Posts tagged as "David Moyes"

ម៉ែនញូ ព្រម​តែង​តាំង ដេវីដ ម៉យ ជា​គ្រូ​បង្វឹក​ថ្មី ក្នុង​កិច្ច​សន្យា​៦​ឆ្នាំ

ម៉ែនញូ ព្រម​តែង​តាំង ដេវីដ ម៉យ ជា​គ្រូ​បង្វឹក​ថ្មី ក្នុង​កិច្ច​សន្យា​៦​ឆ្នាំ

ទីបំផុតក្រុមបីសាចក្រហម ម៉ែនឆេស្ទើ យូណៃធីត (Manchester United) ឬហៅថា «ម៉ែនញូ» បានយល់ព្រមតែងតាំង​លោក ដេវីដ ម៉យ (David Moyes) ក្នុងដំណែងជាគ្រូបង្វឹកថ្មីរបស់ពួកគេហើយ ក្នុងកិច្ចសន្យារយះពេល៦ឆ្នាំ។


លោកអាឡិច ហ្វឺកឺសិន (ខាងឆ្វេង) ចាប់ដៃលោកដេវិដ ម៉យ។

បុរសវ័យ៥០រូបនេះ នឹងមកកាន់ទឹកដី អូលត្រាហ្វដ (Old Trafford) នៅថ្ងៃទី០១ ខែកក្កដា បន្ទាប់ពីចំណាយពេល​ពេញ​មួយរដូវកាល ជាមួយក្រុមអេវើតុន (Everton)។

ម៉យ នឹងមកជំនួសដំណែងលោក សឺអាឡិច ហ្វឺកឺសិន (Sir Alex Ferguson) ដែលនឹងត្រូវចូលនិវត្តន៏ក្រោយ​ចប់រដូវកាល​នេះ ហើយការប្រកួតសំខាន់លើកដំបូងរបស់គាត់ នឹងត្រូវប្រកួតក្នុងពានរង្វាន់ ខមម៉ូញ៉ូនីធី ស្ស៊ៀល (Community Shield) ដែលត្រូវជួបក្រុម ម៉ែនឆេស្ទើ ស៊ីធី (Manchester City) [...]

មែនញ៉ូ៖ ដេវីដ ម៉យ ជា​បេក្ខជន​នាំ​មុខ​គេ ដើម្បី​ស្នង​លោក ​ហ្វឺកឺសិន

មែនញ៉ូ៖ ដេវីដ ម៉យ ជា​បេក្ខជន​នាំ​មុខ​គេ ដើម្បី​ស្នង​លោក ​ហ្វឺកឺសិន

អ្នកចាត់ការក្រុមអេវើតុន (Everton) ដេវីដ ម៉យ (David Moyes) ត្រូវបានគេរំពឹងថា ជាបេក្ខជនដ៏សាកសម្យ ក្នុងការមក​ជំនួសដំណែង លោកសឺអាឡិច ហ្វឺកឺសិន (Sir Alex Ferguson) ដែលទើបតែប្រកាសចូលនិវត្តន៏ពីក្រុមម៉ែនឆេស្ទើ យូណៃធីត (Manchester United) កាលពីម្សិលមិញ។


លោកដេវីដ ម៉យ ក្នុងពេលលោកជាអ្នកចាត់ការក្រុមអេរើតុន។

គ្រូបង្វឹកវ័យ ៥០ឆ្នាំ (ម៉យ) បានចំណាយពេល១១ឆ្នាំ នៅឯកីឡាដ្ឋាន ហ្គូឌីសិនផាក (Goodison Park)។ ទោះបីជាមាន​កញ្ចប់ថវិការស្តួចស្តើងក៏ពិតមែន ប៉ុន្តែគ្រូបង្វឹកសញ្ជាតិស្កតឡែនរូបនេះ អាចដឹកនាំក្រុមបានយ៉ាងល្អ។ ហើយកិច្ចសន្យា​របស់គាត់ ជាមួយនឹងក្លឹបដែលមានមូលដ្ឋាន នៅមឺសីសាយ (Merseysiders) នឹងបញ្ចប់នៅថ្ងៃទី៣០ ខែមិថុនាខាង​មុខ​នេះ។

ខណៈដែលការប្រកួតសល់តែ ២លើកទៀតនឹងបញ្ចប់រដូវកាល [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...