Posts tagged as "Assemblée nationale"

មតិ​រិះគន់​ ចំពោះ​ការ​ដក​ស្លាក​លេខ​រថយន្ត​រដ្ឋសភា​ហួស​អាណត្តិ

មតិ​រិះគន់​ ចំពោះ​ការ​ដក​ស្លាក​លេខ​រថយន្ត​រដ្ឋសភា​ហួស​អាណត្តិ

បន្ទាប់ពីអគ្គលេខាធិការដ្ឋានរដ្ឋសភាស្នើក្រសួងមហាផ្ទៃ ឲ្យចាត់វិធានការ ចំពោះការប្រើប្រាស់ស្លាកលេខរថយន្ត រដ្ឋសភា១ រដ្ឋសភា២ រដ្ឋសភា៣ និងរដ្ឋសភា៤ ដែលបាននិរាករណ៍ផុតកំណត់មក បានជម្រុញឲ្យអ្នកតំណាងរាស្រ្ត​គណបក្សសង្រ្គោះជាតិ ដែលជាគណបក្សជំទាស់ និងអង្គការសង្គមស៊ីវិលរិះគន់ចំណាត់ការនេះថា មានលក្ខណៈ​នយោបាយច្រើនជាងការពង្រឹងការអនុវត្តច្បាប់ ព្រោះបញ្ហានេះវាមិនមានភាពចាំបាច់ខ្លាំង ខណៈបញ្ហាផ្សេងៗ​ទៀត​ច្រើនស្អេកស្កះ កំពុងកើតឡើងនៅក្នុងសង្គមមិនត្រូវបានផ្តល់អាទិភាពក្នុងការដោះស្រាយ។


រថយន្ដរបស់លោក សម រង្ស៊ី បើកចេញពីព្រះបរមរាជវាំងវិញ នៅថ្ងៃទី១៤ខែកញ្ញាឆ្នាំ២០១៣។ (រូបថត MONOROOM.info/ O. Vary)

ច្បាប់កម្ពុជា - ជុំវិញបញ្ហានេះ តំណាងរាស្រ្ត [...]

រដ្ឋសភា​កម្ពុជា អនុម័ត​ថវិកា​ជាតិ ឬ​ថវិកា​បក្ស?

រដ្ឋសភា​កម្ពុជា អនុម័ត​ថវិកា​ជាតិ ឬ​ថវិកា​បក្ស?

ច្បាប់ថវិកាជាតិសម្រាប់ការគ្រប់គ្រងឆ្នាំ២០១៤ ត្រូវបានរដ្ឋសភាអនុម័តក្រោមសម្លេង៦៦ លើ៦៦ នៃសមាជិក​រដ្ឋសភា​ដែលមានវត្តមានមកពីគណបក្សប្រជាជនកម្ពុជា រួមទាំងលោក នាយករដ្ឋមន្ត្រី ហ៊ុន សែន។ ដោយឡែកសម្រាប់​សមាជិក​តំណាងរាស្រ្តរដ្ឋសភា មកពីគណបក្សសង្គ្រោះជាតិមិនមានវត្តមានឡើយ។


រដ្ឋសភានិងអ្នកតំណាងរាស្ត្រពីគណបក្សប្រជាជនកម្ពុជា ថ្ងៃទី២៣ខែកញ្ញា មុនអាគាររដ្ឋសភា។ (រូបថត MONOROOM.info/ O.vary)

រាជធានីភ្នំពេញ - រដ្ឋសភាជាតិកម្ពុជាបានធ្វើការអនុម័តលើសេចក្តីព្រាងច្បាប់ថវិកាជាតិសម្រាប់ការគ្រប់គ្រងឆ្នាំ២០១៤ កាលពីថ្ងៃទី១២ ខែវិច្ឆិកា ម្សិលម៉ិញនេះ ជាមួយនឹងការស្នើសុំពីប្រធានរដ្ឋសភា ដោយតំណាងរាស្រ្តសាម៉ី ក្នុងការ​ស្នើ​នូវ​យោបល់ដែលទាក់ទងនឹងច្បាប់ទាំងនោះ [...]

រដ្ឋសភា​ឯក​បក្ស​ អនុម័ត​ច្បាប់​ចំនួន​បួន ដោយ​«គ្មាន»​ការ​ពិភាក្សា

រដ្ឋសភា​ឯក​បក្ស​ អនុម័ត​ច្បាប់​ចំនួន​បួន ដោយ​«គ្មាន»​ការ​ពិភាក្សា

ដូចបានគ្រោងទុក និងគ្មានការពិភាក្សាអ្វីទាំងអស់ រដ្ឋសភាឯកបក្សនីតិកាលទីប្រាំ បានធ្វើការអនុម័តលើរបៀបវារៈ​ចំនួន​បួនរួមមានដូចជា សេចក្តីព្រាងច្បាប់ស្តីពី​ការ​បង្កើត ក្រសួងឧស្សាហកម្ម និងសិប្បកម្ម សេចក្តីព្រាងច្បាប់ស្តីពីការ​បង្កើត​ក្រសួងរ៉ែ និងថាមពល សេចក្តីព្រាងច្បាប់ ស្តីពីការបង្កើតក្រសួងមុខងារសាធារណៈ និងការអនុម័តលើសេចក្រីព្រាង​ច្បាប់ ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រង​ឆ្នាំ២០១៤។


