សម រង្ស៊ី ថារាប់សន្លឹកឆ្នោតឡើងវិញ ខណៈ ហ៊ុន សែន ស្បថឲ្យរន្ទៈបាញ់
ក្រោយការវិលត្រឡប់ មកពីបរទេសមកវិញ ប្រធានតំណាងរាស្រ្តមតិភាគតិច និងជាប្រធានគណបក្សសង្គ្រោះជាតិ បានថ្លែងនៅមុខ ព្រលានយន្តហោះអន្តរជាតិភ្នំពេញ ថា ទោះជា«ការស្បថ» ជារឿងអបិយជំនឿក៏ដោយ ក៏លោកនៅតែស្វាគមន៍ និងទទួលគ្រប់ពេលវេលា បើសិនជាលោក ហ៊ុន សែន ចង់ធ្វើ«សម្បថ»ជាមួយលោក ក្នុងរឿងបន្លំ ឬលួចសន្លឹកឆ្នោត ក្រោយការបោះឆ្នោតថ្ងៃទី២៨ ខេកក្កដា ឆ្នាំ២០១៣នោះ។ តែលោកបន្តថា «នោះ (ការស្បថ) វាមិនមែនជាការចាំបាច់ទេ អ្វីដែលសំខាន់ នៅត្រង់ថា យើងត្រូវធ្វើអ្វីទៅតាមច្ចេកទេស ឬវិទ្យាសាស្រ្តច្បាស់លាស់»។
ប្រធានបក្សរូបនេះ បានលើកឡើងបន្ថែមថា ទាក់ទង នឹងលទ្ធផលនៃការបោះឆ្នោតកន្លងទៅ ដែលអាចបញ្ជាក់ថា មានភាពអព្យាក្រិត សុក្រិត ឬយ៉ាងណាមួយនោះ លោកថា គួរមានការរាប់សន្លឹកឆ្នោតឡើងវិញ។ លោកបានថ្លែងឡើងថា៖ «រាប់សន្លឹកឆ្នោត យើងបើកហិបឆ្នោត យើងបើកបាវ ដែលមានសន្លឹកឆ្នោត យើងរាប់ឡើងវិញ តាមបច្ចេកទេសច្បាស់លាស់ ហ្នឹងយើងដឹង ស [...]