Posts tagged as "Beauty"

«ស្រាត»​សំដិល​ខ្លួន​នៅ​មាត់​បង្អួច បង្ក​គ្រោះថ្នាក់​ចរាចរណ៍​ផ្អើល​ក្រុង!

«ស្រាត»​សំដិល​ខ្លួន​នៅ​មាត់​បង្អួច បង្ក​គ្រោះថ្នាក់​ចរាចរណ៍​ផ្អើល​ក្រុង!

រូបជំនួសបង្ហាញពីរូបរាងដ៏ស្រឡូនស្អាត របស់នារីបង្ហាញម៉ូដ។ (រូបថតឯកសារ)

ពីនេះពីនោះ - ការ«បែកកម្មដ្ឋាន»តែបន្ដិច តែអាចធ្វើឲ្យមានគ្រោះថ្នាក់ ដ៏ធ្ងន់ធ្ងរ និងឈានទៅរកការ​បាត់​បង់​ជីវិត​ផងក៏មិនដឹង។ នេះជាករណីគ្រោះថ្នាក់ចរាចរណ៍មួយ នៅកណ្ដាលទីក្រុងវីយ៉ែន ប្រទេសអូទ្រីស បង្កឡើងដោយ​យុវជនអ្នកបើកម៉ូតូមួយរូប ដែលមានភ្នែកតែមិនមើលផ្លូវ បែរជាទៅខិតខំសំលឹងមើល ដង​ខ្លួនដ៏ស្រឡូនរបស់​ស្រី​ស្រស់ស្អាត នៅតាមបង្អួចអាគារទៅវិញ។ នេះបើតាមសារព័ត៌មាន ហ័ហ្វីងតុនប៉ុស្ដ៍ (Huffington Post)។

កញ្ញារូបស្រស់រាងបាន ដែលរស់នៅក្នុងអាគារនោះ បានសម្រេចចិត្តឆ្លៀតឱកាសខែក្ដៅមកដល់ ហើយ​ដែលទើបនឹង​មានព្រះអាទិត្យ បញ្ចេញរស្មីយ៉ាងត្រចះត្រចង់នោះ ដើម្បីបន្ទុំស្បែករបស់នាង។ [...]

បុរស​សង្ហា​ពិភពលោក​ឆ្នាំ​២០១៤ បាន​ទៅ​លើ​ជន​ជាតិ​ដាណឺម៉ាក (vdo)

បុរស​សង្ហា​ពិភពលោក​ឆ្នាំ​២០១៤ បាន​ទៅ​លើ​ជន​ជាតិ​ដាណឺម៉ាក (vdo)

បុរសដែលស្រស់ស្អាតសង្ហាជាងគេ នៅក្នុងពិភពលោកនាឆ្នាំនេះ បានជាប់ទៅលើជនជាតិដាណឺម៉ាក។ សុំផ្អាក ការ ទស្សនាការប្រកួតបាល់ទាត់ពិភពលោក មួយរយៈសិន ហើយអញ្ជើញមកទស្សនា ការប្រកាសលទ្ធផលនៃការប្រកួត សម្រស់របស់បុរសសង្ហាៗ ដែលហៅជាភាសាអង់គ្លេសថា «Mister World» មួយភ្លែតសិន។


បុរសសង្ហាជាងគេក្នុងពិភពលោក ឆ្នាំ២០១៤ លើកពានរង្វាន់។ (រូបថតហ្វេសប៊ុក)

អធិរាជសម្រស់ពិភពលោក - បុរសជាប់ក្នុងជម្រើស មកពីប្រទេសដាណឺម៉ាក ដែលបានជាប់ជាបុរសសង្ហា ក្នុង​ពិភពលោកឆ្នាំ២០១៤នោះ មានឈ្មោះថា «ណៃក្លាស ភឺដឺសេន (Nicklas Pedersen)» មានអាយុ២៣ឆ្នាំ។

អ្នករៀបចំកម្មវិធី បាននិយាយពន្យល់ថា៖ «ភាពល្អឥតខ្ចោះនៃការចូលរួមប្រកួត តាំងពីពេលចាប់ផ្ដើមរហូតមក [...]

អាវ​ទ្រនាប់​លាក់​ខ្លួន ជួយ​ទ្រ​សុដន់​ឲ្យ​នៅ​តែ​ក្បំ​បាន​១០​ឆ្នាំ

សម្ផស្ស - ដំណោះស្រាយដែលពិសេស​អស្ចារ្យ​នោះ គឺ​នឹង​មាន​លក្ខណៈ​ដូច​ទៅ​នឹង​អាវ​ទ្រនាប់​ដែរ តែ​វា​លាក់​ខ្លួន​​មើល​មិន​ឃើញ​នឹង​ភ្នែក​ធម្មតា​នោះ​ទេ។ អាវ​ទ្រនាប់​នោះ មាន​វត្ថុ​រាវ ស៊ីលីកូន​ពិសេស (Silicon)  ដែល​ដាក់​នៅ​ពី​ក្រោម​សុដន់​ម្ខាង​មួយៗ យោង​ទាញ​ឡើង​ទៅ​លើ ដោយ​ខ្សែ​សូត្រ​ម្ខាង​ចំនួន​ពីរ យក​ទៅ​កិប​ចង​ជាប់ ជា​មួយ​នឹង​​ឆ្អឹង​​ទ្រូង​​ខាង​លើ។ គ្រឿង​បំពាក់​ទាំង​នេះ នឹង​​ត្រូវ​គ្រូ​ពេទ្យ​ជំនាញ វះ​ដាក់​បញ្ចូល​ទៅ​ក្នុង​សាច់ ដោយ​ប្រើ​រយៈ​ពេល​តែ​មួយ​ម៉ោង​​ប៉ុណ្ណោះ។