រដ្ឋសភាជាតិ នៃព្រះរាជាណាចក្រកម្ពុជា មើលពីខាងក្រៅ។ (រូបថត wikimedia.org)

រាជធានីភ្នំពេញ - អង្គប្រជុំនៃរដ្ឋសភា ដែលមានវត្តមានលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន លោកហេង សំរិន ប្រធាន​រដ្ឋសភា អនុប្រធានទីមួយ អនុប្រធានទីពីរនៃរដ្ឋសភា និងតំណាងរាស្រ្តទាំង៦៦រូប [...]

រាជបល្ល័ង្គ​មហាក្សត្រ សីហមុនី បង្ក​មន្ទិល​ឲ្យ​រាស្ត្រ?

រាជបល្ល័ង្គ​មហាក្សត្រ សីហមុនី បង្ក​មន្ទិល​ឲ្យ​រាស្ត្រ?

មន្ទិលសង្ស័យរបស់ពលរដ្ឋខ្មែរ ក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ ថាតើព្រះមហាក្សត្រ លោកនឹងយាងចូលរូម​ប្រជុំ​សភាឬយ៉ាងណា បើមានគណបក្សតែមួយនោះ ត្រូវបានទម្លាយជាសកលហើយនៅក្នុងថ្ងៃចន្ទទី២៣ខែកញ្ញា ពោលគឺ​ព្រះមហាក្សត្រស្តេចបានយាងជាអធិបតី នៅក្នុងពិធីបើកសម័យប្រជុំសភាលើកដំបូងនីតិកាលទី៥រួចហើយ។ ភ្លាមៗនេះ បក្សប្រឆាំង ពលរដ្ឋនិងសង្គម ស៊ីវិលមួយចំនួនបានសម្តែងការបាម្ភយ៉ាងខ្លាំង ចំពោះព្រះរាជវត្តមានរបស់​ព្រះមហាក្សត្រ​នៅពេលនេះ។


ព្រះមហាក្សត្រ នរោត្ថម សីហមុនី ត្រូវបានក្រុមអ្នកតំណាងរាស្ត្រ គណបក្សប្រជាជនកម្ពុជាថ្វាយបង្គុំ។ (រូបថត MONOROOM.info/ O. Vary)

រាជធានីភ្នំពេញ - ដូចការគ្រោងទុកគ្មានអ្វីប្រែប្រួលនោះទេ ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ព្រះបាទ សម្តេច [...]

តំណែង​ប្រធាន​សភា​នីតិកាល​ទី​ប្រាំ និង​នាយក​រដ្ឋមន្ត្រី នៅ​ដដែល

តំណែង​ប្រធាន​សភា​នីតិកាល​ទី​ប្រាំ និង​នាយក​រដ្ឋមន្ត្រី នៅ​ដដែល

រដ្ឋសភាជាតិនីតិកាលទីប្រាំ ត្រូវបានចាប់ដំណើរការការងាររបស់ខ្លួន ក្រោមព្រឹទ្ធសមាជិក ធ្វើការផ្តល់សេចក្តីទុកចិត្ត ក្នុង​ការជ្រើសរើសប្រធាន អនុប្រធានទី១,ទី២ នៃរដ្ឋសភា ប្រធាន និងអនុប្រធានគណកម្មការជំនាញទាំងអស់នៃរដ្ឋសភា និង​ផ្តល់សេចក្តីទុកចិត្តចំពោះរាជរដ្ឋាភិបាល និងការថ្លែងសន្ទរកថារបស់លោក ហ៊ុន សែន ជានាយករដ្ឋមន្រ្តី​អាណត្តិ​ទី​ប្រាំ​នៃ​រដ្ឋសភា ប្រកាសនូវកម្មវិធីនយោបាយ។


រដ្ឋសភានៃអ្នកតំណាងរាស្ត្រពីគណបក្សប្រជាជនកម្ពុជា ជាមួយព្រះមហាក្សត្រ ថ្ងៃទី២៣ខែកញ្ញា នៅពីមុខអាគាររដ្ឋសភា។ (រូបថត MONOROOM.info/ O.vary)

រាជធានីញភ្នំពេញ - រាល់ការអនុម័តក្នុងការជ្រើសរើសប្រធាន អនុប្រធានទី១,ទី២ នៃរដ្ឋសភា ប្រធាន និងអនុប្រធាន​គណកម្មការជំនាញទាំងអស់ នៃរដ្ឋសភា [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...