Posts tagged as "CNRP"

ការ​ខក​ខាន​មើល​ព្រំដែន ព្រោះ​ជន​«បាត​ដៃ​ទី​បី»​បម្រើ​ប្រយោជន៍​វៀតណាម?

ការ​ខក​ខាន​មើល​ព្រំដែន ព្រោះ​ជន​«បាត​ដៃ​ទី​បី»​បម្រើ​ប្រយោជន៍​វៀតណាម?

ក្រុមយុវជន និងសកម្មជនព្រំដែន បានសម្ដែងការសោកស្តាយ ជាទូទៅរបស់ពួកគេ ចំពោះការខកខាន មិន​បានចូលទៅមើលដោយផ្ទាល់ ដល់បង្គោលព្រំដែន លេខ២០៣។ សម្រាប់ក្រុមតំណាងរាស្ត្រ មកពី​គណបក្ស​ប្រឆាំង ដែលបានដឹកនាំក្រុមពលរដ្ឋទាំងនេះ ចុះទៅមើលព្រំដែននោះ បានថ្លែងប្រតិកម្មថា ការហាមឃាត់​មិន​ឲ្យចូលទៅមើលបង្គោលព្រំដែននោះ ដោយសារបង្គោលនោះ ត្រូវបានបោះចូលមកក្នុងទឹកដីកម្ពុជា។ ខាង​ក្រោម​នេះ ជាប្រតិកម្មរបស់ពួកគេ ដែលបានធ្វើឡើង ជាមួយអ្នកសារព័ត៌មាន របស់ទស្សនាវដ្តី​មនោរម្យ.​អាំងហ្វូ ក្នុងការចុះទៅកាន់ទីនោះ ដោយផ្ទាល។

យុវជន សានីន និស្សិតមកពីសកលវិទ្យាល័យ ភូមិន្ទភ្នំពេញ បានលើកឡើងថា គេអនុញ្ញាតឲ្យមនុស្ស ចូល​បានតែ១០០នាក់ប៉ុណ្ណោះ។ យុវជនបានបន្តថា ការមកលើកនេះ ខុសពីលើកមុន ព្រោះកាលពីលើកមុន មាន​ការប៉ះទង្គិច ដោយផ្ទាល់ រវាងពលរដ្ឋកម្ពុជា និងពលរដ្ឋ-កងទ័ពវៀតណាម។ តែពេលនេះ បែរជាខ្មែរ និង​ខ្មែរ​បានប៉ះគ្នាទៅវិញ។ [...]

សម រង្ស៊ី៖ ផ្សាយ​តម្លៃ​ផែនទី​​ខ្មែរ​ទិញ​ពី​បារាំង ជា​ព័ត៌មាន​ធម្មតា

សម រង្ស៊ី៖ ផ្សាយ​តម្លៃ​ផែនទី​​ខ្មែរ​ទិញ​ពី​បារាំង ជា​ព័ត៌មាន​ធម្មតា

«​ខ្ញុំ​ចង់​ផ្តល់ព័ត៌មាន ​ជូន​ប្រជាពលរដ្ឋ ថា​អ្វីដែល​យើង​កំពុងតែ​ត្រូវការ កំពុងតែ​ចង់បាន នៅ​ស្រុក​គេ ​ចំហរ​​ជា​សាធារណៈ​ អត់​មាន​ពាក់ព័ន្ធ​អី​សោះ» នេះជាការថ្លែងឡើង របស់ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី នៅក្នុងពិធីជួបជាមួយ​ តំណាង​កម្មករ-កម្មការិនី នៅក្នុង​ទីស្នាក់ការ​ សហជីព​សេរី​កម្មករ​ នៃ​ព្រះរាជា​ណា​ចក្រ​​កម្ពុជា កាលពី​ព្រឹកថ្ងៃទី​១៩ ខែកក្កដានេះ​ ។

