Posts tagged as "Assemblée nationale"

តំណាង​រាស្ត្រ​ទួគីរ​ វាយ​គ្នា​ដួល​បះ​ជើង ក្នុង​រដ្ឋសភា (vdo)

តំណាង​រាស្ត្រ​ទួគីរ​ វាយ​គ្នា​ដួល​បះ​ជើង ក្នុង​រដ្ឋសភា (vdo)

ក្រុមតំណាងរាស្ត្រនៃប្រទេសទួគីរ មកពីគណបក្សប្រឆាំង បានប្រើប្រាស់ល្បិចពន្យាពេល ដើម្បីបញ្ជៀសការជជែក ពិភាក្សា ទៅលើច្បាប់«សន្ដិសុខផ្ទៃក្នុង»មួយ ដែលពោរពេញទៅដោយភាពប្រទាំងប្រទើស។ ច្បាប់នោះ នឹងអនុញ្ញាត ឲ្យកងកម្លាំងអាជ្ញាធរ អាចធ្វើការឆែកឆេរ ចាប់ខ្លួន ឬលួចស្ដាប់តាមទូរស័ព្ទ ដោយអាជ្ញាធរគ្រាន់តែ ធ្វើការ«សង្ស័យ»​ប៉ុណ្ណោះ និងមិនចាំបាច់ មានដីការបង្គាប់ពីតុលាការ។

បើតាមគេហទំព័រក្នុងស្រុកមួយ ឈ្មោះ Hurriyet បានឲ្យដឹងថា ការជជែកប៉ះសម្ដីគ្នា ដែលមានរយៈពេលច្រើន​ជាង​៣ម៉ោង បានទៅហួស ពីការជជែកពិភាក្សា លើគម្រោងច្បាប់ ហើយការតឹងសសៃក បានកើតឡើងរវាងក្រុម​ទាំង​សង​ខាង។ រំពេចនោះ តំណាងរាស្ត្របក្សប្រឆាំងមួយរូប ត្រូវបានតំណាងរាស្ត្របក្សកាន់អំណាចជាច្រើននាក់ ឡោម​ព័ទ្ធ​វាយជាច្រើនកណ្ដាប់ដៃ ធ្វើឲ្យតំណាងរាស្ត្ររូបនោះ ដួលធ្លាក់ចូលទៅក្នុងជណ្ដើរមួយ នៅក្បែរនោះ។

តាមពិតទៅគ្រោះថ្នាក់នេះ ជាគ្រោះថ្នាក់លើកទីពីរហើយ [...]

លក់​អស់​ស្រែ​ចំការ ដើម្បី​យក​លុយ​មក​បង់​ឲ្យ​​សាលា​​បោក​​ប្រាស់?

លក់​អស់​ស្រែ​ចំការ ដើម្បី​យក​លុយ​មក​បង់​ឲ្យ​​សាលា​​បោក​​ប្រាស់?

បន្ទាប់​ពី​រក​អន្តរាគមន៍ ពី​ក្រសួង​អប់រំ​យុវជន និង​កីឡា និង​ក្រសួង​សុខាភិបាល មិន​បាន​លទ្ធផល​រួច​មក  នៅ​ព្រឹក​ថ្ងៃ​ទី២៨ ខែ​មករា​នេះ ក្រុម​និស្សិត​នៃ​វិទ្យាស្ថាន​វិទ្យាសាស្រ្ត​អន្តរជាតិ ប្រមាណ​ជា​៦០​នាក់ បាន​នាំ​គ្នា​ធ្វើការ​តវ៉ា​នៅ​មុខ​រដ្ឋសភា​ជាតិ ដើម្បី​ស្នើ​សុំ​ឲ្យ​ស្ថាប័ន​ជាតិ​មួយ​នេះ ស្វែង​រក​ដំណោះ​ស្រាយ​បញ្ហា​ដ៏​ចម្រូង​ចម្រាស​របស់​ពួក​គេ។ រឿង​ដែល​ដោះ​ស្រាយ​មិន​ចេះ​ចប់ និង​ធ្វើ​ឲ្យ​ដំណើរ​ការ​តវ៉ា ឡើង​មក​ដល់​រដ្ឋសភា​នោះ ត្រូវបា​ន​ពួក​គេ​លើក​មក​បរិហា​ថា នោះ​ដោយ​សារ​តែ​នាយក​វិទ្យាស្ថាន​វិទ្យាសាស្ត្រ​អន្តរជាតិ បាន​បោក​ប្រាស់​ពួក​គេ​យ៉ាង​​ចាស់ដៃ។

