ប្រតិកម្មជុំវិញការបាត់ព្រះសារីរិកធាតុ៖ រដ្ឋាភិបាលគ្មានសមត្ថភាព?
បើទោះជាសមត្ថកិច្ចកំពុងដុតដៃដុតជើង ស៊ើបអង្កេតដើម្បីស្វែងរកព្រះសារីរិកធាតុ និងវត្ថុមានតម្លៃផ្សេងៗទៀត យកត្រឡប់មកវិញយ៉ាងណាក្តី ក៏បញ្ហានេះ នៅតែត្រូវបានមជ្ឈដ្ឋានទូទៅរិះគន់ចំៗ ឥតសំចៃមាត់ពីការធ្វេសប្រហែស និងភាពអសមត្ថភាពរបស់អាជ្ញាធរពាក់ព័ន្ធ ក៏ដូចជារដ្ឋាភិបាលតែម្ដង ដែលបណ្តែតបណ្តោយ ឲ្យមានការបាត់បង់«រតនៈវត្ថុ» ដ៏មានតម្លៃរបស់ជាតិ ហើយក៏ជាវត្ថុដែលទទួលបាន ការគោលរពបូជាពីបុព្វបុរសខ្មែរ និងប្រជាពលរដ្ឋខ្មែរគ្រប់ស្រទាប់វណ្ណៈរាប់រយឆ្នាំមកហើយនោះ។
ព្រះសក្យមុនីចេតិយសម្រាប់រក្សាព្រះសារីរិកធាតុ នៃព្រះសាមណគោតម នៅលើភ្នំឧត្តុង ខេត្តកំពុងស្ពឺ។ (រូបថត Maria)
ព្រះសារីរិកធាតុ - ប្រធានអង្គការស្រាវជ្រាវជាតិកម្ពុជា (CNRO) លោកបណ្ឌិត ហ៊ាង រិទ្ធី [...]