Posts tagged as "CNRP"

អេង ឆៃអ៊ាង៖ អ្នក​ចាក​ចេញ ព្រោះ​ជា​មនុស្ស​«ឱកាស​និយម»

អេង ឆៃអ៊ាង៖ អ្នក​ចាក​ចេញ ព្រោះ​ជា​មនុស្ស​«ឱកាស​និយម»

«គណបក្សនយោបាយមួយ ដែលមានការគាំទ្រខ្លាំង ពីប្រជាពលរដ្ឋហើយ ត្រៀមទៅដឹកនាំប្រទេស តែងតែមានមនុស្សឱកាសនិយម មកជ្រកកោន» នេះ ជាឃ្លាប្រកបដោយទំនុកចិត្ត សរសេរនៅលើបណ្ដាញសង្គម ដោយលោក អេង ឆៃអ៊ាង អនុប្រធានគណបក្សសង្គ្រោះជាតិ បើទោះជាក្នុងឃ្លានោះ លោកមិនបានបញ្ចេញឈ្មោះ របស់គណបក្សណាមួយក៏ដោយ។ លោកបានបន្តទៀតថា៖ «ហើយពួកគេ នឹងចាកចេញទៅវិញ នៅពេលណាដែលខ្លួនគេ មិនអាចរកប្រយោជន៍បាន ពីគណបក្សនោះ»។

ការលើកឡើង របស់លោក អេង ឆៃអ៊ាង បានធ្វើឡើង នៅថ្ងៃនេះ បន្ទាប់ពីរលកចាកចេញ នៃអតីតសមាជិក អ្នកគាំទ្រ និងជាពិសេសបេក្ខជន-បេក្ខនារី [...]

ឃោសនា​បញ្ចប់៖ CNRP និង CPP ជួបជុំអ្នកគាំទ្ររួច​ដង្ហែ​លើ​វិថី​ធំៗ​នៅ​ភ្នំពេញ

ឃោសនា​បញ្ចប់៖ CNRP និង CPP ជួបជុំអ្នកគាំទ្ររួច​ដង្ហែ​លើ​វិថី​ធំៗ​នៅ​ភ្នំពេញ

ខណៈអាជ្ញាធររាជធានីភ្នំពេញ មិនឲ្យធ្វើការជួបជុំសមាជិក និងអ្នកគាំទ្រ នៅលើទីលានប្រជាធិបតេយ្យ (ជិតស្ថាន​ទូតអាមេរិក) គណបក្សសង្គ្រោះជាតិ ដែលជាគណបក្សប្រឆាំងធំជាងគេ នៅកម្ពុជា បានសម្រេចធ្វើការជួបជុំ ដើម្បីថ្ងៃឃោសនាបញ្ចប់នេះ នៅខាងមុខវត្តពោធិយារាម ហៅវត្តចាស់ ក្នុងសង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា ចាប់តាំងពីម៉ោង៧ព្រឹកតទៅវិញ។ បន្ទាប់មក នៅវេលាម៉ោង២រសៀល គណបក្សនេះនឹងដង្ហែក្បួនឃោសនា របស់ផងខ្លួន នៅតាមដងមហាវិថីធំៗ នៅពាសពេញរាជធានីភ្នំពេញ។ នេះ បើតាមសេចក្ដីប្រកាសព័ត៌មានមួយ របស់គណបក្សប្រឆាំង ដែលត្រូវបានចេញផ្សាយ នៅថ្ងៃទី១ ខែមិថុនានេះ។

មន្ត្រីគណបក្សបានថ្លែងឲ្យដឹង ជាមួយនឹងផែនទីតម្រាយផ្លូវ (ខាងក្រោមនេះ) ថាលោក កឹម សុខា នឹងដឹកនាំក្បួនដង្ហែនោះ ហើយលោកនឹងថ្លែងសារ ស្ដីពីគោលនយោបាយប្រាំចំណុច របស់គណបក្ស សម្រាប់ការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សា ឃុំសង្កាត់ នេះ ទៅកាន់អ្នកចូលរួមដង្ហែក្បួន ដែលមានប្រមាណជា [...]

ធី សុវណ្ណថា សុំ​​ចូល​​ធ្វើ​​នយោបាយ​​ជាមួយ CPP

ធី សុវណ្ណថា សុំ​​ចូល​​ធ្វើ​​នយោបាយ​​ជាមួយ CPP

លិខិតស្នើសុំ«ចូលរួមជីវភាពនយោបាយ» ជាមួយគណបក្សកាន់អំណាច បានធ្លាក់មកដល់​ដៃអ្នកសារព័ត៌មាន នៅថ្ងៃនេះ តែត្រូវបានម្ចាស់លិខិត ផ្តិតមេដៃកាលពីម្សិលម៉ិញ។ តែបើមើលតាមពេលវេលា វាមិនមែនជារឿងចៃដន្យទេ ដែលលិខិតនេះបានធ្វើឡើង តែប៉ុន្មានថ្ងៃ មុនការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ-សង្កាត់ នៅថ្ងៃអាទិត្យខាងមុខ ជាពិសេស តែមួយថ្ងៃមុន ការចេញឃោសនាបោះឆ្នោត ពីសំណាក់លោក ហ៊ុន សែន នាយករដ្ឋមន្ត្រី-ប្រធានគណបក្សប្រជាជនកម្ពុជា។

