឲ្យរដ្ឋាភិបាលកម្ពុជា លុបចោលនូវកិច្ចព្រមព្រៀង ទទួលជនភៀសខ្លួនមកពីប្រទេសអូស្ត្រាលីនោះ។
ក្រៅពីនិស្សិត ប្រជាពលរដ្ឋ ក៏មានការចូលរួម ពីតំណាងសហជីព អង្គការសង្គមស៊ីវិលជាតិ និងអន្តរជាតិមួយចំនួន ក្នុងការជម្រុញឲ្យមានការដង្ហែដាក់ និងទទួលញតិ្ត នៅតាមស្ថាប័នសំខាន់ៗរបស់រដ្ឋ ស្ថានទូត និងគណបក្សនយោបាយដែរ បើទោះជាមានបំរាមឃាត់ ដោយសាលារាជធានីភ្នំពេញក៏ដោយ។ តាមគម្រោងនៃការដាក់ញត្តិនេះ នឹងធ្វើទៅកាន់ទីកន្លែងជាច្រើន ដូចជាទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋសភា ស្ថាតទូតសហរដ្ឋអាមេរិក ការិយាល័យអង្គការសហប្រជាជាតិ និងការិយាល័យសហភាពអឺរ៉ុបប្រចាំកម្ពុជា គណបក្សប្រជាជនកម្ពុជា [...]