រកឃើញគ្រោងឆ្អឺងខ្មោច កំពុងអង្គុយក្នុងស្ទឹង កូឡូរ៉ាដូ (vdo)
នៅវេលាម៉ោង ១០ព្រឹក ថ្ងៃចន្ទកន្លងមកនេះ អ្នកជ្រមុជទឹកម្នាក់ បានទាក់ទង មកស្នងការនគរបាលតំបន់ ដើម្បីរាយការណ៍ថា ខ្លួនបានរកឃើញ សាកសពដែលនៅសល់តែជាឆ្អឹងខ្មោច នៅបាតស្ទឹង។ ក្រុមអាជ្ញាធរ បានបញ្ជូនកាណូតមួយ ទៅកាន់ទីនោះ ដែលត្រូវបានគេស្គាល់ថា ស្ថិតក្នុងតំបន់ «Cienega Springs»។ សមាជិកអ្នកជួយសង្គ្រោះម្នាក់ ដែលមានជំនាញខាងជ្រមុជទឹក បានចុះទៅកាន់ទីកន្លែង ដែលមានគ្រោងឆ្អឹងនោះ និងបានថតជាវីដេអូ មកបង្ហាញផង។
ប៉ុន្តែនៅទីបំផុត ការិយាល័យនគរបាលតំបន់ បានសរសេរអះអាង នៅតាមបណ្ដាញសង្គមថា៖ «អ្នកជួយសង្គ្រោះ បានចុះទៅដល់ កន្លែងដែលមានគ្រោងឆ្អឹងនោះ ស្ថិតនៅ។ ប៉ុន្តែតាមពិត វាគ្រាន់តែជាគ្រោងឆ្អឹង សិប្បនិមិត្តចំនួនពីរ ដែលត្រូវបានដាក់ឲ្យអង្គុយ នៅលើកៅអីសម្រាកកាយប៉ុណ្ណោះ។»
គ្រោងឆ្អឹងមួយ មានពាក់វែនតាខ្មៅ រីឯគ្រោងឆ្អឺងមួយទៀត មានកាន់ផ្លាកមួយ ដែលសរសេរអក្សរ នូវឃ្លានេះ៖ «ប៊ែរនី សុបិន្តបានរស់នៅ ក្នុងស្ទឹង [...]