រ៉ុស្ស៊ីប្រកាសដកខ្លួន ចេញពីតុលាការឧក្រិដ្ឋកម្មអន្តរជាតិ (ICC)
គឺប្រធានាធិបតីរ៉ុស្ស៊ី លោក វ្លាឌីមៀ ពូទីន (Vladimir Poutine) ជាអ្នកចេញក្រិត្យមួយនៅថ្ងៃពុធនេះ ប្រកាសពីការដកខ្លួន របស់ប្រទេសរ៉ុស្ស៊ី ចេញពីអនុសញ្ញាក្រុងរ៉ូម (Rome- រដ្ឋធានីនៃប្រទេសអ៊ីតាលី)។ នៅក្នុងក្រិត្យនោះ បានបញ្ជាក់ថា រដ្ឋមន្ត្រីការបរទេសរ៉ុស្ស៊ី លោក ស៊ែរហ្គៃ ឡាវរ៉ូវ (Sergueï Lavrov) ជាអ្នកទទួលបន្ទុក ក្នុងការជូនដំណឹង ទៅអង្គការសហប្រជាជាតិ អំពីសេចក្ដីសម្រេចចិត្តនេះ។
កាលពីដើមសប្ដាហ៍នេះ តុលាការឧក្រិដ្ឋកម្មអន្តរជាតិ បានចេញសេចក្ដីថ្លែងការណ៍មួយ ចាត់ទុកប្រទេសរ៉ូស្ស៊ី និងប្រទេសអ៊ុយក្រែង ថាបានជាប់ពាក់ព័ន្ធ នៅក្នុងជម្លោះយោធាមួយ ដោយយកឧបទ្វីប គ្រីមៀ (Crimée) ជាទឹកដីនៃការប្រទាញប្រទង់គ្នា។
មិនដែលផ្ដល់សច្ចាប័ន...
ប្រទេសរ៉ុស្ស៊ីបានចុះហត្ថលេខា នៅឆ្នាំ២០០០ ទៅក្នុងសន្ធិសញ្ញាក្រុងរ៉ូម ដែលត្រូវបានបង្កើតឡើង នៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ១៩៩៨ សម្រាប់ការបង្កើត [...]