ការលើកឡើង របស់មដឹកនាំគណបក្សប្រឆាំង ជាការឆ្លើយតប ទៅនឹងការចោទប្រកាន់ របស់អង្គភាព​ព័ត៌មាន និង​ប្រតិកម្ម​រហ័ស ​របស់​ទីស្តីការគណៈរដ្ឋមន្ត្រី រួមទាំង​រដ្ឋមន្ត្រីការបរទេស លោក ហោ ណាំហុង ផង ដែល​ថា​ការបង្ហោះ នៅលើទំព័រហ្វេសប៊ុកផ្លូវការ របស់លោក សម រង្ស៊ី ពីតម្លៃច្បាប់ចម្លងផែនទី ដែលគណបក្ស​សង្គ្រោះ​ជាតិ បានស្នើទិញពីវិទ្យាស្ថានជាតិ នៃព័ត៌មានភូមិសាស្ត្រ បារាំង ក្នុងតម្លៃ ១៦៨ដុល្លារនោះ [...]

«កាត់​ភក់»​ចុះ​មើល​បង្គោល​ព្រំដែន របស់​ពលរដ្ឋ​​ជាង​៣ពាន់​នាក់​

«កាត់​ភក់»​ចុះ​មើល​បង្គោល​ព្រំដែន របស់​ពលរដ្ឋ​​ជាង​៣ពាន់​នាក់​

ពលរដ្ឋចំនួនជាង៣ពាន់នាក់ បើតាមតួលេខផ្ដល់ដោយ លោក រៀល ខេមរិន្ទ្រ ឬជាង២ពាន់នាក់ បើតាមតួ​លេខ​ផ្ដល់ដោយអ្នកសង្កេតការណ៍ បានធ្វើដំណើរក្នុងថ្ងៃទី១៩ ខែកក្កដានេះ ដើម្បីចុះទៅពិនិត្យមើលបង្គោល​ព្រំដែន លេខ២០៣ ដែលស្ថិតនៅនេះ ​ត្រង់​ចំណុច​ភូមិ​ធ្លក ឃុំ​ត្នោត ស្រុក​កំពង់រោទិ៍ ខេត្ត​ស្វាយរៀង។ ប៉ុន្តែ​ដំណើរ​របស់​ក្រុមពលរដ្ឋទាំងនោះ បានជួបនឹងភាពលំបាកជាច្រើន ក្នុងនោះមានដូចជា ការរៀបចំជួបជុំគ្នា និង​ដំណើរ​កាត់​តាម ដងផ្លូវដែលសម្បូរដោយភក់ជ្រាំ នារដូវវស្សាជាដើម។

លោក រៀល ខេមរិន្ទ្រ តំណាងរាស្រ្តមណ្ឌលស្វាយរៀង មកពីគណបក្សសង្រ្គោះជាតិ បានថ្លែងរៀបរាប់ ការ​ណាត់ពេលជួបជុំគ្នា នៅទីលានប្រជាធិបតេយ្យ រាជធានីភ្នំពេញ បានធ្វើឡើងតាំងពីម៉ោង៥ព្រឹក តែទម្រាំ​បាន​ជួបជុំគ្នា និងចេះតែមានពលរដ្ឋ មកចូលរួមកាន់តែច្រើននោះ ទើបការចាកចេញ ពីទីណាត់ជួប ត្រូវ​អូស​បន្លាយ​ពេលដល់ម៉ោង៦។ លោក បានថ្លែងឲ្យដឹងទៀតថា គម្រោងដំបូងថា [...]

រៀល ខេមរិន្ទ្រ៖ ច្បាប់ NGOs ជា​កូន​កើត​«មិន​គ្រប់​ខែ» (vdo)

រៀល ខេមរិន្ទ្រ៖ ច្បាប់ NGOs ជា​កូន​កើត​«មិន​គ្រប់​ខែ» (vdo)

