Posts tagged as "Vampire"

នាវា​ដឹក​ទំនិញ​ខ្មោច​ដ៏ធំ​មួយ ជាប់​កឿង​នៅ​ឆក​សមុទ្រ​ភូមា

នាវា​ដឹក​ទំនិញ​ខ្មោច​ដ៏ធំ​មួយ ជាប់​កឿង​នៅ​ឆក​សមុទ្រ​ភូមា

នគរបាលភូមា បានប្រកាស នៅចុងសប្ដាហ៍​កន្លងមកនេះ នៅលើ​ទំព័រហ្វេសប៊ុក​របស់ខ្លួន ថានាវាដឹកទំនិញដ៏ធំមួយ ដែលមានដោតទង់ជាតិឥណ្ឌូនេស៊ី ត្រូវបានរកឃើញ ដោយក្រុមអ្នកនេសាទភូមា នៅក្នុងសមុទ្រ អានដាម៉ាន់ (Andaman)។

នាវានេះ បានជាប់កឿង នៅលើកូនកោះខ្សាច់ក្រោមទឹកមួយ ហើយមិនមានមនុស្សណាម្នាក់ នៅកាន់កាប់នោះទេ។ ក្រុមអាជ្ញាធរភូមា ដែលបានឡើងទៅអង្កេត នៅលើនាវា បានគិតថា នាវាដែលមានបណ្ដោយ ១៧៧ម៉ែត្រ មួយគ្រឿងនេះ ត្រូវបានបោះបង់ចោល តាំងពីច្រើនថ្ងៃមកហើយ។

បើតាមគេហទំព័រ «Marinetraffic.com» ដែលជំនាញខាងនាវាចរណ៍ ក្នុងផ្ទៃសមុទ្រ នៅលើពិភពលោកនោះ បានបញ្ជាក់ថា នាវាខ្មោចមួយគ្រឿងនេះ ត្រូវបានសាងសង់ នៅឆ្នាំ២០០១ [...]

ឃើញ​សាកសព​កម្រើក ក្រុម​គ្រួសារ​នាំគ្នា​ជឿ​ថា​«ភ្លឹក»

ឃើញ​សាកសព​កម្រើក ក្រុម​គ្រួសារ​នាំគ្នា​ជឿ​ថា​«ភ្លឹក»

យុវជន «Watson Franklin Mandujano Doroteo» បានទៅមន្ទីរពេទ្យ នៃទីក្រុង «Tingo Maria» (ប្រទេសប៉េរូ) កាលពីថ្ងៃទី ២១ ខែតុលាកន្លងមក បន្ទាប់ពីយុវជនអាយុ២៤ឆ្នាំរូបនេះ មានអាការៈស្រៀវស្រាញខុសធម្មតា ដែលបណ្ដាលមកពីការវះកាត់ធ្មេញថ្មីៗ។ តែនៅពេលនោះ ក្រុមគ្រូពេទ្យមិនអាចជួយយុវជនបានទេ ហើយជាអកុសល យុវជនបានផុតដង្ហើម នៅលើគ្រែពិនិត្យព្យាបាល ក្នុងមន្ទីរពេទ្យ្។

មរណភាពដ៏ទាន់ហន់ ដែលបណ្ដាលមកពីការវះកាត់ធ្មេញ របស់យុវជន «Mandujano Doroteo» មិនបានធ្វើឲ្យក្រុមគ្រួសាររបស់យុវជន ស្ងប់ចិត្តនោះទេ។ នៅថ្ងៃបញ្ចុះសពយុវជន ខណៈពេលដែលក្រុមគ្រួសារហៀបនឹងយកគម្របមឈូស មកបិទពីលើមឈូស ស្រាប់តែមានហេតុភេទដ៏ចម្លែកមួយ បានកើតឡើង៖ នោះគឺដើមទ្រូងរបស់យុវជន «Mandujano Doroteo» បានផើតឡើង។

ក្រុមគ្រួសារបានផ្អើលឆោឡោ និងបានអញ្ជើញគ្រូពេទ្យមួយរូប នៅក្នុងសង្កាត់ ឲ្យមកពិនិត្យសាកសពឡើងវិញ។ បន្ទាប់ពីបានសង្ស័យថា [...]

«បិសាច​ផឹក​ឈាម»​៦នាក់ ត្រូវ​មហាជន​សម្លាប់​នៅ ម៉ាឡាវី

«បិសាច​ផឹក​ឈាម»​៦នាក់ ត្រូវ​មហាជន​សម្លាប់​នៅ ម៉ាឡាវី

មនុស្សដែលរងការចោទ ថាជា«បិសាចផឹកឈាម» ចំនួន៦នាក់ ត្រូវបានវាយសម្លាប់ ដោយហ្វូងមហាជន ដែលប្រកាសខ្លួនថា ជាក្រុមសេនាជនការពារតំបន់ «Mulanje» ស្ថិតនៅភាគខាងត្បូង នៃប្រទេសម៉ាឡាវី (ទ្វីបអាហ្វ្រិកប៉ែកអាគ្នេយ៍)។ នេះ បើតាមការអះអាង របស់អ្នកនាំពាក្យនគរបាលម៉ាឡាវី ប្រាប់ទីភ្នាក់ងារព័ត៌មានបារាំង «AFP»។

អ្នកនាំពាក្យបានបញ្ជាក់ថា ហេតុការណ៍ចុងក្រោយបំផុត នៅក្នុងសំនុំរឿងនេះ កើតឡើងកាលពីថ្ងៃអាទិត្យកន្លងទៅ។ នៅពេលនោះ មនុស្សពីរនាក់ ត្រូវបានហ្វូងសេនាជនទាំងនោះ វាយធ្វើបាបរហូតស្លាប់ ដោយគ្មានការស៊ើបអង្កេតអ្វីទាំងអស់ បន្ទាប់ពីពួកគេបានសង្ស័យមនុស្សទាំងពីរនាក់ ថាជា«បិសាចផឹកឈាមមនុស្ស»។

