ទស្សនាវដ្ដីបី មានទោសពីការផ្សាយ រូបឈុតងូតទឹករបស់ស្រ្តីទីមួយបារាំង
ប្រព័ន្ធផ្សព្វផ្សាយ របស់បារាំង ចំនួនបី ក្នុងនោះ ទស្សនាវដ្ដី វ័រស្សី - ក្លូស៊័រ ត្រូវតុលាការបង្ខំអោយបង់ប្រាក់ជម្ងឺចិត្ត ចំនួន ១៥០០អ៊ឺរ៉ូ និងទស្សនវដ្ដី ភូប្លិច ចំនួន ១០០០អ៊ឺរ៉ូ ទៅអោយស្ត្រីទីមួយបារាំង លោកស្រី វ៉ាឡេរី ទ្រីអ៊័រវ៉ៃល័រ។
លោកប្រធានាធិបតីបារាំង និងលោកស្រី វ៉ាឡេរី ទ្រីអ៊័រវ៉ៃល័រ ជាគូរកំណាន់ ពេលទៅវីស្សមកាលឆ្នាំ២០១០។
កាលពីដើមខែកញ្ញា ទស្សនាវដ្ដីមួយឈ្មោះ វ៉េអេសឌេ (VSD) ធ្លាប់ត្រូវតុលាការកាត់ទោសម្ដងរួចហើយ អោយបង់ប្រាក់ ២០០០ អ៊ឺរ៉ូ ទៅអោយលោកស្រ្តី វ៉ាឡេរី ទ្រីអ៊័រវ៉ៃល័រ ហើយលោកស្រីបានបង្វិលប្រាក់នេះជាបន្ត ជាអំណោយទៅអោយ គ្រឹះស្ថានអ្នកសារពត៌មាន។ តែនៅថ្ងៃអង្គារទី២៣តុលាកន្លងទៅនេះ បញ្ហាទោសទណ្ឌនេះ [...]