Posts tagged as "LDP"

ខឹម វាសនា៖ ធី សុវណ្ណថា យល់​ដឹង​​ទាប​និង​ថោក​​ដូច CNRP

ខឹម វាសនា៖ ធី សុវណ្ណថា យល់​ដឹង​​ទាប​និង​ថោក​​ដូច CNRP

ប្រសិនបើគេចាប់ពាក្យ «ថោកទាប ថោក ថោកទាបអស់សាច់ ឬសណ្ដានមនុស្សខូច» មកធ្វើ​ជា​កក្តា (ដូច​នៅ​ក្នុង​គណិតសាស្ត្រ a[b+c-d/e]) នោះ គេនឹងមើលឃើញថា នៅក្នុងប្រតិកម្មថ្មី បែបទម្រង់«វែង»នេះ របស់​លោក ខឹម វាសនា ប្រធាន​គណបក្ស​សម្ព័ន្ធដើម្បីប្រជាធិបតេយ្យ មានខ្លឹមសារតែពីរយ៉ាងគត់។

ខ្លឹមសារទីមួយ៖ កញ្ញា ធី សុវណ្ណថា មិនយល់ និងមានការយល់ដឹងទាប។

លោក ខឹម វាសនា បានពន្យល់ថា ដើម្បីធ្វើយុទ្ធនាការដកលោក កឹម សុខា ចេញពីតំណែង តារា​ហ្វេសប៊ុក ធី សុវណ្ណថា មិនបានយល់ពីរដ្ឋបាល (Editor's Note៖ បើនិយាយ​ពី​ការ​ដកតំណែងនេះ មិនត្រឹម​ជារដ្ឋបាលទេ តែ​អាច​មាន​ទិដ្ឋភាព​​ច្រើន​ទៀត) ដោយ​ហេតុថា គ្មានអ្នកក្រៅគណបក្សសង្គ្រោះជាតិណាមួយ ដោយរាប់​ទាំង​តំណាង​គណបក្ស​ដទៃផង អាចទាមទារទម្លាក់លោក កឹម សុខា ឲ្យចុះពីតំណែងនោះឡើយ។

ចំពោះការវាយតម្លៃ ពីការយល់ដឹងរបស់កញ្ញា ធី សុវណ្ណថា ថាមានកម្រិតទាបនោះ [...]

«រឿង កឹម សុខា មិន​ត្រូវ​មនុស្ស​ក្រៅ CNRP លូក​លាន់»

«រឿង កឹម សុខា មិន​ត្រូវ​មនុស្ស​ក្រៅ CNRP លូក​លាន់»

តើវត្តមានរបស់គណបក្សនយោបាយ​ចំនួនបី នៅក្នុងវេទិកា«កិច្ចពិភាក្សា៖ តើលោក កឹម សុខា គួរ​លា​លែង​ ពី​តំណែង​ឬទេ?» របស់កញ្ញា ធី សុវណ្ណថា និងលោក ស្រី ចំរើន មាន​ន័យយ៉ាងដូចម្ដេច? តើ​ពាក្យ​ថា វេទិកា​«ពិភាក្សា»​​មាន​ន័យ ត្រឹមជាសន្និសីទការសែត ដែលមានកញ្ញា ធី សុវណ្ណថា ជាអ្នកសូត្រ​សេចក្ដី​ថ្លែងការណ៍​មួយ​​របស់​ខ្លួន រួចប្រគល់ក្បាលមីក្រូ ទៅឲ្យអ្នកសារព័ត៌មាន ដើម្បីម្ចាស់កម្មវិធីខ្លួនឯង (កញ្ញា ធី សុវណ្ណថា និង​លោក ស្រី ចំរើន) ជា​អ្នក​ឆ្លើយ?

ផ្ទុយទៅ​វិញ វត្តមានរបស់គណបក្សនយោបាយចំនួនបី មានគណបក្សមហាសាមគ្គីជាតិខ្មែរ, គណបក្ស​ខ្មែរ​ដើម្បី​ខ្មែរ និង​គណបក្ស​កម្ពុជាសេរីភាព នៅក្នុងកម្មវិធីនេះ បានធ្វើឲ្យគេកាន់តែ​ជឿ​ថា ករណី​ទាក់ទង​នឹង​លោក កឹម សុខា គឺ​ជា​ករណី​«នយោបាយ» និងមាន«អ្នកនយោបាយនៅពីក្រោយ» ជាពិសេសនៅ​ចំពោះ​ការ​បដិសេធ​ជា​រៀង​រាល់​ដង នៃគណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សកាន់អំណាច ថារឿងនេះជា​ករណី​បុគ្គល [...]

ខឹម វាសនា ថា​សុខចិត្ត​ឲ្យ CPP កាន់​អំណាច​ជាជាង CNRP

ខឹម វាសនា ថា​សុខចិត្ត​ឲ្យ CPP កាន់​អំណាច​ជាជាង CNRP

សំរាប់គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ (ហៅខ្លួនឯងថា គណបក្សជួង) បើឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ​​កាន់​ការ​ស្រុក​ទេស នោះ​គណបក្សសម្ព័ន្ធដើម្បីប្រជាធិតេយ្យ សុខចិត្តអោយគណបក្សប្រជាជន​កម្ពុជា (នៅ​បន្ត)​កាន់​វិញ ប្រសើរ​ជាង។ នេះជាសំណេររបស់លោក ខឹម វាសនា ប្រធានគណបក្សមួយនេះ ទៅលើ​គណនី​ហ្វេសប៊ុក​របស់​លោក ដើម្បី​ពន្យល់​រៀបរាប់ ទៅកាន់អ្នកគាំទ្រថា គណបក្សសង្គ្រោះជាតិ  ជាប្រភេទ​គណបក្ស​ដែល​មាន​សណ្តាន​«ថោកទាប»​ហួស​នឹង​បរិយាយ។

