Posts tagged as "CNRP"

CPP ថា​បាតុកម្ម​នៅ​ប៉ារីស មិន​បាន​ចេញ​ពី​ប្រជាជន​កម្ពុជា

CPP ថា​បាតុកម្ម​នៅ​ប៉ារីស មិន​បាន​ចេញ​ពី​ប្រជាជន​កម្ពុជា

ដើម្បីតបទៅនឹងបាតុកម្ម រៀបចំឡើងដោយ គណៈកម្មការព្រំដែនកម្ពុជា នៅបរទេស កណ្ដាលរដ្ឋធានីប៉ារីស គណបក្សប្រជាជនកម្ពុជា របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន មិនបាននៅមិនបង្អង់យូរ ក្នុងចេញផ្សាយ​សេចក្ដី​ប្រកាសព័ត៌មានរបស់ខ្លួនឡើយ។ ចំណែកឯ​អ្នកតាមដាន ព្រឹត្តិការណ៍នយោបាយកម្ពុជាវិញ បានចាត់​ទុក​សេចក្ដីប្រកាសព័ត៌មាន របស់គណបក្សកាន់​អំណាច​នេះ ថាមានជាប់​ទាក់​ទង នឹងទិដ្ឋភាព​នយោបាយ​ចំនួន​បី។

ក្នុងថ្ងៃតែមួយនៃបាតុកម្ម ដែលចូលរួមធ្វើ​ដោយពលរដ្ឋខ្មែរ ពលរដ្ឋមានដើមកំណើតខ្មែរ និងមិត្តបរទេស ជា​ច្រើនសិបនាក់នោះ គណបក្សប្រជាជនកម្ពុជា បានចេញសេចក្ដីប្រកាសព័ត៌មានមួយ សរសេរពីរដ្ឋធានីប៉ារីស លើកឡើង៤ចំណុច ដោយចាត់ទុកថា បាតុកម្មនេះជាការរៀបចំឡើង ដោយអ្នកគាំទ្រគណបក្សប្រឆាំង មួយ​ក្រុមតូច។

សេចក្ដីប្រកាសព័ត៌មាន ដែលទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ ទទួលបានមួយច្បាប់ដែរនោះ បានសរសេរ​ជា​អាថ៌​ថា បាតុកម្មដែលរៀបចំ [...]

«បក្ស​ចាញ់​ឆ្នោត​ប្រគល់​អំណាច​ឲ្យ​បក្ស​ឈ្នះ នោះ​គ្មាន​សង្គ្រាម​ទេ»

«បក្ស​ចាញ់​ឆ្នោត​ប្រគល់​អំណាច​ឲ្យ​បក្ស​ឈ្នះ នោះ​គ្មាន​សង្គ្រាម​ទេ»

ចម្រៀង«ឌឺដងចងជាជម្លោះ» របស់គណបក្សកាន់អំណាច និងគណបក្សប្រឆាំង នៅក្នុងប្រទេសកម្ពុជា នៅតែ​បន្តច្រៀងឆ្លើយឆ្លងគ្នា​ទៅវិញទៅមក មិនដាច់សូរ។ គណបក្សកាន់អំណាច តាមរយៈនាយកដ្ឋមន្ត្រី៣​ទសវត្សន៍ លោក ហ៊ុន សែន បានលើកឡើងថា បើគណបក្សប្រឆាំងឈ្នះឆ្នោត នៅអាណត្តិក្រោយ នោះប្រទេសកម្ពុជា នឹងធ្លាក់ក្នុងភ្លើងសង្គ្រាមជាថ្មីទៀត។ តែគណបក្សប្រឆាំងវិញ តាមរយៈមេដឹកនាំរបស់ខ្លួន បានឆ្លើយបដិសេធ​ថា បើគណបក្សបានឈ្នះឆ្នោត នឹងគ្មានសង្គ្រាមអ្វីឡើយ ដោយសារតែខ្លួន មិនមានគោលការណ៍ យកខ្មែរ​ណា​ធ្វើជាសត្រូវ។

នៅលើទំព័រហ្វេសប៊ូកផ្លូវការ របស់នាយករដ្ឋមន្រ្តីកម្ពុជា លោក ហ៊ុន សែន បានសរសេរថា៖ «ទិសដៅ​នយោបាយ​បក្សប្រឆាំង គឺនាំអន្តរាយដល់ប្រទេសជាតិ»។ លោកបានសរសេរបន្ត ពន្យល់បណ្ដាអ្នកគាំទ្រលោក នៅ​លើ​បណ្ដាញ​សង្គមថា គណបក្សប្រឆាំងច្រើនឃោសនា ភ្ជាប់នូវផ្នត់គំនិត បែប«ចងគំនុំ» និងការ«ចង់ផ្តួល​រំលំ (រដ្ឋាភិបាល)» ដែលធ្វើឲ្យបាក់បែក [...]

