វិបត្តិឧបទ្វីបកូរ៉េ៖ អាមេរិកត្រៀមចរចារ «បាល់»ស្ថិតនៅខាងទីក្រុងព្យុងយ៉ាង
សហរដ្ឋអាមេរិក នៅតែបើកទ្វាចំហរ នូវរាល់ការចរចារដោយស្មោះស្ម័គ្រ និងភាតរភាព ដើម្បីការរំសាយអាវុធនុយក្លេអ៊ែរ ប្រសិនបើកូរ៉េខាងជើង បោះជំហានមួយមក។ នេះជាការប្រកាសអោយដឹង របស់រដ្ឋមន្ត្រីការបរទេសអាមេរិក លោកចន ឃែរី (John Kerry) នៅថ្ងៃច័ន្ទទី១៥ខែមេសានេះ ក្នុងសុន្ទរកថាបិតបញ្ចប់ ដំណើរទស្សនកិច្ចរបស់លោកនៅជប៉ុន និងនៅអាស៊ីខាងកើត។ «បាល់កំពុងស្ថិតនៅ ខាងទីក្រុងព្យុងយ៉ាង»។
រដ្ឋមន្ត្រីការបរទេសអាមេរិក លោកចន ឃែរី ។
លោកចន ឃែរី បានឆ្លងកាត់តាមទីក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូង ទីកន្លែងដែលលោកបានអះអាងជាថ្មី នូវការគាំទ្ររបស់ទីក្រុងវ៉ាស៊ីនតោន មកសម្ព័ន្ធមិត្តកូរ៉េខាងត្បូងរបស់ខ្លួន។ បន្ទាប់មកទៀត ប្រមុខការទូតអាមេរិក បានធ្វើដំណើរទៅកាន់ទីក្រុងប៉េកាំង [...]