Posts tagged as "Meach Sovannara"

យឹម សុវណ្ណ៖ ម្សិល​ម៉ិញ ថ្ងៃ​នេះ និង​ស្អែក «យុត្តិធម៌»​ត្រូវ​តែ​ឈ្នះ (vdo)

លោក យឹម សុវណ្ណ បាន​ចាត់​ទុក​ការ​ចាប់​ខ្លួន និង​ការ​ចោទ​ប្រកាន់ លើ​សកម្ម​ជន​គណបក្ស​សង្គ្រោះ​ជាតិ ទាំង​១១​នាក់​នោះ​ថា ជា​រឿង​«នយោបាយ»​សុទ្ធ​សាធ ដោយ​លោក​សំអាង​ថា «គ្មាន»​ភស្តុតាង ឬ​ការ​ដាក់​បន្ទុក​ណា​មួយ ដែល​យក​ជា​ការ​ឡើយ។

ស្របពេល ដែល​សវនាការ​កំពុង​តែ​ដំណើរការ ក្នុង​ថ្ងៃ​ទី២៥ ខែ​ធ្នូ​នេះ នៅ​ខាង​ក្រៅ​សាលា​ដំបូង​រាជធានី លោក យឹម សុវណ្ណ បាន​ស្នើ​ដល់​តុលាការ ត្រូវ​ឈរ​លើ​ក្រប​ខណ្ឌ​ច្បាប់ ហើយ​បញ្ចប់​បញ្ហា​នៃ​ការ​ចោទ​ប្រកាន់ ទៅ​លើ​ក្រុម​សកម្ម​ជន​ក្នុង​បទ​ល្មើស​នេះ បទ​ល្មើស​នោះ​ទាំង​គ្មាន​ភស្តុតាង។ លោក​បាន​និយាយ​ថា៖ «កាត់​សេចក្តី​ឈរ​លើ​សតិ​សម្បជញ្ញៈ កាត់​សេចក្តី​ប្រកប​ដោយ​យុត្តិធម៌​ជូន​ជន​រងគ្រោះ។ អ្នក​នយោ​បាយ​មាន​ទំនាស់​នឹង​គ្នា បែរ​ជា​តុលាការ​លំអៀង​ទៅ​រក​គណបក្ស​នេះ គណបក្ស​នោះ ធ្វើ​ឲ្យ​មាន​អំពើ​អយុត្តិធម៌ ធ្វើ​ឲ្យ​មាន​ជន​រង​គ្រោះ​ក្នុង​សង្គម​គ្មាន​ទី​បញ្ចប់។ [...]

នី ចរិយា៖ សវនាការ​របស់​សកម្ម​ជន​បក្ស​សង្រ្គោះ​ជាតិ មាន​ការ​ប្រែ​ប្រួល

នី ចរិយា៖ សវនាការ​របស់​សកម្ម​ជន​បក្ស​សង្រ្គោះ​ជាតិ មាន​ការ​ប្រែ​ប្រួល

និតិវិធីនៃ​ការ​បើក​សវនាការ របស់​តុលាការ​ដើម្បី​ដំណោះ​ស្រាយ អំពី​ករណីនៃ​​ការ​ប្រើ​អំពើ​ហឹង្សា​របស់​សកម្មជន​ទាំង ១១នាក់ ស្និត​នឹង​គណបក្ស​សង្គ្រោះ​ជាតិ មាន​ការ​ប្រែ​ប្រួល​បន្តិច ពី​ព្រោះ​ថា​នៅ​ក្នុង​ដីកា​កោះ​ហៅ ឲ្យ​ចូល​មក​បំភ្លឺ​ករណី​នេះ នៅ​ក្នុង​សវនការ​អង្គ​សេចក្តី ដើម្បី​សម្រេច​ថា​តើ​សកម្មជន​ទាំង​នោះ បាន​ប្រព្រឹត្ត​បទ​ល្មើស ឫ​មិន​បាន​ប្រព្រឹត្ត។ នេះ​ជា​ការ​លើក​ឡើង របស់​ប្រធាន​ក្រុម​ស៊ើប​អង្កេត នៃ​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក លោក នី ចរិយា ទៅ​កាន់​ក្រុម​អ្នក​សារព័ត៌មាន បន្ទាប់​ពី​តុលាការ​បាន​បិទ​សវនាការ លើ​ការ​សម្រេច​អង្គ​សេចក្តី របស់​សកម្ម​ជន​ទាំង ១១នាក់​នៅ​ព្រឹក​ថ្ងៃ​ទី ២៥ ខែ​ធ្នូ​នេះ។

ប៉ុន្តែការអនុវត្ត​របស់​តុលាការ ​ទៅ​លើ​អង្គ​សេចក្តី​នេះ ត្រូវ​បាន​មន្ត្រី​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​រូប​នេះ យល់​ថា​មាន​លក្ខណៈ​ធូរ​ស្រាល ដោយ​ប្រធាន​អង្គ​ជំនុំ​ជំរះ [...]

