ដាក់ថ្នាំចាប់ក្មេងស្រី នៅមុខពេទ្យលោកសង្ឃ
ឪពុកក្មេងស្រីម្នាក់ ក្នុងចំណោមក្មេងស្រីពីរនាក់ បានលើកឡើង ដោយសុំមិនបញ្ចេញឈ្មោះថា ពេលលោកកំពុងអង្គុយលើម៉ូតូ រងចាំដឹកភ្ញៀវនៅមុខច្រកចូលភូមិត្រពាំងឈូក ជិតមន្ទីរពេទ្យព្រះកុសមៈ ហៅពេទ្យលោកសង្ឃនោះ ក៍បានឃើញកូនស្រីរបស់ខ្លួនម្នាក់ ក្នុងចំណោមក្មេងស្រីបីនាក់ លោកមានការងឿងឆ្ងល់ប៉ុន្តែមិនបានចាប់អារម្មណ៍នោះទេ។ ពេលនោះ លោកស្រែកសួរទៅកូនថា «អាស្រីកូនឯង មកទីនេះធ្វើអី?»
មុនពេលស្រែកឡើងនោះ ឪពុកក្មេងរូបនេះបានឃើញស្រី្តម្នាក់ កំពុងលើកក្មេងស្រីម្នាក់ទៀត ក្នុងចំណោមកុមារីបីនាក់ ដាក់លើកង់បី។ នៅពេលដែលលឺសម្រែករបស់លោក ស្រាប់តែស្រ្តីម្នាក់នោះ បានប្រញាប់ប្រញាល់ចេញកង់បីនោះទៅបាត់ ដោយទុកកុមារីពីរនាក់ ចោលនៅលើចិញ្ចើមផ្លូវ។ ជាមួយនឹងភាពងឿងឆ្ងល់ ដែលមានកាន់តែខ្លាំង [...]