Posts tagged as "Yang Kim Eng"

យុវជន​ចង់​ក្លាយ​ជា​បេក្ខជន​មួយ​រូប ក្នុង​ចំណោម​សមាសភាព គ.ជ.ប ថ្មី​ទាំង​៩

យុវជន​ចង់​ក្លាយ​ជា​បេក្ខជន​មួយ​រូប ក្នុង​ចំណោម​សមាសភាព គ.ជ.ប ថ្មី​ទាំង​៩

ក្រោមកិច្ចព្រមព្រៀងកាលថ្ងៃទី២២ ខែកក្កដា ថ្នាក់ដឹកនាំកំពូលគណបក្សទាំងពីរ បានសម្រេចឯកភាព​ប្រើ​ប្រាស់រូបមន្តផ្លាស់ប្តូរសមាសភាព គជប ថ្មីទាំង៩រូប ដោយ៤រូប ជ្រើសរើសដោយគណបក្សប្រជាជានកម្ពុជា ៤រូបដោយគណបក្សសង្រ្គោះជាតិ និង១រូបទៀត ជ្រើសរើសដោយការព្រមព្រៀងរបស់គណបក្ស។ ក្នុង​អំឡុងពេលដែលសមាសភាពទាំង៩រូប មិនទាន់លេចរូបរាង កាន់ក្បាលម៉ាស៊ីនគ ជ ប ក្រុមយុវជនដែល​អះអាងថាខ្លួនមានសមត្ថភាព និងជាផ្នែកមួយ ក្នុងការបញ្ចប់ជម្លោះនយោបាយក្នុងប្រទេសកម្ពុជា បានស្នើរ​ឱ្យបញ្ចូលបេក្ខភាពរបស់ខ្លួន ក្នុងចំណោមសមាជិកទាំង៩បួននេះផងដែរ។

ក្រុមយុវជនដែលមើលឃើញថា បើទោះបីជាសមាសភាពទាំង៩រូប ដែលគណបក្សទាំងពីរ​ធ្វើការ​ជ្រើស​រើស​បានក៏ដោយ បញ្ហានយោបាយនៅក្នុងប្រទេស អាចនឹងមានជម្លោះផលប្រយោជន៍ណាមួយកើតឡើង ហេតុ​ដូចនេះ [...]

អង្គការ​សង្គម​ស៊ីវិល បើក​ការ​ពិភាក្សា ជុំ​វិញ​ជំរើស​សមាសភាព គ.ជ.ប

អង្គការ​សង្គម​ស៊ីវិល បើក​ការ​ពិភាក្សា ជុំ​វិញ​ជំរើស​សមាសភាព គ.ជ.ប

ខណៈពេលដែលសមាជិកគ.ជ.បថ្មី ក្រោមការព្រមព្រៀងគ្នា រវាងគណបក្សជាប់ឆ្នោតធំទាំងពីរ ក្នុង​អាណត្តិ​ទី៥ ក្នុងរូបមន្តបួន+បួន+មួយ ដែលបួនរូបមកពីរគណបក្សប្រជាជនកម្ពុជា បួនរូបមកពី​គណបក្ស​សង្រ្គោះ​ជាតិ និងមួយរូបទៀតជាបុគ្គលឯករាជ្យ មិនទានលេចរូបរាងនៅឡើយ នៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៤​នេះ អង្គការសង្គមស៊ីវិលចំនួនប្រាំពីរ ដែលសុទ្ធសឹងជាអង្គការយុវជន បានគៀងគរយុវជន ដើម្បីធ្វើការ​ពិភាក្សាគ្នា ពីបញ្ហាការជ្រើរើសសមាជិកគណៈកម្មការរៀបចំការបោះឆ្នោតថ្មីនេះ។

កម្មវិធីនេះដែរ រៀបចំឡើងក្នុងគោលបំណង ទី១ ដើម្បីពិភាក្សា និងផ្តល់យោបល់អំពីលក្ខណៈវិនច្ឆ័យ និង​លក្ខណៈសម្បត្តិរបស់សមាជិ គ.ជ.ប ថ្មី។ ទី២ ការផ្តល់យោបល់ អំពីការបើកទូលាយឲ្យ​សាធារណៈជន​ពិនិត្យ និងវាយតម្លៃបេក្ខជន ដែលជាសមាជិក គ.ជ.ប ថ្មីមុនការផ្តល់សេចក្តីទុកចិត្តដោយរដ្ឋសភា។ ទី៣ រៀបចំញត្តិស្តីពីជំហរ របស់ក្រុមយុវជនលើលក្ខណៈវិនិច្ឆ័យ និងលក្ខណៈសម្បត្តិរបស់សមាជិក គ.ជ.ប ថ្មី [...]