ការលើកឡើងរបស់លោក ខឹម វាសនា ដែលសម្បូរទៅដោយ​ពាក្យ​«ថោកទាប» និង​ពាក្យ​«ថោក»​បាន​ធ្វើឡើង​តប​ទៅ​នឹង​សំណេរ​មួយ របស់អ្នកគាំទ្រគណបក្សសង្គ្រោះជាតិ ដែលបានផ្ដល់ជាគំនិត​ថា ប្រមុខ​ដឹកនាំ​របស់​គណបក្ស​«ជួង» គួរ​លះបង់​ជាជំហ៊ានទីមួយ [...]

ធី សុវណ្ណថា ប្រកាស​​រក​​អ្នក​គាំទ្រ​ដើម្បីទម្លាក់ កឹម សុខា តែ ខឹម វាសនា ឆ្លើយជំនួស

ធី សុវណ្ណថា ប្រកាស​​រក​​អ្នក​គាំទ្រ​ដើម្បីទម្លាក់ កឹម សុខា តែ ខឹម វាសនា ឆ្លើយជំនួស

បន្ទាប់ពីប្រកាស ថាខ្លួននឹងបើកយុទ្ធនាការ ដើម្បីទម្លាក់លោក កឹម សុខា (ចេញពីតំណែង? តំណែងអ្វី) កាល​ពីថ្ងៃ​ទី៣ ខែ​ឧសភាកន្លងមក កញ្ញា ធី សុវណ្ណថា បានប្រកាសសារជាថ្មី នៅថ្ងៃទី៤ ខែឧសភានេះថា នាង​នឹង​ដឹកនាំ «បាតុកម្ម​ដើម្បី​ទម្លាក់​លោក កឹម សុខា (ចេញពីតំណែង? តំណែងអ្វី?)»។ នាងបានសួរទៅកាន់​ប្រិយមិត្ត នៅ​លើគណនី រួម​នឹង​ទំព័រ​ហ្វេសប៊ុករបស់នាងថា៖ «បងប្អូនណាខ្លះ គាំទ្រនាងខ្ញុំ?»។

ក្រៅពីក្រុមអ្នកបញ្ចេញយោបល់ (Comment) ដែលសម្បូរទៅដោយ ពាក្យជេរប្រទេចផ្ដាសារ ទៅ​កាន់​នាង​នោះ គេ​ឃើញ​លោក ខឹម វាសនា ប្រធានគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ បានឆ្លើយទៅតារា​ហ្វេសប៊ុក ដោយ​ចម្លើយ​មួយ​យ៉ាងជូរចត់។

តាមពិតទៅ លោក ខឹម វាសនា បានដឹងថានាងចង់ធ្វើអ្វី តាំងពីសាររបស់នាង ត្រូវបានបង្ហោះ​​ជា​លើក​ទីមួយ (នៅ​ថ្ងៃ​ទី៣ [...]

ខឹម វាសនា៖ (សង្គ្រោះ​ជាតិ)​ទោះ​មាន​គ្នា​រាប់​លាន ក៏​នៅ​តែ​មាន​តម្លៃ​មួយ​រៀល

ខឹម វាសនា៖ (សង្គ្រោះ​ជាតិ)​ទោះ​មាន​គ្នា​រាប់​លាន ក៏​នៅ​តែ​មាន​តម្លៃ​មួយ​រៀល

វាពិតជាមានន័យ ប្រសិនបើគេតាមដាន ការឆ្លើយឆ្លងគ្នា រវាងគណបក្សសង្គ្រោះជាតិ និងគណបក្សសម្ព័ន្ធ ដើម្បីប្រជាធិបតេយ្យ នៅក្នុងរយៈពេលចុងក្រោយ ហើយកំពុងបន្តភាគ​ទៅមុខ យ៉ាងសម្បើមដៃ។

ថ្លែងទៅកាន់​សមាជិក និងថ្នាក់ដឹកនាំ​គណបក្សប្រចាំខេត្ត ព្រះសីហនុ កាលពី ព្រឹកថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០១៥ លោក យ៉ែម បុញ្ញឬទ្ធិ ដែលអ្នកនាំពាក្យ គណបក្ស​សង្គ្រោះជាតិ បានបរិហារអ្នកនយោបាយ មកពីគណបក្ស​មួយ ដោយមិនបញ្ចេញឈ្មោះ ថាចូលចិត្តប្រើពាក្យអសុរោះ ដូចជាពាក្យ អាឈាមថោក អាឈាមឆ្កែ អាចម៌ មក​លើថ្នាក់ដឹកនាំ គណបក្សសង្គ្រោះជាតិ និងថែមទាំងជេរសាសនា ដែលជាសាសនា​របស់រដ្ឋថែមទៀត។

ពាក្យសម្ដីអសុរោះ ទាំងប៉ុន្មានខាងលើនេះ បើគេមិនច្រឡំទេ លោក យ៉ែម បុញ្ញឬទ្ធិ ទំនងជាចង់និយាយ​ដល់​លោក ខឹម វាសនា ប្រធានគណបក្សសម្ព័ន្ធ ដើម្បីប្រជាធិបតេយ្យ ដែលគណបក្សនេះ ហៅខ្លួនឯងថា គណបក្ស​«ជួង»។ ប៉ុន្តែអ្នកនាំពាក្យ របស់គណបក្សប្រឆាំងក្នុងរដ្ឋសភា [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...