ហូរ វ៉ាន់ បដិសេធមិនចូលខ្លួន តាមការកោះរបស់តុលាការកំពូល!
នៅសល់តែប្រាំបួនថ្ងៃប៉ុណ្ណោះ ដែលតំណាងរាស្រ្តនៃគណបក្សសង្គ្រោះជាតិចំនួនប្រាំពីររូប ត្រូវបង្ហាញខ្លួនចំពោះមុខអង្គជំនុំជំរះនៃតុលាការកំពូល ក្រោមបទចោទបង្កឲ្យមាន«ហិង្សា» ក្បែរស្ពាននាគ កាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៤ កន្លងទៅ។ ប៉ុន្តែនៅពេលនេះ ជនជាប់ចោទមួយរូបដែលមានតំណែង ជាតំណាងរាស្ត្រនៅក្នុងរដ្ឋសភាបានអះអាងថា នឹងមិនទៅចូលខ្លួនតាមការកោះហៅ របស់តុលាការកំពូលនោះឡើយ។
ក្នុងកិច្ចសម្ភាសជាមួយអ្នកសារព័ត៌មានការពីថ្ងៃទី៩ ខែមករា ឆ្នាំ២០១៥ លោក ហូរ វ៉ាន់ អនុប្រធានគណៈកម្មាធិការវិន័យនៃគណបក្សសង្គ្រោះជាតិ និងជាប្រធានគណៈកម្មការអង្កេត បោសសំអាត និងប្រឆាំងអំពើពុករលួយនៃរដ្ឋសភា បានធ្វើការបដិសេធចំពោះការចូលខ្លួន ទៅមុខអង្គជំនុំជម្រះ ប៉ុន្តែលោកនិយាយថា លោកនឹងផ្ទេរសិទ្ធិនេះទៅលោក កែត ឃី [...]