តំណាងនិស្សិតផ្នែកគិលានុប្បដ្ឋាកម្នាក់ យុវជន ថន រដ្ឋា បានរៀបរាប់ថា ពួកគេសុទ្ធតែជានិស្សិតក្រីក្រ គ្រួសារ​របស់​ពួកគេបានលក់គោលក់ក្របី និងមួយចំនួនទៀតយកទ្រព្យសម្បត្តិទៅបញ្ចាំធនាគារ ដើម្បី​យក​លុយ​មក​បង់​ឱ្យ​សាលា ឱ្យកូនបានរៀន [...]

និស្សិត​ពេទ្យ​សាលា​ឯកជន ដាក់​ញត្តិ​ឲ្យ​សភា​ជួយ

និស្សិត​ពេទ្យ​សាលា​ឯកជន ដាក់​ញត្តិ​ឲ្យ​សភា​ជួយ

ការ​ដាក់​ញត្តិ នា​ព្រឹក​ថ្ងៃ​ទី​២៨ ខែ​មករា របស់​និស្សិត​ពេទ្យ​នៅ​វិទ្យាស្ថាន​វិទ្យាសាស្រ្ត​អន្តរជាតិ​នេះ ត្រូវ​បាន​លេខា​គណៈ​កម្មការ​ទី​មួយ ផ្នែក​ទទួល​ពាក្យ​បណ្តឹង​នៃ​រដ្ឋសភា លោក ចាន់ ចេង ចេញ​មក​ទទួល។ នៅ​ក្នុង​ឱកាស​នោះ មន្ត្រី​រដ្ឋសភា​រូប​នេះ បាន​និយាយ​ថា រាល់​អ្វី​ៗ​ដែល​និស្សិត​មិន​អាច​ទទួល​យក​បាន ហើយ​ឈាន​ដល់​ការ​យក​ញត្តិ​មក​ដាក់​នៅ​រដ្ឋសភា​នេះ ជា​ការ​បើក​ផ្លូវ​មួយ ដើម្បី​ឲ្យ​លោក​ធ្វើការ​ស្រាវជ្រាវ​ពី​សាលា​មួយ​នេះ។

លោក ចាន់ ចេង បាន​ថ្លែង​ថា បើ​វា​ជា​ការ​ពិត​ដូច​អ្វី​ដែល​ក្រុម​និស្សិត​បាន​លើក​ឡើង​នោះ សភា​ជាតិ​មាន​សិទ្ធ​កោះ​ហៅ​អ្នក​ដែល​ជាប់​ពាក់​ព័ន្ធ ចូល​មក​ធ្វើការ​ដោះ​ស្រាយ​ជា​មួយ​ក្រុម​និស្សិត ហើយ​លោក​នឹង​ពិនិត្យ​ដល់​គណៈ​កម្មការ​ដែល​ជាប់​ពាក់​ព័ន្ធ​ទាំង​១០ ក្នុង​នោះ​មាន​គណៈ​កម្មការ​ទី៨​ដែល​ទទួល​បន្ទុក​ខាង​ផ្នែក​សុខាភិបាល។ លោក​បាន​បញ្ជាក់​ទៀត​ថា កុំ​ថា​ឡើយ​នាយក​សាលា [...]

ព្រាប កុល៖  រដ្ឋ​សភា​កម្ពុជា​​កំពុង​​«រេ»​​តាម​​ខ្យល់​​​សាច់​​ញាតិ​​និយម

ព្រាប កុល៖ រដ្ឋ​សភា​កម្ពុជា​​កំពុង​​«រេ»​​តាម​​ខ្យល់​​​សាច់​​ញាតិ​​និយម

រដ្ឋសភា​ជា​ស្ថាប័ន​ច្បាប់​កំពូល​របស់​កម្ពុជា តែ​ហាក់​ដូច​ជា​គ្មាន​ជំហរ​ច្បាស់​លាស់ ទាំង​ក្រប​ខណ្ឌ​ច្បាប់ និង​នីតិវិធី​គ្រប់​គ្រង ក្នុង​ការ​បង្ហាញ​ដល់​សាធារណៈ​ជន​ឡើយ។ នេះ​បើ​តាម​ការ​លើក​ឡើង​របស់​លោក ព្រាប កុល ប្រធាន​អង្គការ​តម្លា​ភាព​កម្ពុជា នៅ​ក្នុង​វេទិការ​តុ​មូល ដែល​រៀបចំ​ដោយ​អង្គការ​ខុមហ្វ្រែល នៅ​ភោជនីយដ្ឋាន​ខ្មែរ​សូរិន្ទ្រ កាល​ពី​ព្រឹក​ថ្ងៃ​ទី២៧ ខែ​មករា​នេះ។