មេធាវី មាជ សុវណ្ណារ៉ា៖ តុលាការ​គួរ​ចាប់​ខ្លួន​សន្តិសុខ ដែល​ប្រើ​ហឹង្សា​ពិត​ប្រាកដ

មេធាវី មាជ សុវណ្ណារ៉ា៖ តុលាការ​គួរ​ចាប់​ខ្លួន​សន្តិសុខ ដែល​ប្រើ​ហឹង្សា​ពិត​ប្រាកដ

មេធាវី៖ មាជ សុវណ្ណារ៉ា នឹង​ត្រូវ​ដោះ​លែង បើ​មិនមែន​ជា​រឿង​«នយោបាយ»

មេធាវី៖ មាជ សុវណ្ណារ៉ា នឹង​ត្រូវ​ដោះ​លែង បើ​មិនមែន​ជា​រឿង​«នយោបាយ»

ក្រោយ​ការ​សាក​សួរ​ក្នុង​ថ្ងៃ​នេះ​ តុលាការ​​នឹង​​ដោះ​​លែង​លោក មាជ សុវណ្ណារ៉ា សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ ឲ្យ​មាន​សេរីភាព​ឡើង​វិញ បើ​តុលាការ​បាន​ពិនិត្យ​ភស្តុតាង នូវ​ខ្សែ​វីដេអូ​ប្រាំ​ដុំ និង​ឯកសារ​មួយ​ចំនួន ដែល​បាន​ដាក់​ជូន​តុលាការ​នោះ។ នេះ​ជា​ក្ដី​សង្ឃឹម​របស់​លោក ចាន់ ចេង មេធាវី​ការពារ​ក្ដី​ឲ្យ​លោក មាជ សុវណ្ណា​រ៉ា នៅ​ក្នុង​ការ​ថ្លែង​មួយ មក​កាន់​ទស្សនាវដ្ដី​មនោរម្យ.អាំងហ្វូ

តែសម្រាប់ លោក​មេធាវី ហែម សជាតិ មិន​បាន​ដាក់​ក្តី​សង្ឃឹម​ដូច​មេធាវី ចាន់ ចេង ទេ។ លោក​បាន​បញ្ជាក់​ប្រាប់​ទស្សនាវដ្តី​មនោរម្យ.អាំងហ្វូ​ដែរ​ថា បើ​តុលាការ​ឯករាជ្យ មិន​ស្ថិត​ក្រោម​អំណាច​នៃ​អ្នក​នយោបាយ នោះ​ទាំង​ឯកសារ និង​ភស្តុតាង​ដែល​មាន​នោះ ទើប​អាច​ចាត់​ទុក​ថា មាន​ប្រយោជន៍​សម្រាប់​កូន​ក្តី​លោក។

យ៉ាងណាក៏ដោយ លោក មាជ សុវណ្ណារ៉ា ស្ថាបនិកវិទ្យុខ្មែរប៉ុស្តិ៍ នឹងត្រូវតុលាការ [...]

សម្ភាស ណៃ វ៉ង់ដា៖ ថោង សារ៉ាត់ មាន​ទោស​ស្រាល ព្រោះ​ស្តង់ដា​ច្បាប់​កម្ពុជា​មាន​ពីរ

សម្ភាស ណៃ វ៉ង់ដា៖ ថោង សារ៉ាត់ មាន​ទោស​ស្រាល ព្រោះ​ស្តង់ដា​ច្បាប់​កម្ពុជា​មាន​ពីរ

«មាត្រាបួន ចោរ​រួច​ខ្លួន​ម្ចាស់​ជាប់​គុក» នេះ​ជា​ការ​លើក​ឡើង​របស់​លោក ណៃ វ៉ង់ដា អនុ​ប្រធាន​អង្កេត​ការ​សិទ្ធ​មនុស្ស នៃ​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក។ លោក​បាន​ធ្វើការ​ពន្យល់​ថា គ្រប់​អ្នក​មាន​អំណាច មន្រ្តី​ធំៗ កំពុង​តែ​រស់​នៅ​«លើ»​ច្បាប់។ ភាព​«គ្មាន​ទោស» ក៏​ត្រូវ​បាន​ធ្លាក់​លើ​ក្រុម​ទាំង​នោះ បើ​ទោះ​មាន​កំហុស​ឆ្គង​ធំ យ៉ាង​ណា​ក៏​ដោយ។ ផ្ទុយ​មក​វិញ​សម្រាប់ សកម្មជន​តស៊ូ​មតិ ប្រជា​ពលរដ្ឋ​ខ្មែរ​ស្លូត​ត្រង់ ត្រូវ​បាន​គេ​ចាត់​ទុក ជា​អ្នក​រស់​នៅ​«ក្រោម»​ច្បាប់។ បើ​ទោះ​មាន​ទោស​ស្រាល​យ៉ាង​ណា ក៏​គេ​យក​លេស​នេះ លេសនោះ​ ក្នុងកា​រ​បង្កើន​នូវ​ស្ថាន​ទម្ងន់​ទោស​ដែរ។ ហើយ​ចុង​ក្រោយ ដាច់​ខាត​ពួក​គេ​ត្រូវ​«មាន​ទោស» ដែល​មិន​អាច​ធ្វើការ​ប្រកែក តវ៉ា ឬ​ទាមទារ​បាន​ឡើយ។

លោក ណៃ វ៉ង់ដា បាន​លើក​ឡើង ក្នុង​កិច្ច​សម្ភាស​ជា​មួយ​ទស្សនាវដ្តី​មនោរម្យ.អាំងហ្វូ​ថា មាន​ករណី​នេះ​ជា​ច្រើន [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...