នុយនយោបាយ ដែលធ្វើឲ្យគណបក្សប្រជាជនទទួលផ្លែផ្កា
គណបក្សប្រជាជនកម្ពុជា កំពុងទទួលបានផ្លែផ្កាជាទីគាប់ចិត្ត ពីកិច្ចព្រមព្រៀង ជាមួយគណបក្សប្រឆាំង កាលពីខែកក្កដា ឆ្នាំ២០១៤ ក្នុងការធ្វើឲ្យមានភាពស្របច្បាប់ ក្នុងការកាន់អំណាចរបស់ខ្លួន សម្រាប់ពេញមួយអណត្តិទី៥នេះ ជាថ្មីទៀត។ រីឯគណបក្សប្រឆាំងវិញ ទោះចង់មិនចង់ ក៏ពេលនេះ កំពុងក្លាយខ្លួនជានុយនយោបាយមួយ ដែលគណបក្សកាន់អំណាចយកមកប្រើប្រាស់។ នៅក្នុងបទអន្តរាគមន៍មួយ របស់អ្នកសារព័ត៌មានអូស្ត្រាលី លោក សេបាស្យៀង ស្ត្រេនជោ (Sebastian Strangio) ជាមួយនឹងសារព័ត៌មានបារាំង ឡឺម៉ុង (Le Monde) បានពន្យល់ថា កិច្ចព្រមព្រៀងនយោបាយដ៏តក់ក្រហល់ ថ្ងៃ២២ ខែកក្កដា ឆ្នាំ២០១៤ ទំនងជាយុទ្ធសាស្ត្រមួយរបស់គណបក្សប្រជាជនកម្ពុជា ដើម្បីចំណេញពេលវេលា និងផ្ដល់ភាពស្របច្បាប់ សម្រាប់ការកាន់អំណាច ក្នុងរយៈពេល៤ឆ្នាំទៅមុខទៀត។
ក្នុងរយៈពេលចុងក្រោយនេះ [...]