ក្រៅពីពាក្យពេជន៍ សរសើរពី«ស្ថានភាពពិត នៃប្រទេសកម្ពុជា មានសុខសន្ដិភាព កំណែទម្រង់ល្អ និងមានភាពរីកចម្រើន កាន់តែប្រសើរ ពិសេសគឺគណបក្សប្រជាជនកម្ពុជា ក្រោមការដឹកនាំ» របស់លោក ហ៊ុន សែន នោះ អតីតសកម្មជនរបស់គណបក្សសង្គ្រោះជាតិ កញ្ញា ធី សុវណ្ណថា នៅឆ្លៀតសរសេរ​លើកឡើង ថាខ្លួនធ្លាប់ទទួលបាន ការបណ្ដុះ​បណ្ដាល​មនោគមវិជ្ជា ចងគំនុំហិង្សា ពីថ្នាក់ដឹកនាំគណបក្ស​សង្គ្រោះ​ជាតិ​នោះ​ថែម​ទៀត។

[...]
ក្រសួង​ការងារ​ថ្កោល​ទោស សម រង្ស៊ី ដែល​ថា​អាជ្ញាធរ​មិន​ឲ្យ​កម្មករ​ទៅ​បោះ​ឆ្នោត

ក្រសួង​ការងារ​ថ្កោល​ទោស សម រង្ស៊ី ដែល​ថា​អាជ្ញាធរ​មិន​ឲ្យ​កម្មករ​ទៅ​បោះ​ឆ្នោត

លោក សម រង្ស៊ី មេដឹកនាំប្រឆាំងធំជាងគេ​នៅកម្ពុជា ដែលសេចក្ដីប្រកាសព័ត៌មាន ហៅលោកថា ជា​«ទណ្ឌិត»​នោះ «តែងតែយកបងប្អូនកម្មករ-នយោជិត ជាឈ្នាន់នយោបាយរបស់ខ្លួន និងដើរញុះញង់បំផុស​បាតុកម្មហិង្សា​​ខុស​ច្បាប់ និងបានអំពាវនាវ ឲ្យសហគមន៍អ៊ឺរ៉ុប ឈប់ទិញសម្លៀកបំពាក់ពីកម្ពុជា ព្រមទាំងអំពាវនាវមិន​ឲ្យ​ក្រុមហ៊ុន​អន្តរជាតិ មកធ្វើវិនិយោគ នៅកម្ពុជាទៀតផង»។

ឃ្លាខាងលើនេះ ជាការដកស្រង់ប្រយោគចុងក្រោយ នៃតាមសេចក្ដីប្រកាសថ្កោលទោសមួយ ដែល​ចេញ​ផ្សាយ​ ដោយ​ក្រសួង​ការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នៅល្ងាចថ្ងៃទី៣១ ខែឧសភានេះ ដើម្បីប្រតិកម្ម​ទៅនឹង​ការ​លើក​​ឡើង របស់​លោក សម រង្ស៊ី ដែលបានថ្លែង​នៅក្នុង​វីដេអូ​មួយ បង្ហោះលើទំព័រ​ហ្វេសប៊ុករបស់លោក កាល​ពី​ម្សិល​ម៉ិញ អះអាង​ថា អាជ្ញាធរ​មិនអនុញ្ញាត​ឲ្យកម្មករនយោជិត ទៅ​បោះឆ្នោត​ជ្រើសរើស​​ក្រុមប្រឹក្សា ឃុំ-សង្កាត់ នៅថ្ងៃ​អាទិត្យ​ខាងមុខ។

នៅក្នុងវីដេអូ [...]

សមាជិក​សភា​អាស៊ាន​បារម្ភ ចំពោះ​បរិយាកាស​បោះឆ្នោត​នៅ​កម្ពុជា

សមាជិក​សភា​អាស៊ាន​បារម្ភ ចំពោះ​បរិយាកាស​បោះឆ្នោត​នៅ​កម្ពុជា

តាមរយៈសេចក្ដីថ្លែងការណ៍មួយ ដែលចេញផ្សាយនៅថ្ងៃនេះ សមាជិសភាអាស៊ាន ដែលហៅកាត់ជាភាសាអង់គ្លេស «APHR» បានសម្ដែងក្ដីបារម្ភរបស់ពួកគេ នៅចំពោះការគម្រាមកំហែង ដែលត្រូវបានធ្វើឡើង ម្ដងហើយម្ដងទៀត ដោយសមាជិកជាន់ខ្ពស់ របស់គណបក្សកាន់អំណាច នៅមុនការបោះឆ្នោត ក្រុមប្រឹក្សាឃុំសង្កាត់ ឈានមកដល់ នៅថ្ងៃអាទិត្យខាងមុខ ក្នុងប្រទេសកម្ពុជា។

កាលពីប៉ុន្មានសប្ដាហ៍មុន នាយករដ្ឋមន្ត្រី-​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា លោក ហ៊ុន សែន បាន​ព្រមាន​​​ថា លោក​សុខចិត្ត​ឲ្យ «ផ្ទុះសង្គ្រាម ក៏ផ្ទុះទៅចុះ» តែ​លោក​ត្រូវ​​បង្ក្រាប​​ឲ្យ​បាន ទោះក្នុងតម្លៃ​ណា​​ក៏ដោយ ប្រឆាំង​​នឹង​ចលនា​ណា​ក៏ដោយ [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...