តើសេចក្ដីព្រាងច្បាប់ស្ដីពី សមាគម និងអង្គការក្រៅរដ្ឋាភិបាល ពិតជាច្បាប់ ដែលប្រជាជាតិខ្មែរទាំងមូល ពិត​ជាត្រូវការមែនឬ? មិនប្រាកដជាដូច្នេះទេ ព្រោះក្រុមតំណាងរាស្ត្រ ដែលតំណាងឲ្យសម្លេងមួយភាគ របស់​ប្រជាជាតិខ្មែរ មិនបានយល់ស្របនឹងខ្លឹមសារនៃច្បាប់នេះទេ។ មិនត្រឹមតែប៉ុណ្នឹង តំណាងរាស្ត្រមួយរូប ថែម​ទាំងចោទថា សេចក្ដីព្រាងច្បាប់ ដែលត្រូវបានរដ្ឋសភាព ដែលមានតំណាងរាស្ត្រ មកពីឯកបក្សចូលរួមប្រជុំ អនុម័តនោះ ថាជាសេចក្ដីព្រាងច្បាប់ ដែលមិនគ្រប់ខែ នោះទៀត។

ក្នុងកិច្ចសម្ភាស ជាមួយទស្សនាវដ្តីមនោរម្យ.អាំងហ្វូ នាព្រឹកថ្ងៃទី១៣ ខេកក្កដា ឆ្នាំ២០១៥នេះ លោក រៀល ខេមរិន្ទ្រ តំណាងរាស្រ្តមណ្ឌលស្វាយរៀង មកពីគណបក្សសង្គ្រោះជាតិ បានប្រៀបប្រដូច ការអនុម័ត​សេចក្ដី​ព្រាងច្បាប់មួយនេះ ទៅនឹងកូន ក្នុងផ្ទៃម្តាយមួយ ដែលមិនទាន់ដល់ពេល ឬគ្រប់ខែ ត្រូវប្រសូត្រនោះឡើយ។

ការលើកឡើង របស់មន្រ្តីគណបក្សសង្គ្រោះជាតិរូបនេះ [...]

ប្រតិកម្ម​ក្នុង​ស្រុក ជុំ​វិញ​ការ​អនុម័ត​សេចក្ដី​ព្រាង​ច្បាប់ NGO

ប្រតិកម្ម​ក្នុង​ស្រុក ជុំ​វិញ​ការ​អនុម័ត​សេចក្ដី​ព្រាង​ច្បាប់ NGO

នៅចំពោះការរឹតបន្តឹង សន្ដិសុខសណ្ដាប់ធ្នាប់ ពីសំណាក់កងកម្លាំងអាជ្ញាធរនោះ ក្រុមអង្គការសង្គមស៊ីវិល និងពលរដ្ឋ ជាច្រើនរយនាក់ បានមកជួបជុំគ្នា ដើម្បីសម្ដែង នូវការជំទាស់របស់ពួកគេ អំពើសេចក្ដីព្រាងច្បាប់ ដ៏ចម្រូង​ចម្រាស ស្ដីពី«សមាគម និងអង្គការក្រៅរដ្ឋាភិបាល» ដែលរដ្ឋសភាកម្ពុជា កំពុងជជែក និងធ្វើការ​អនុម័ត។ ពីក្នុងចំណោមនោះ មន្ត្រីទទួលខុសត្រូវ នៃអង្គការសង្គមស៊ីវិល ជាច្រើននាក់ បានបញ្ចេញ​ប្រតិកម្ម​របស់ពួកគេ ប្រឆាំងទៅនឹងច្បាប់នេះ នៅចំពោះមីក្រូ និងម៉ាស៊ីនថត របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ សូម​តាមដាន ការលើកឡើង របស់មន្ត្រីនោះមួយចំនួន ដូចខាងក្រោម៖

លោក មឿង តុលា មន្ត្រីសម្របសម្រួល របស់មជ្ឈមណ្ឌលអប់រំ សម្រាប់សហគមន៍ បានលើកឡើងថា អ្វី​ដែល​រដ្ឋាភិបាល បាននឹងកំពុងធ្វើនេះ ផ្ទុយទៅនឹងអ្វី ដែលម្ចាស់ឆ្នោតចង់បាន។ ហើយនេះ មិនមែនបញ្ជាក់ថា រដ្ឋាភិបាលកំពុងចង់បាន លិទ្ធិប្រជាថិបតេយ្យឡើយ។ តាមពិត [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...