រវាងមុននិងក្រោយការតុបតែងមុខ តើខុសគ្នាដូចម្ដេច?
ប៉ុន្តែ ស្នេហាមិនសំខាន់ លើរូបរាងមុខមាត់ ឬសម្ផស្សនោះឡើយ។ ទោះជាមិត្តស្រីរបស់លោកអ្នក បានផ្លាស់ប្ដូរមុខមាត់ ប៉ុន្តែចំណុចសម្រាប់សំគាល់មនុស្ស ដែលលោកអ្នកស្រឡាញ់ មានច្រើនណាស់ រាប់តាំងពីចិត្ត ដែលសំខាន់ជាងគេនោះផង។ គ្រាន់តែថា ការតុបតែងមុខមាត់ របស់ស្ត្រីក្នុងសម័យបច្ចុប្បន្ន អាចធ្វើឲ្យមនុស្សសើច និងយំបាន។
ដូចយ៉ាង នៅក្នុងវីដេអូមួយខាងលើនេះ ដែលបង្ហាញ ពីយុវតីជាតិកូរ៉េម្នាក់ កំពុងធ្វើការជម្រះចេញ នូវការតុបតែងមុខ ហើយបានបង្ក ឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង នៅលើបណ្ដាញសង្គម។ បើទុកការតុបតែងមុខរបស់នាង យុវតីម្នាក់នេះ មានសម្ផស្ស គួរឲ្យគ្រឺតខ្នាញ់ម្យ៉ាង។ ប៉ុន្តែ នៅពេលដែលនាង ជម្រះចេញនូវការតុបតែង អស់មួយចំហៀងមុខ... ពេលនោះអ្នកនឹងឃើញថា នាងបានដូរទៅជាស្ត្រីម្នាក់ទៀត... ធម្មជាតិសុទ្ធ។
នៅលើបណ្ដាញសង្គម មនុស្សជាច្រើន បានសួរថា តើភ្នែកធំៗរបស់នាង បាត់ទៅណាហើយ? វីដេអូនេះ ទើបនឹងត្រូវបានបង្ហោះ [...]