លោក​បាន​ពន្យល់​ថា៖ «អ្នក​នយោបាយ បង្កើត​បាន​ជា​ព្យុះ ហើយ​បក់​ទៅ​ផ្នែក​ណា​មួយ។ ឯ​រដ្ឋសភា​ក៏ ​“រេ” ទៅ​តាម​នោះ​ដែរ។ (…) ករណី​នេះ បើ​បន្ត​កើត​មាន​ត​ទៅ​ទៀត​នោះ មិន​ស័ក្កិ​សម ជា​ស្ថាប័ន​ច្បាប់​កំពូល​​របស់​កម្ពុជា​ទេ ព្រោះ​តែ​គ្មាន​ច្បាប់ និង​នីតិវិធី​ច្បាស់​លាស់ ដើម្បី​គ្រប់​គ្រង​ខ្លួន​ឯង​នោះ។»

លោក ព្រាប កុល បានបន្តថា ករណីនេះលោកនឹងបន្តតាមដានជាបន្តទៀត ដើម្បីបានដឹងថា [...]

ហ៊ុន សែន ព្រមាន​ដក​អភ័យឯកសិទ្ធិ​តំណាង​រាស្រ្ត​៧​រូប​របស់​បក្ស​ប្រឆាំង

ហ៊ុន សែន ព្រមាន​ដក​អភ័យឯកសិទ្ធិ​តំណាង​រាស្រ្ត​៧​រូប​របស់​បក្ស​ប្រឆាំង

បញ្ហា​ជាប់​គាំង​ពី​ការ​ជជែក​នានា ពាក់​ព័ន្ធ​នឹង​ច្បាប់​សម្រាប់​ដំណើរការ គ.ជ.ប រវាង​ក្រុម​បច្ចេកទេស មក​ពី​គណបក្ស​សង្គ្រោះ​ជាតិ និង​គណបក្ស​ប្រជាជន​កម្ពុជា បាន​ជម្រុញ​ឲ្យ​ប្រមុខ​ដឹកនាំ​នៃ​ដៃ​គូរ​ជម្លោះ​ទាំង​សង​ខាង យក​វេទិការ​សារធារណៈ​នានា មក​ធ្វើការ​វាយ​ប្រហារ​គ្នា​ទៅ​វិញ​ទៅ​មក យ៉ាង​ចាស់​ដៃ​រៀងៗ​ខ្លួន រហូត​ឈាន​ដល់​ការ​គម្រាម ដក​អភ័យឯកសិទ្ធិ​តំណាង​រាស្រ្ត​ប្រាំពីរ​នាក់ មក​ពី​គណបក្ស​ប្រឆាំង ដើម្បី​ប្រគល់​ខ្លួន​ឲ្យ​តុលាការ។

ថ្លែង​ក្នុង​ពេល​ប្រគល់​សញ្ញាប័ត្រ ដល់​និស្សិត​ជ័យ​លាភី​នៃ​សកល​វិទ្យាល័យ​មួយ ក្នុង​ខេត្ត​ស្វាយរៀង នា​ព្រឹក​ថ្ងៃ​ទី១៩ ខែ​មករា ឆ្នាំ២០១៥ នេះ លោក ហ៊ុន សែន នាយក​រដ្ឋមន្រ្តី​កម្ពុជា បាន​ធ្វើការ​ព្រមាន​ចំៗ ទៅ​កាន់​ថ្នាក់​ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​ថា នឹង​គ្មាន​ការ​ចរចា ឬ​កិច្ច​សម្រប​សម្រួល​នយោបាយ​ណា​មួយ​ឡើយ នា​ពេល​ខាង​មុខ ដោយ​សារ​តែ​ប្រធាន​គណបក្ស​ប្រឆាំង [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...