Posts tagged as "Yang Kim Eng"

ការ​អំពាវនាវ​មិន​ឲ្យ​ដំឡើង​ថ្លៃ របស់​រដ្ឋាភិបាល​គ្មាន​ប្រសិទ្ធភាព?

ការ​អំពាវនាវ​មិន​ឲ្យ​ដំឡើង​ថ្លៃ របស់​រដ្ឋាភិបាល​គ្មាន​ប្រសិទ្ធភាព?

ប្រធានមជ្ឈមណ្ឌល អភិវឌ្ឍន៍ពលរដ្ឋ និងសន្តិភាព លោក យ៉ង់ គឹមអេង បានរិះគន់ចំៗថា ការអំនាវរបស់រដ្ឋាភិបាល​មិនឲ្យមានការដំឡើងថ្លៃរាល់គ្រប់សេវា ក្នុងពេលចូលឆ្នាំខ្មែរ នឹងមិនមានប្រសិទ្ធភាពនោះទេ ដរាបណាមិនមាន​វិធានការជាក់ស្តែងសម្រាប់អនុវត្តនោះ។


រថយន្ដក្រុង ដែលជាមធ្យោបាយដឹកជញ្ជូនសាធារណៈ ក្នុងរាជធានីភ្នំពេញ។ (រូបថត MONOROOM.info/ SokKheang)

សង្គម - ក្នុងកិច្ចសម្ភាសជាមួយទស្សនាវដ្តីមនោរម្យ.អាំងហ្វូ នៅថ្ងៃទី០៩ មេសា នេះ លោក យ៉ង់ គឹមអេង បាន​សម្តែងចម្ងល់ថា នៅពេលចូលឆ្នាំសេវារដ្ឋ ឬការប្រមូលពន្ធរដ្ឋ មិនមានការឡើងថ្លៃទេ ចុះហេតុអ្វីសេវាឯកជនមាន​រថយន្ត​ក្រុងជាដើមនោះ ត្រូវឡើងថ្លៃ ហើយវាមានអាថ៌កំបាំងអ្វីនៅពីក្រោយការឡើងថ្លៃនោះ?

[...]
ហ៊ុន សែន ថា​បក្ស​សង្រ្គោះ​ជាតិ គួរ​«ខន្តី»

ហ៊ុន សែន ថា​បក្ស​សង្រ្គោះ​ជាតិ គួរ​«ខន្តី»

នាយករដ្ឋមន្រ្តីកម្ពុជាលោក ហ៊ុន សែន មិនបានប្រតិកម្មខ្លាំងក្លា ចំពោះគម្រោងសមាជរបស់គណបក្ស​សង្រ្គោះជាតិ​នោះទេ តែបានព្រមានដោយប្រយោលថា កុំធ្វើអ្វីហួសដែនកំណត់របស់ច្បាប់ ហើយគម្បីប្រកាន់ធម៌ខន្តី។ ការលើក​ឡើងរបស់លោក ហ៊ុន សែន បានកើតឡើងមួយថ្ងៃប៉ុណ្ណោះ ក្រោយការប្រកាសរបស់លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្រ្គោះជាតិ ថានឹងដឹកនាំធ្វើសមាជប្រជាពលរដ្ឋ នៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៤ នៅទីលានប្រជា​ធិបតេយ្យ។


លោក ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា។

នយោបាយកម្ពុជា - ថ្ងៃទី២៧ មីនា នេះលោក ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា ក្នុងកម្មវិធីមួយនៅខេត្តពោធិ៍សាត់ បានអះអាថា លោកមិនព្រួយបារម្ភ នឹងការធ្វើបាតុកម្មណាមួយនោះទេ តែលោកបានព្រមានថា [...]

បក្ស​សង្គ្រោះ​ជាតិ៖ សមាជ​មហាជន ដើម្បី​ស្រាយ​វិបត្តិ​នយោបាយ

បក្ស​សង្គ្រោះ​ជាតិ៖ សមាជ​មហាជន ដើម្បី​ស្រាយ​វិបត្តិ​នយោបាយ

«ខែ១០ ដល់ខែ១២ យើងទាមទាឲ្យមានការបង្កើត គណកម្មការឯករាជ្យស៊ើបអង្កេតការបោះឆ្នោត។ ដំណាក់កាល​ទីពីរ ពីខែ១ ដល់ខែ៣ មិនមិនអាចបង្កើតឲ្យមាន គណកម្មការស៊ើបអង្កេតការបោះឆ្នោតទេ យើងទាមទាឲ្យមានការ​បោះឆ្នោតឡើងវិញ។ (…) ប្រាំមួយខែហើយ ស៊ើបអង្កេតក៏មិនបាន ការបោះឆ្នោតឡើងវិញ ក៏គណបក្សប្រជាជន​មិន​ឆ្លើយទៅប្រជាពលរដ្ឋ។» លោក កឹម សុខា អនុប្រធានគណបក្សសង្គ្រោះជាតិ ដោយសារហេតុនេះ ទើបគណបក្ស​លោក ត្រូវជម្រាបជូន និងសុំយោបល់ពីប្រជាពលរដ្ឋវិញ តាមរយៈសមាជមហាជននៅថ្ងៃ៣០ ខែមីនា ឆ្នាំ២០១៤ នៅ​ទីលានប្រជាធិបតេយ្យ។


