Posts tagged as "David Moyes"

ម៉ែនញូ ចាប់​ផ្តើម​ដេញ​ថ្លៃ​ខ្សែ​ការពារ​ក្រុម​អេវើតុន

ម៉ែនញូ ចាប់​ផ្តើម​ដេញ​ថ្លៃ​ខ្សែ​ការពារ​ក្រុម​អេវើតុន

ក្រុមបីសាចក្រហមម៉ែនឆេស្ទើ យូណៃធីត (Manchester United) បានឲ្យតម្លៃខ្សែការពារអន្តរជាតិអង់គ្លេស ឡៃតុន បែន (Leighton Baines) ប្រមាណ ១២លានផោន (១៨.៣០លានដុល្លា) ខណៈដែលគ្រូបង្វឹកថ្មី លោកដេវីដ ម៉យ (David Moyes) ចង់បានកីឡាកររូបនេះមកចូលរួមក្រុម ប៉ុន្តែត្រូវបានក្រុមអេវើតុន (Everton) បដិសេធចំពោះតម្លៃខាងលើ​នេះ។


កីឡាករខ្សែការពារអន្តរជាតិអង់គ្លេស ឡៃតុន បែន នៃក្រុមអេវើតុន។ (រូបថត football365.com)

អតីតគ្រូបង្វឹកក្រុមអេវើតុន លោកម៉យ បានចាត់ទុក បែន វ័យ២៨ឆ្នាំ ជាកីឡាករម្នាក់ស្ថិតក្នុងបញ្ជីគោលដៅសំខាន់​របស់លោក ក្នុងការដោះដូរកីឡាកររដូវក្តៅនេះ ហើយពេលនេះគាត់នឹងព្យាយាមលួងលោមកីឡាកររូបនេះ ឲ្យចាក​ចេញពីកីឡាដ្ឋានហ្គូឌីសិនផាក (Goodison Park) ឲ្យបាន។

ទោះបីជាយ៉ាងណា ក្រុមអេវើតុន [...]

ម៉ែនញូ នឹង​បើក​ឆាក​រដូវកាល​ប៉ះ​ក្រុម​ខ្លាំងៗ នៃ​សករាជ​ថ្មី

ម៉ែនញូ នឹង​បើក​ឆាក​រដូវកាល​ប៉ះ​ក្រុម​ខ្លាំងៗ នៃ​សករាជ​ថ្មី

បន្ទាប់ពីសហព័ន្ធបាលទាត់ប្រទេសអង់គ្លេស បានចេញតារាងប្រកួតក្របខ័ណ្ឌព្រីមែលីក (Premier League) នៅរដូវ​កាលថ្មី ២០១៣-២០១៤ កាលពីម្សិលមិញរួចមក ឃើញថាសករាជថ្មីរបស់ក្រុមបីសាចក្រហមម៉ែនឆេស្ទើ យូណៃធីត (Manchester United) ដែលដឹកនាំដោយគ្រូបង្វឹកថ្មីលោក ដេវីដ ម៉យ (David Moyes) ប្រហែលជាមិនមែនជារឿងងាយ​ស្រួលប៉ុន្មាននោះទេ ខណៈដែលចាប់ផ្តើមរដូវកាល ត្រូវប៉ះក្រុមខ្លាំងជាប់ៗគ្នាដែរនោះ។


កីឡាករបាល់ទាត់ របស់ក្រុមបីសាចក្រហមម៉ែនឆេស្ទើ យូណៃធីត។

ម៉ែនញូ នឹងត្រូវប្រកួតបើកឆាករដូវកាលរបស់ខ្លួន ទៅសួរសុខទុក្ខក្រុមក្ងានស្វានស៊ី ស៊ីធី (Swa nsea City) ដែលជាក្រុម​មួយ ត្រូវបានគេទទួលស្គាល់ថា មានទម្រង់លេងមិនចាញ់ក្រុមកំពូលទាំង៤ ប៉ុន្មាននោះ នៅថ្ងៃទី១៧ខែសីហាខាងមុខ។

ប្រកួតបន្ទាប់ ម៉ែនញូ [...]

ម៉ែនញូ ចង់​ទិញ​ខ្សែ​ប្រយុទ្ធ​ក្រុម​បាយឺនម៉ូនិជ កីឡាករ​ម៉ារីយ៉ូ ហ្គូម៉ែស

ម៉ែនញូ ចង់​ទិញ​ខ្សែ​ប្រយុទ្ធ​ក្រុម​បាយឺនម៉ូនិជ កីឡាករ​ម៉ារីយ៉ូ ហ្គូម៉ែស

គ្រូបង្វឹកក្រុមម៉ែនឆេស្ទើ យូណៃធីត (Manchester United) លោកដេវីដ ម៉យ (David Moyes) នឹងតាមប្រមាញ់យក​ខ្សែ​ប្រយុទ្ធក្រុមបាយឺន ម៉ូនិជ (Bayern Munich) ម៉ារីយ៉ូ ហ្គូម៉ែស (Mario Gomez) ជាការទិញដ៏ធំបំផុតមួយដំបូងគេបង្អស់ តាំងពីលោកមកដឹកនាំក្រុមម៉ែនញូ។ នេះបើតាមកាសែតខតអូហ្វសាយ (CaughtOffside) បានរាយការណ៏។