កឹម សុខា៖ មហា​បាតុកម្ម​អាច​កើត​ឡើង​ជា​ថ្មី

កឹម សុខា៖ មហា​បាតុកម្ម​អាច​កើត​ឡើង​ជា​ថ្មី

អនុប្រធានគណបក្សសង្រ្គោះជាតិលោកកឹម សុខា បានព្រមានថាមហាបាតុកម្ម ដឹកនាំដោយគណបក្សសង្រ្គោះជាតិ អាចនឹងកើតឡើងជាថ្មី ប្រសិនបើគណបក្សប្រជាជនកម្ពុជា មិនសម្រួលឲ្យមានការកែទម្រង់ គណៈកម្មាធិការជាតិ​រៀបចំការបោះឆ្នោត ហៅកាត់ថា គ.ជ.ប ឲ្យមានភាពយុត្តិធម៌ត្រឹមត្រូវ។


លោក កឹម សុខា នៅលើវេទិកា ក្នុងបាតុកម្មថ្ងៃទី២៥ខែតុលាឆ្នាំ២០១៣។ (រូបថត MONOROOM.info/ O.Vary)

នយោបាយ - ក្នុងជំនួបជាមួយលោក ប្រសាទ សូរីយា សូបេឌី អ្នករាយការណ៍ពិសេស របស់អង្គការសហប្រជាជាតិ​ប្រចាំកម្ពុជា ស្តីពីបញ្ហាសិទិ្ធមនុស្ស លោក កឹម សុខា អនុប្រធានគណបក្សសង្រ្គោះជាតិ បានលើកឡើងថា ចំណុច​គន្លឹះ ដែលនាំឲ្យអូសបន្លាយ ដល់ការចរចានយោបាយ រវាងគណបក្សប្រជាជនកម្ពុជា [...]

អត្តសញ្ញាណប័ណ្ណ៖ អ្នក​វិភាគ​អបអរ​ការ​ពន្យា តែ​បារម្ភ​នឹង​ការ​យក​ថ្លៃ

អត្តសញ្ញាណប័ណ្ណ៖ អ្នក​វិភាគ​អបអរ​ការ​ពន្យា តែ​បារម្ភ​នឹង​ការ​យក​ថ្លៃ

អនុក្រឹត្យថ្មី ដែលចុះហត្ថលេខាដោយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ត្រូវបានអ្នកវិភាគ និងឃ្លាំមើលសង្គម លើក​ឡើងថា ជារឿងមួយកាន់តែប្រសើរសម្រាប់ប្រជាពលរដ្ឋ និងរដ្ឋាភិបាល។ ប៉ុន្តែលោកក៏រិះគន់ផងដែរ ទៅចំណាត់ការ​ដែលចេញស្របគ្នានេះ ដោយកំណត់ឱ្យប្រជាពលរដ្ឋត្រូវតែបង់ថ្លៃ លើការធ្វើអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ។


រូបរាងអត្តសញ្ញាណប័ណ្ណសញ្ញាតិខ្មែរ។

សេវាសាធារណៈ - អនុក្រឹត្យថ្មីដែលចុះហត្ថលេខាដោយលោក នាយករដ្ឋមន្ត្រីហ៊ុន សែន កាលពីថ្ងៃទី០៤ខែមិថុនា ឆ្នាំ២០១៤ស្តីពីការកែសម្រួល នៃការផ្តល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរទុតិយតា បានបញ្ជាក់ថា អត្តសញ្ញាណប័ណ្ណ​សញ្ជាតិខ្មែរអស់សុពលភាព ហើយមិនទាន់បានបំពេញបែបបទ [...]

ព្រះវិហារ៖ កុយ គួង ថា​កម្ពុជា​មិន​នៅ​ស្ងៀម ចំពោះ​ការ​បង្ក​ហេតុ​របស់​ថៃ

ព្រះវិហារ៖ កុយ គួង ថា​កម្ពុជា​មិន​នៅ​ស្ងៀម ចំពោះ​ការ​បង្ក​ហេតុ​របស់​ថៃ

មន្រ្តីអ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា លោក កុយ គួង បានអះអាងនៅថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០១៤ នេះថា​ប្រទេសកម្ពុជា បានជូនដំណឹង និងតវ៉ាឲ្យប្រទេសថៃ គម្បីដកលួសបន្លា ដែលបានពង្រាយនៅបរិវេណមុខ​ប្រាសាទ​ព្រះវិហាររួចហើយ តែភាគីទាហានថៃឆ្លើយថា រង់ចាំបញ្ជាថ្នាក់លើ។


ប្រាសាទព្រះវិហារខ្មែរ។

អធិបតេយ្យ - ថ្លែងទៅកាន់ក្រុមអ្នកសារព័ត៌មាន ក្រោយបញ្ចប់កម្មវិធីផ្លូវការ នៅទីស្តីការក្រសួងការបរទេស​កម្ពុជា​ លោក កុយ គួង មន្រ្តីអ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា បានសង្កត់ធ្ងន់ថា៖ «កម្ពុជាមិននៅស្ងៀមស្ងាត់ ចំពោះ​ទង្វើរបស់ភាគីថៃនោះទេ បើទោះជាកម្ពុជានឹងរង់ចាំការឆ្លើយតបពីភាគីថៃ ដែលមិនទាន់បានកំណត់​កាល​បរិច្ឆេទ​ច្បាស់លាស់ [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...