ទិវាសិទ្ធិមនុស្សរបស់សង្គមស៊ីវិល បញ្ជប់ដោយយកញាត្តិត្រឡប់ទៅវិញ
ក្បួនយាត្រារបស់ប្រជាពលរដ្ធដែលមកពីគ្រប់ទិសទី ដែលបានធ្វើធម្មយាត្រា ដើរថ្មើរជើងចាប់ពីខេត្តកំពតមក រហូតដល់រាជធានីភ្នំពេញ ប្រើអស់រយៈពេលដប់ថ្ងៃ បានបញ្ឃប់សកម្មភាពរបស់ខ្លួន ត្រង់គោលដៅមុខរដ្ធសភា នៅថ្ងៃទី១០ ខែធ្នូឆ្នាំ២០១៣នេះ។ ក្រោយពេលញាត្តិរបស់គាត់ មិនត្រូវបានទទួលយក ពីសំណាក់តំណាងរាស្រ្តឬសមាជិកណាម្នាក់នៃរដ្ឋសភានោះ ក្រុមសមាជិកទាំងអស់នៃក្បួនក្រុមយាត្រា ត្រូវបានបំបែកគ្នាទៅកាន់គោលដៅផ្សេងៗគ្នាវិញ នាម៉ោងប្រហែល១២ថ្ងៃត្រង់។
រដ្ឋសភាជាតិ នៃព្រះរាជាណាចក្រកម្ពុជា មើលពីខាងក្រៅ។ (រូបថត wikimedia.org)
ធម្មយាត្រាសិទ្ធិមនុស្ស - អ៊ំប្រុសម្នាក់អាយុប្រហែល៣០ឆ្នាំ បានប្រាប់ពីមូលហេតុនៃការរំសាយក្បួនអបអរសិទ្ធិមនុស្សនេះថា [...]