អ.ស.ប សង៧ម៉ឺនដុល្លារ សម្រាប់សពទាហានមួកខៀវខ្មែរម្នាក់
អង្គការសហប្រជាជាតិ នឹងជូនសំណងជាទឹកប្រាក់ ចំនួន៧ម៉ឺនដុល្លារ សម្រាប់សពម្នាក់ ទៅឲ្យក្រុមគ្រួសារនៃសព។ លោក សែម សុវណ្ណី អគ្គនាយកនៃមជ្ឈមណ្ឌលជាតិ សម្រាប់កងកម្លាំងរក្សាសន្តិភាព និងបោសសម្អាតមីន និងគ្រាប់មិនទាន់ផ្ទុះ (CMAC) បានអះអាងដូច្នេះ ប្រាប់ទៅអ្នករាយការព័ត៏មាន នៅព្រឹកថ្ងៃសុក្រ ទី១២ ខែឧសភានេះ។
ទាហានមួកខៀវកម្ពុជា ទាំងបួនរូប រួមមាន៖ លោកអនុសេនីយឯក គឹម សំ អ្នកបើកបរប៊ុលដូស័រ - លោកអនុសេនីយ៍ត្រី ស៊ាន នរិន្ទ (ព្រិន្ទបាលទោ) ជំនួយការត្រួតពិនិត្យគុណភាព - លោកពលបាលឯក មុំ តុលា (ព្រិន្ទបាលទោ) ជំនួយការបើកបរអ៊ិស្ការវ៉ាទ័រ និងលោកអនុសេនីយ៍ត្រី ម៉ៅ អេង (អនុសេនីយ៍ឯក) បុគ្គលិកពេទ្យ។
ពួកលោកបានទទួលមរណភាព នៅក្នុងការពួនស្ទាក់វាយប្រហារមួយ កាលពីយប់ថ្ងៃចន្ទ ទី០៨ ខែឧសភាកន្លងមក ពីសំណាក់ក្រុមឧទ្ទាម «anti-Balaka» ទៅលើក្បួនរថយន្ដវិស្វកម្មមួកខៀវកម្ពុជា ដែលអមដំណើរការពារ [...]