ខណៈហេតុការណ៍មុនៗ ដែលបានផ្ទុះអំពើហិង្សាស្រដៀងគ្នានេះ នាយនគរបាលតំបន់មួយរូប ក៏ត្រូវបានសម្លាប់ដែរ ក្រោមការចោទប្រកាន់​ថាបាន«ឃុបឃិត» ជាមួយ «បិសាចផឹកឈាមមនុស្ស»។

» ប្រទេសម៉ាឡាវី ក្នុងផែនទីពិភពលោក៖

«នៅ​ទី​នោះ មាន​ស្ត្រី​ទើប​រៀបការ​ម្នាក់​ស្លាប់​តាំង​ពី​២៧ឆ្នាំ​មុន»

«នៅ​ទី​នោះ មាន​ស្ត្រី​ទើប​រៀបការ​ម្នាក់​ស្លាប់​តាំង​ពី​២៧ឆ្នាំ​មុន»

វាជាការជួបភ្ញៀវ​ម្នាក់ ដែលមិនធ្លាប់ស្គាល់ពីមុន និងមក​ដោយមិនបានអញ្ជើញ តែបានធ្វើឲ្យលោះ​ព្រលឹង។ នេះ​បើតាម​ការ​អះអាង របស់នាង ការីណា ឌមីទ្រីអេវ៉ា (Karina Dmitrieva) ពីហេតុការណ៍មិននឹក​ស្មាន​ដល់ នៅ​ពេល​នាង​​បាន​បើករថយន្ដរបស់នាង នៅលើដងផ្លូវមួយ រវាងក្រុង «Lyubertsy» និង​ក្រុង«Lytkarino» ស្ថិត​នៅ​ភាគ​ខាងកើត​នៃប្រទេសរ៉ូស្ស៊ី។

បន្ថែមពីការរៀបរាប់លើហេតុការណ៍ ដែលនាង ការីណា បានឃើញផ្ទាល់នោះ នៅមានរូបភាពវីដេអូ ​ដែលថត​ជាប់​​ដោយកាម៉េរ៉ា​នៅជាប់នឹងរថយន្ដទៀត ដែលបានបង្ហាញឲ្យឃើញថា រថយន្ដបានទៅឈប់ នៅទី​កន្លែង​​ដ៏​ស្ងាត់​មួយ មុននឹងជួបជាមួយស្រមោលស្ទុង ពណ៌ស ដែលមានរាងរៅ ដូចជាមនុស្សស្រី​ស្លៀក​សំពត់​រ៉ូប​។ (វីដេអូ​មាន​ដាក់ជូន នៅខាងក្រោមអត្ថបទ)

ឃើញរូបភាព... បះសក់!

រឿងរ៉ាវកាន់តែធ្វើឲ្យអ្នកផងលោះព្រលឹង​ជាមួយនាង ការីណា ដោយហេតុថា នៅត្រង់ចំណុចនោះ កាល​ពី​ឆ្នាំ​១៩៨៩ [...]

ប្រចៀវ​«ជញ្ជាក់​ឈាម»​សម្លាប់​កុមារ​១២នាក់ នៅ​ប៉េរូ

ប្រចៀវ​«ជញ្ជាក់​ឈាម»​សម្លាប់​កុមារ​១២នាក់ នៅ​ប៉េរូ

ការប្រកាសអាសន្ន ផ្នែកសុខាភិបាលមួយ ត្រូវបានធ្វើឡើង នៅក្នុងតំបន់ «Loreto» ចំងាយប្រមាណ​ជា​១១០០​គីឡូម៉ែត្រ ពីរដ្ឋធានី លីម៉ា (Lima) នៃប្រទេសប៉េរូ ក្បែនឹងព្រំដែន ជាមួយប្រទេស អេក្វាទ័រ ដែលស្ថិត​ក្នុង​ទ្វីប​អាមេរិក​ខាងត្បូង។ សេចក្ដីប្រកាសអាសន្ននោះ នឹងអនុញ្ញាតឲ្យអាជ្ញាធរ​ដាក់ពង្រាយ នូវការ​ជួយ​សង្គ្រោះ​ជា​បន្ទាន់ រាប់តាំងបុគ្គលិក និងសម្ភារៈ ដើម្បីទប់ស្កាត់នូវការចម្លងមេរោគដ៏ប្រល័យមួយ ដែលពាំនាំមក​ឲ្យ​មនុស្ស ដោយ​ហ្វូង​សត្វ​ប្រចៀវ «ជញ្ជក់ឈាម»។ នេះបើតាមការប្រកាស របស់រដ្ឋមន្ត្រីសុខាភិបាល​របស់​ប្រទេស​ប៉េរូ លោក អានីបាល់ វ៉េឡាស្កេស៍ (Anibal Velasquez) នៅតាមកញ្ចាក់ទូរទស្សន៍។

ស្រង់សំដីដោយទីភ្នាក់ងារព័ត៌មានបារាំង (AFP) ប្រធានការិយាល័យសុខភាព ប្រចាំតំបន់ខាងលើ លោក ហែម៉ាន់ ស៊ីលវ៉ា (Hermann Silva) បានថ្លែងឲ្យដឹងថា៖ «ដោយយោងទៅលើអាការៈរោគ និងរបាយ​ការណ៍ វេជ្ជសាស្ត្រ បានឲ្យដឹងថា កុមារទាំងពីរនាក់ [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...