ក្រុមបាតុករអ្នកគាំទ្រ គណបក្សសង្គ្រោះជាតិ នៅទីលានប្រជាធិបតេយ្យ។ (រូបថត គណបក្ស)

សមាជមហាជន - ក្នុងសន្និសិទសារព័ត៌មាន នៅស្នាក់ការគណបក្សសង្គ្រោះជាតិចាក់អង្រែលើ [...]

យ៉ង់ គឹមអេង ខក​ចិត្ត​នឹង​ជំនួប​ទី​៣ ថា​មិន​បាន​ផ្ដល់​ប្រយោជន៍​អ្វី

យ៉ង់ គឹមអេង ខក​ចិត្ត​នឹង​ជំនួប​ទី​៣ ថា​មិន​បាន​ផ្ដល់​ប្រយោជន៍​អ្វី

ជំនួបលើកនេះ ហាក់មិនមានភាពជឿនលឿន និងអាចគ្រាន់តែជាយន្ដការមួយ សម្រាប់អូសបន្លាយពេលប៉ុណ្ណោះ ព្រោះ​គណបក្សទាំងពីរ គ្មានចិត្តចង់ត្រូវគ្នានោះទេ។ នេះជាប្រតិកម្មរបស់លោក យ៉ង គឹមអេង មេដឹកនាំអង្គការ​សង្គម​ស៊ិវិលមួយរូប ទាក់ទងនឹងជំនួបទី៣ របស់ក្រុមការងារមកពីគណបក្សទាំងពីរ នៅព្រឹទ្ធសភា ថ្ងៃទី១០ ខែមីនានេះ។


ខាងមុខ៖ លោក ប៊ិន ឈិន (ខាងឆ្វេង) និងលោក ជាម យៀប មន្ត្រីជាន់ខ្ពស់គណបក្សប្រជាជនកម្ពុជា នៅមន្ទីរ​ព្រឹទ្ធសភា ថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៤។ (រូបថត MONOROOM.info/ S. Tith)

នយោបាយកម្ពុជា - សម្រាប់អ្នកសង្កេតការណ៍ទូទៅ ក៏បានចាត់ទុកដែរថា ជំនួបទីបីនេះ បានជួបនឹងភាពបរាជ័យ ដោយសារតែគ្មានសេចក្ដីប្រកាសរួមណាមួយ [...]

យ៉ង់ គិមអេង៖ ការ​ប្ដេជ្ញា​របស់​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដូច​«វែកចក»

យ៉ង់ គិមអេង៖ ការ​ប្ដេជ្ញា​របស់​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដូច​«វែកចក»

ការប្ដេជ្ញាជាថ្មីរបស់លោក ហ៊ុន សែន ក្នុងរយៈពេលចុងក្រោយនេះ ត្រូវបាននាយកមជ្ឈមណ្ឌលប្រជាពលរដ្ឋ ដើម្បី​អភិវឌ្ឍន៍ និងសន្តិភាព ចាត់ទុកថា គ្រាន់តែជាការ «វែកចក» តែប៉ុណ្ណោះ។ វែកចក ក៏ព្រោះតែរយៈពេលជិត៣០ឆ្នាំ នៃការកាន់អំណាចរបស់លោក ហ៊ុន សែន ប្រព័ន្ធនិតិរដ្ឋ និងការអនុវត្តច្បាប់មិនត្រូវបានគេមើលឃើញថា មានការ​យកចិត្តទុកដាក់ពង្រឹងនោះទេ។


លោក ហ៊ុន សែន ក្នុងពេលថ្លែងជាភាសាវៀតណាម ទៅកាន់អ្នកមុខអ្នកមាត់នៃប្រទេសវៀតណាម។ (រូបភាពថត​ពី​វីដេអូទូរទស្សន៍វៀតណាម)

នយោបាយកម្ពុជា - លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានប្ដេជ្ញាកែទម្រង់ស៊ីជម្រៅលើគ្រប់វិស័យ ជាបន្តបន្ទាប់​ក្រោយ​ពីគណបក្សប្រជាជនកម្ពុជា ដែលធ្លាប់ទទួលបាន៩០អាសនៈ កាលពីអាណត្តិទី៤ [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...