ចារកម្មអាមេរិក «CIA» ប៉ងធ្វើឃាត គីម ជុង-អ៊ុន?
រដ្ឋាភិបាលក្រុងព្យុងយ៉ាង បានចោទភ្នាក់ងារចារកម្មអាមេរិក ហៅកាត់ថា «CIA» ថាបានរៀបចំល្បិចកល់ ដើម្បីសម្លាប់លោក គីម ជុង-អ៊ុន (Kim Jong-Un) ប្រមុខដឹកនាំវ័យក្មេង របស់របបកុម្មុយនីស។ នេះ បើតាមរបាយការណ៍ របស់ទីភ្នាក់ងារព័ត៌មានផ្លូវការ «KCNA» របស់កូរ៉េខាងជើង ដែលបានស្រង់សេចក្ដីប្រកាសព័ត៌មានមួយ មកចុះផ្សាយ។
សេចក្ដីប្រកាសព័ត៌មាន របស់ក្រសួងសន្តិសុខរដ្ឋ របស់ប្រទេសកូរ៉េខាងជើង បានអះអាងថា ភ្នាក់ងារចារកម្មអាមេរិក ដោយមានកិច្ចសហការ«ស្អិតរមួត» ជាមួយភ្នាក់ងារចារកម្ម កូរ៉េខាងត្បូង បានរៀបចំដំណើររឿងមួយឡើង ដោយមានទាំងការប្រើប្រាស់ នូវជាតិគីមីបំពុលផង ដើម្បីសម្លាប់លោក គីម ជុង-អ៊ុន នៅក្នុងពិធីបុណ្យជាតិមួយ ក្នុងរដ្ឋធានីព្យុងយ៉ាង។
អត្ថបទរបស់ក្រសួងសន្ដិសុខរដ្ឋ បានលើកឡើងថា សារជាតិវិទ្យុសកម្ម ឬសារជាតិបំពុលគ្មានក្លិន ដែលមានកម្លាំងពុលខ្លាំងបំផុត គឺជាមធ្យោបាយដ៏ប្រសើរជាងគេ ដើម្បីយកមកធ្វើឃាត ដោយហេតុថា [...]