បក្សប្រឆាំងថារដ្ឋាភិបាលខុសច្បាប់ តែភាគីបរទេសនៅតែសហការជាមួយ
បើទោះជាគណបក្សសង្រ្គោះជាតិ បានធ្វើការចោទប្រកាន់យ៉ាងជាក់លាក់ថា រដ្ឋាភិបាលបច្ចុប្បន្ន ជារដ្ឋាភិបាលដែលបានបង្កើតឡើង ដោយខុសច្បាប់ និងបានអំពាវនាវម្តងហើយម្តងទៀត ស្នើសហគមអន្តរជាតិ កុំឲ្យទទួលស្គាល់ និងសហការជាមួយរដ្ឋាភិបាលយ៉ាងក្តី ក៏ភាគីបរទេសទាំងនោះ ភាគច្រើន មានទាំងម្ចាស់ជំនួយ និងដៃគូរអភិវឌ្ឍន៍ផ្សេងៗទៀត នៅតែបន្តធ្វើកិច្ចសហប្រតិបត្តិការ ជាមួយរដ្ឋាភិបាលដដែល។ កិច្ចសហប្រតិបត្តិការណ៍ពីភាគីបរទេសនេះ ត្រូវបានគណបក្សសង្រ្គោះជាតិ ចាត់ទុកថា វាជាការចូលរួមរំលោភឆន្ទះប្រជាពលរដ្ឋកម្ពុជា ជាងពាក់កណ្តាលប្រទេស ដែលនៅតែមិនទាន់ទទួលស្គាល់ ពីភាពស្របច្បាប់របស់រដ្ឋាភិបាលបច្ចុប្បន្ន ។
រដ្ឋសភានិងអ្នកតំណាងរាស្ត្រពីគណបក្សប្រជាជនកម្ពុជា ថ្ងៃទី២៣ខែកញ្ញា មុនអាគាររដ្ឋសភា។ (រូបថត MONOROOM.info/ [...]