កីឡាករ ម៉ារីយ៉ូ ហ្គូម៉ែស នៅពេលលើកពានរង្វាន់ជើងឯកអ៊ឺរ៉ុប កាលពីពេលថ្មីៗនេះ។

បញ្ហាខ្សែប្រយុទ្ធ ជាបញ្ហាធំដែលគ្រូបង្វឹកថ្មីក្រុមម៉ែនញូ ត្រូវដោះស្រាយខណៈដែលខ្សែប្រយុទ្ធ វ៉ែន រ៉ូនី (Wayne Rooney) និងចាវីយើ ហឺណាន់ដេស (Javier Hernandez) កំពុងតែចង់ចាកចេញពីក្រុមនៅរដូវក្តៅនេះ។

ម៉ែនញូ ធ្លាប់បានទាក់ទងខ្សែប្រយុទ្ធដូចជា រ៉ាដាមែល ហ្វាខាវ (Radamel Falcao) និងកីឡាកររ៉ូបឺត ឡេវ៉ាន់ដូស្គី [...]

ម៉ែនញូ និង​អាសិណល ធ្វើ​សង្គ្រាម​ដើម្បី​យក ហ្វាប្រេហ្គាស

ម៉ែនញូ និង​អាសិណល ធ្វើ​សង្គ្រាម​ដើម្បី​យក ហ្វាប្រេហ្គាស

គ្រូបង្វឹកក្រុមម៉ែនឆេស្ទើ យូណៃធីត (Manchester United) លោកដេវីដ ម៉យ (David Moyes) ត្រៀមខ្លួនរួចហើយ ដើម្បី​ប្រជែងដេញថ្លៃយកកីឡាករដែលមានតម្លៃខ្លួន ជាង៦០.៩៥លានដុល្លា សែស ហ្វាប្រេហ្គាស (Cesc Fabregas) ជាមួយនឹង​ក្រុមកាំភ្លើងធំអាសិណល (Arsenal)។


កីឡាករ សែស ហ្វាប្រេហ្គាស ក្នុងក្រុមបាសឺឡូណា។ (រូបថត Gaston De Cardenas - EFE)

អ្នកចាត់ការថ្មីក្រុមបីសាចក្រហម បានបដិសេដមិនព្រមបោះបង់មហិច្ឆតា ក្នុងការតាមប្រមាញ់យកអតីត​វីរបុរសក្រុម​កាំភ្លើងធំ ដែលពុំសូវបានលេងក្នុងជម្រើសដំបូង ក្នុងក្រុមបាសេឡូណា (Barcelona) នោះទេ។

រីឯគ្រូបង្វឹកក្រុមអាសិណល លោកអាសិង វ៉ិងកឺ (Arsene Wenger) ក៏ចង់បានអតីតប្រធានក្រុមរបស់លោក និងជាកីឡាករ​សំណព្វចិត្តរបស់អ្នកគាំទ្រក្រុមអាសិណល [...]

បាល់ទាត់អង់គ្លេស៖ ម៉ែនញ៉ូ ជិត​ទិញ​បាន​ខ្សែ​បម្រើ​អន្តរជាតិ​ហូឡង់​ហើយ

បាល់ទាត់អង់គ្លេស៖ ម៉ែនញ៉ូ ជិត​ទិញ​បាន​ខ្សែ​បម្រើ​អន្តរជាតិ​ហូឡង់​ហើយ

ក្រុមបីសាចក្រហមម៉ែនញ៉ូ (Man United) ជិតនឹងឈានដល់ការចុះកិច្ចសន្យាទិញយកកីឡាករ ឃេវីន ស្ត្រូដម៉ែន (Kevin Strootman) មកកាន់កីឡាដ្ឋានអូលត្រាហ្វដ (Old Trafford) ហើយ បន្ទាប់ពីក្រុមម្ចាស់ជើងឯកព្រីមែលីកមួយនេះ បាន​យល់​ព្រមក្នុងតម្លៃជាង២៦លានដុល្លាជាមួយនឹងក្រុមភីអេសវី (PSV) សម្រាប់កីឡាករអន្តរជាតិហូឡង់វ័យក្មេងរូបនេះ។


កីឡាករ ឃេវីន ស្ត្រូដម៉ែន ជំនាញជាខ្សែ​បម្រើបាល់ទាត់នៅហូឡង់។

ខ្សែបម្រើវ័យ២៣ឆ្នាំ បានទាក់ទងនឹងការផ្ទេរមកកាន់ក្រុមម៉ែនញ៉ូ ជាយូរមកហើយ ខណៈដែលលោកហ្វឺកឺសិន (Ferguson) មានការពេញចិត្តកីឡាកររូបនេះយ៉ាងខ្លាំង ប៉ុន្តែគាត់ទិញពុំទាន់បាន។ ពេលនេះគ្រូបង្វឹកថ្មីដេវីដ ម៉យ (David Moyes) ក៏​ចាប់​អារម្មណ៏កីឡាកររូបនេះ ខ្លាំងដូចគ្នា និងចង់នាំយកកីឡាករឆ្នើមរូបនេះ [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...