គួយ ប៊ុនរឿន ចង់បញ្ជូលឈ្មោះតាម«កុំព្យូទ័រ»ក្នុងច្បាប់ ខណៈ ប៊ិន ឈិន មិនហ៊ានសម្រេច
សម្រាប់កិច្ចពិភាក្សា លើសេចក្តីស្នើច្បាប់បោះឆ្នោត ជ្រើសតាំងតំណាងរាស្ត្រ ដ៏ចម្រូងចម្រាសនៅលើកនេះ ការបញ្ចូល«អត្តសញ្ញាណ»អ្នកត្រូវបោះឆ្នោត ដោយប្រព័ន្ធកុំព្យូទ័រ បានក្លាយជាប្រធានបទថ្មី ដែលនាំឲ្យលោក ប៊ិន ឈិន តំណាងគណបក្សប្រជាជនកម្ពុជា និងលោក គួយ ប៊ុនរឿន តំណាងគណបក្សសង្គ្រោះជាតិ បន្តឈានទៅរកភាពទើសទាល់កាន់តែខ្លាំង នូវការមិនពេញចិត្តនឹងគ្នា ឬអាចនិយាយថា មើលមុខគ្នាមិនចំ និងដោយបង្ខំព្រោះតួនាទីនោះ។
ក្រោយការបញ្ចប់កិច្ចពិភាក្សាកាលពីល្ងាចថ្ងៃចន្ទ ទី៥ ខែមករា ឆ្នាំ២០១៥ នាវិមានរដ្ឋសភា តំណាងគណបក្សទាំងពីរបានឯកភាពគ្នា បន្តការពិភាក្សាលើសេចក្តីស្នើច្បាប់បោះឆ្នោត ជ្រើសតាំងតំណាងរាស្ត្របន្តទៅមុខទៀតលើចំណុចថ្មី។ ឯចំណុចចាស់ដែលមិនទាន់«ត្រូវរ៉ូវ»គ្នានោះ នឹងបន្តលើកមកពិភាក្សាជាថ្មីម្តងទៀត [...]