វិភាគ៖ គណបក្សប្រឆាំងឈ្នះឆ្នោតទល់នឹង«ហ៊ុន សែន»? ទាល់តែយូរ!
ចំណងជើងមួយម៉ាត់ខាងលើ ជាភាសាសមញ្ញមួយ ដែលយុវជនយុវនារីកម្ពុជាតែងយកវាមកប្រើ ដើម្បីឆ្លើយទៅនឹងការប៉ុនប៉ងទាំងឡាយណា ដែលចង់ធ្វើការផ្លាស់ប្ដូររបបមួយ គ្រប់គ្រងដោយកណ្ដាប់ដៃដែក នៃនាយករដ្ឋមន្ត្រីហ៊ុន សែន សព្វថ្ងៃ។ ប៉ុន្តែពាក្យមួយម៉ាត់នេះដដែល ក៏ជាភាសាមួយសមញ្ញស្រួលពន្យល់ដែរ សម្រាប់បណ្ដាអ្នកវិភាគទាំងឡាយ បើគេក្រឡេកមើលទៅលើបរិបទនយោបាយ និងរបៀបដឹកនាំរបស់បុរសដ៏មានអំណាចរូបនេះ តាំងពីជិត៣០ឆ្នាំមកហើយ។
លោកហ៊ុន សែន ក្រោយពេលបោះឆ្នោតរួច នៅមណ្ឌលមួយក្នុងក្រុងតាខ្មៅ ខេត្តកណ្ដាល កាលពីថ្ងៃទី២៨ខែកក្កដា។ (រូបថត Reuters)
និយាយឲ្យខ្លី គណបក្សសង្គ្រោះជាតិ ដែលជាគណបក្សប្រឆាំងពីររួមគ្នាពីគណបក្ស សម រង្ស៊ី និងសិទ្ធិមនុស្សនោះ មិនងាយ ឬក៏គ្មានថ្ងៃ យកជ័យជំនះ លើគណបក្សប្រជាជនកម្ពុជា របស់លោកហ៊ុនសែន [...]