នរណាខ្លះទាញផលចំណេញ ពីរបាយការណ៍របស់សុរិយា ភ. ស៊ូប៊ែឌី?
អង្គការក្រៅរដ្ឋាភិបាល និងសង្គមស៊ីវិលមួយចំនួន បានប្រតិកម្មចំពោះការលើកឡើងរបស់លោក ឱម យ៉ិនទៀង ប្រធានគណៈកម្មការសិទ្ធិមនុស្សរបស់រដ្ឋាភិបាលកម្ពុជា ដែលលោកបានធ្វើក្នុងសន្និសិទកាសែតថ្ងៃទី២២ខែឧសភា ហើយបានចោទរបាយការណ៍របស់លោក សុរិយា ភ. ស៊ូប៊ែឌី ថាជារបាយការណ៍ឯកតោភាគី និងដាក់បន្ទុកលើរដ្ឋាភិបាល។
លោកសុរិយា ភ. ស៊ូប៊ែឌី អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ (រូបកណ្ដាល)។ (រូបថត UN)
នៅក្នុងសន្និសិតកាសែតថ្ងៃទី២២ខែឧសភានោះ លោកទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀត បានវាយតម្លៃថា សង្គមស៊ីវិល ឬបក្សប្រឆាំងបានឆ្លៀតកេងចំណេញ ផ្នែកផលប្រយោជន៍ និងនយោបាយ ពីរបាយការណ៍ឆ្នាំ២០១២កន្លងមក ដែលមន្ត្រីអ្នករាយការណ៍របស់អង្គការសហប្រជាជាតិ បានធ្វើការផ្សព្វផ្សាយនៅក្រោយពេលធ្វើទស្សនកិច្ចអង្កេតនៅកម្ពុជា [...]