អាវទ្រនាប់លាក់ខ្លួន ដែល​ជា​ប្រព័ន្ធ​យោង​សុដន់​ឲ្យ​ឡើង​ក្បំ​រហូត​នេះ ត្រូវ​បាន​មន្ទីរ​ពិសោធន៍​សន្យា​ថា អាច​រក្សា​រូប​រាង​​បាន​​រហូត​ដល់​ទៅ​១០ឆ្នាំ។ សូម​ទស្សនា​រូបភាព​បង្ហាញ ពី​ការ​រៀបចំ​ដាក់​ប្រព័ន្ធ​យោង​សុដន្ដ​ឡើង​ក្បំ​នេះ ដូច​ខាង​ក្រោម៖

សម្រាប់​ស្ត្រី៖ ៩​ចំណុច ដើម្បី​បង្កើន​ភាព​ស្រស់​ស្អាត និង​ក្មេង​ជាង​វ័យ

សម្រាប់​ស្ត្រី៖ ៩​ចំណុច ដើម្បី​បង្កើន​ភាព​ស្រស់​ស្អាត និង​ក្មេង​ជាង​វ័យ

ស្រ្តីគ្រប់គ្នាតែងប្រាថ្នានូវភាពស្រស់ស្អាត ទាក់ទាញ និងក្មេងជាងវ័យ។ ការសិក្សា ស្រាវជ្រាវភាគច្រើន បានបង្ហាញ​ឲ្យដឹងពីការផ្សារភ្ជាប់ការថែរក្សាសម្ផស្សទាំងអស់នោះ ទៅនឹងការថែរក្សាសុខភាពឲ្យបានល្អ ជាពិសេសទៅនឹង​ការ​បរិភោគអាហារប្រកបដោយឱជារស និងមានផាសុខភាព។


តារាភាពយន្ដចិន នាង ហ្សាង យូគី ហៅ គីទី។ (រូបថតហ្វេសប៊ុក)

------------------------
ដោយ ក. សេងហុង (ទំនាក់ទំនង៖ [email protected]) - ភ្នំពេញ ថ្ងៃទី១៣ ឧសភា ២០១៤
------------------------

សម្ផស្ស - នៅក្នុងសៀវភៅមួយមានចំណងជើងថា ក្មេងជាងវ័យ១០ឆ្នាំក្នុងរយៈពេល១០សប្តាហ៏ របស់អ្នកស្រី ធូប៊ីអហ្គ (Thorbjorg) [...]

ជប៉ុន៖ ក្រចក​នាងៗ​នឹង​បញ្ចេញ​ពន្លឺ នៅ​ពេល​មាន​ទូរស័ព្ទ​ហៅ​ចូល

ជប៉ុន៖ ក្រចក​នាងៗ​នឹង​បញ្ចេញ​ពន្លឺ នៅ​ពេល​មាន​ទូរស័ព្ទ​ហៅ​ចូល

ក្រចករបស់នាងៗ ជនជាតិជប៉ុន មិនសូវជាត្រូវបានគេមើលឃើញប៉ុន្មានទេ ដោយសារតែក្រចកទាំងនោះ ត្រូវបាន​បាំងបិតដោយពណ៌ថ្នាំក្រចក ឬក្រចកសិប្បនិមិត្តផ្សេងៗ។ តែនៅលើកនេះ គេប្រាកដជាមិនអាចនិយាយថា មិន​ចាប់​អារម្មណ៍ ហើយធ្វើមិនដឹងមិនឃើញនោះទេ នៅពេលដែលក្រចកទាំងនោះ បញ្ចេញ«ពន្លឺ»។


សម្បកក្រចក ដែលឆេះចេញជាពន្លឺ នៅពេលមានការហៅទូរស័ព្ទចូល។ (រូបថតក្រុមហ៊ុន)

សោភ័ណ្ឌភាព - នៅចុងខែនេះ ក្រុមហ៊ុនផលិតគ្រឿងប្រដាប់ល្បែងលេងរបស់ជប៉ុន តាការ៉ា តូមី (Takara Tomy) នឹងដាក់ចេញមកធ្វើពាណិជ្ជកម្ម នូវគ្រៀងប្រដាប់លំអរតាមបែបសិល្បៈមួយ នោះគឺសម្បកក្រចក ដែលគេអាច​យក​មកបិតពីលើក្រចកដៃធម្មតាបាន។ សម្បកក្រចកនោះ ត្រូវបានផលិតឡើងដោយដាក់បញ្ចូលអំពូលភ្លើង ឌីយ៉ូតតូចៗ (LED) [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...