សម រង្ស៊ី នឹងទៅបរទេស ស្វែងរកសម្ពាធដាក់លើរដ្ឋាភិបាល
គ្មានអ្វីប្រែប្រួលឡើយ ប្រធានគណបក្សង្រ្គោះជាតិ លោក សម រង្ស៊ី នឹងចាកចេញពីកម្ពុជានៅល្ងាចថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៤នេះ ហើយគ្រោងនឹងស្នាក់នៅ បំពេញបេសកកម្មការងារនៅបរទេស យ៉ាងហោចណាស់ក៏៥ថ្ងៃដែរ។ ដំណើរចាកចេញពីប្រទេស របស់មេដឹកនាំគណបក្សជំទាស់កម្ពុជា ក្នុងពេលស្ថានការណ៍នយោបាយផ្ទៃក្នុង កំពុងមានភាពតានតឹង គឺដើម្បីចូលរួមក្នុងកិច្ចប្រជុំក្រុមប្រឹក្សាសិទ្ធិមនុស្ស របស់អង្គការសហប្រជាជាតិ និងជួបជាមួយមន្ត្រីជាន់ខ្ពស់មួយចំនួនទៀត នៅបណ្តាប្រទេសប៉ែកអឺរ៉ុប។
លោក សម រង្ស៊ី និងអ្នកគាំទ្ររបស់លោក។ (រូបថត គណបក្ស)
នយោបាយកម្ពុជា - លោកស្រី ជូឡុង សូម៉ូរ៉ា បេក្ខជនតំណាងរាស្ត្រជាប់ឆ្នោតមណ្ឌលភ្នំពេញ របស់គណបក្សសង្គ្រោះជាតិ បានឲ្យទស្សនាវដ្តីមនោរម្យព័ងអាំងហ្វូដឹងថា [...]