សម្បត្តិវប្បធម៌ធម្មជាតិដប់ប្រាំបួន ចុះបញ្ជីបេតិកភ័ណ្ឌពិភពលោក (រូបភាព)
ភ្នំពេញ៖ គិតត្រឹមថ្ងៃទី២៤ ខែមិថុនានេះ បើរាប់ពីតាំងពីថ្ងៃទី២១ ខែមិថុនាមក កិច្ចប្រជុំគណៈកម្មាធិការបិតិកភ័ណ្ឌពិភពលោក (WHC) លើកទី៣៧ ក្នុងប្រទេសកម្ពុជា បានសម្រេចចុះឈ្មោះ រមណីដ្ឋានចំនួនដប់ប្រាំបួន(១៩)កន្លែង ទៅក្នុងបញ្ជីសម្បត្តិបិតិកភ័ណ្ឌពិភពលោក។
ព្រះវិហារ tserkvas ធ្វើពីឈើ នៅតំបន់ Carpathian ក្នុងប្រទេសប៉ូឡូញ និងអ៊ុយក្រែន។
អ្នកនាំពាក្យនៃកិច្ចប្រជុំ WHC លោក ឯក ថា បានប្រាប់មនោរម្យព័ងអាំងហ្វូតាមទូរសព្ទ័នាព្រឹកនេះ(ថ្ងៃទី២៤ ខែមិថុនា)ថា គិតចាប់ពីថ្ងៃទី២១ដល់ព្រឹកថ្ងៃនេះ(ថ្ងៃទី២៤) កិច្ចប្រជុំពេញអង្គលើកទី៣៧ របស់ WHC បានសម្រេចចុះបញ្ជីរមណីយដ្ឋាន ចំនួនដប់ប្រាំបួន(១៩)កន្លែង ហើយបានបែងចែកជាបីសម្បត្តិបិតិកភ័ណ្ឌក្នុងនោះ [...]