ហ៊ុន សែន គ្រោងកែច្បាប់កុំឲ្យ សម រង្ស៊ី នៅពីក្រោយ CNRP
នៅចំពោះសមាជិក និងអ្នកគាំទ្ររាប់ពាន់នាក់ ក្នុងពិធីរំលឹកខួបអនុស្សាវរីយ៍ លើកទី ៦៦ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា ថ្ងៃទី២៨ ខែមិថុនានេះ នៅលើមជ្ឈមណ្ឌលកោះពេជ្រ លោក ហ៊ុន សែន នាយករដ្ឋមន្ត្រី - ប្រធានគណបក្សប្រជាជនកម្ពុជា បានថ្លែងថា លោកស្នើសុំឲ្យសមាជិកសភាព មកពីគណបក្សកាន់អំណាច ពិនិត្យមើលពីលទ្ធភាព ដើម្បីធ្វើវិសោធនកម្មច្បាប់ ស្ដីគណបក្សនយោបាយ ដើម្បីធ្វើយ៉ាងណា រារាំងលោក សម រង្ស៊ី អតីតប្រធានគណបក្សសង្គ្រោះជាតិ កុំឲ្យនៅពីក្រោយ ឬកុំឲ្យមានទំនាក់ទំនង (ទោះមិនផ្លូវការក៏ដោយ) ជាមួយគណបក្សសង្គ្រោះជាតិ។
លោក ហ៊ុន សែន បានថ្លែងឡើងថា ការធ្វើវិសោធនកម្មច្បាប់ដដែលនេះ កាលពីប៉ុន្មានខែមុន គ្រាន់តែហាមប្រាម កុំឲ្យទណ្ឌិត ដែលមានទោសសម្រេចដោយតុលាការ អាចមកដឹកនាំ ឬជាសមាជិកថ្នាក់ដឹកនាំ របស់គណបក្សនយោបាយតែប៉ុណ្ណោះ។ លោក ហ៊ុន សែន បានសំដៅទៅលោក សម រង្ស៊ី ដោយមិនចេញឈ្មោះ ថាបន្ទាប់ពីពេលនោះមក មេដឹកនាំប្រឆាំងរូបនេះ [...]