Cambodian Idol៖ មន្រ្តីបក្សប្រឆាំងរិះគន់ ខណៈ ហ៊ុន សែន សរសើរ

Cambodian Idol៖ មន្រ្តីបក្សប្រឆាំងរិះគន់ ខណៈ ហ៊ុន សែន សរសើរ

លោក ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានលើកឡើងថា បើទោះជារវល់បំពេញការងារ នៅក្រៅ​ប្រទេស​ក៏​ដោយ ក៏លោកនៅតែ​ព្យាយាម​តាមដាន តាមប្រព័ន្ធអ៊ីនធើណែត (Internet) ដែរ នូវកម្មវិធី​កំសាន្ដ​សប្បាយៗ នៅតាមកញ្ចក់ទូរទស្សន៍ នៅក្នុងប្រទេសកម្ពុជាដែរ។ លោកបានថ្លែងឡើងថា ជាមួយនឹង​ការ​ទស្សនា ស្តាប់​នូវ​សំនៀង ដ៏ពិរោះៗទាំងនោះ លោកក៏ចូលរួមបោះឆ្នោតគាំទ្រដែរ មិនថានៅក្នុងប្រទេស ឬក្រៅ​​ប្រទេស​ឡើយ។

ក្នុងពិធីប្រគល់សញ្ញាបត្រ ជូននិស្សិតសាកលវិទ្យាល័យ វេស្ទើន (Western University) នាព្រឹក​ថ្ងៃ​ទី១៩ ខែ​តុលា ឆ្នាំ២០១៥ កន្លងមកនេះ នាយករដ្ឋមន្រ្តីកម្ពុជា លោក ហ៊ុន សែន បានសរសើរទៀតថា ស្ថានីយ​​ទូរទស្សន៍​ហង្សមាស ក្រៅពីកម្មវិធី «Cambodian Idol» នៅមានកម្មវិធីប្រលងចម្រៀង លំដាប់​ពិភពលោក​ផ្សេងៗ ជា​ច្រើន​ទៀត។ លោកនិយាយថា លោកចូលចិត្ត នូវការបង្ហើសំនៀងរបស់បេក្ខជន ជាមួយ​នឹង​សមត្ថភាពរាំ ប្រពៃណី​ខ្មែរ ដូចជារាំឡាំលាវ រាំវង់ រាំសារវ៉ាន់ [...]

កែម ឡី៖ ស ខេង-សម រង្ស៊ី ធ្វើ​ឲ្យ​តំណាង​រាស្រ្ត​បាត់​បង់​សិទ្ធិ

កែម ឡី៖ ស ខេង-សម រង្ស៊ី ធ្វើ​ឲ្យ​តំណាង​រាស្រ្ត​បាត់​បង់​សិទ្ធិ

រដ្ឋសភាកម្ពុជាបច្ចុប្បន្ន ហាក់ដូចជា«គ្មានន័យ» ឯ«គណកម្មការនានា នៃរដ្ឋសភា» ក៏គ្មានតម្លៃដូចគ្នាដែររ ព្រោះក្នុងរយៈកាលកន្លងមកនេះ ការធ្វើច្បាប់នៅកម្ពុជា ហាក់ស្ថិតក្នុងការសម្រេច របស់មនុស្សតែ ពីរនាក់​ប៉ុណ្ណោះ។ នេះបើតាមការលើកឡើង របស់លោក កែម ឡី អ្នកស្រាវជ្រាវ ផ្នែកសង្គម និងនយោបាយ​ដ៏ល្បី​ឈ្មោះ នៅកម្ពុជា។

ក្នុងកិច្ចសម្ភាស ជាមួយអ្នកសារព័ត៌មាន ក្នុងថ្ងៃទី៧ ខែតុលា ឆ្នាំ២០១៥នេះ លោក កែម ឡី បានថ្លែងនូវ​ការ​មើលឃើញ របស់លោកថា ទាំងរដ្ឋសភា ទាំងគណៈកម្មការជំនាញ នៃរដ្ឋសភា រួមទាំងតំណាងរាស្រ្ត សុទ្ធតែ​ជាអ្នកដែលគ្មានតម្លៃ ក្នុងកិច្ចការពិភាក្សារ ឬធ្វើច្បាប់នោះឡើយ។

លោកបានថ្លែងឡើងថា៖ «បើគ្រប់គ្រងតែពីរនាក់ហ្នឹង តាក់តែងច្បាប់តែពីរនាក់ហ្នឹង ចាំបាច់មានសភា អស់​លុយប្រជាពលរដ្ឋធ្វើអ្វី? ខ្ញុំមើលទៅ ឃើញជាក់ស្តែងអញ្ចឹង។ បើយើងបន្តនីតិវិធីអញ្ចឹង ការធ្វើវិសោធកម្ម​ច្បាប់ ស្តីពីការបោះឆ្នោត [...]

សម រង្ស៊ី៖ សង្គ្រោះ​ជាតិ​នឹង​ជួយ​ពលរដ្ឋ ដែល​គ្មាន​លទ្ធភាព​ធ្វើ​អត្ត​សញ្ញាណ​បណ្ណ

សម រង្ស៊ី៖ សង្គ្រោះ​ជាតិ​នឹង​ជួយ​ពលរដ្ឋ ដែល​គ្មាន​លទ្ធភាព​ធ្វើ​អត្ត​សញ្ញាណ​បណ្ណ

នៅមុនការបោះឆ្នោតអាណត្តិក្រោយ គណបក្សសង្គ្រោះជាតិ នឹងមានក្រុមការងារតាមភូមិ-ឃុំ ដើម្បីជួយ​ប្រជាពលរដ្ឋ ដែលមិនទាន់មានអត្តសញ្ញាណបណ្ណ ឲ្យទទួលបានអត្តសញ្ញាណបណ្ណគ្រប់ៗគ្នា។ នេះបើតាម​ការលើកឡើង របស់លោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ។

ថ្លែងក្នុងកម្មវិធី ស្តីពី «ដំណើរឆ្ពោះទៅរកការបោះឆ្នោត ដើម្បីនាំមកនូវការផ្លាស់ប្តូរ» នាថ្ងៃទី២ ខែតុលា ឆ្នាំ​២០១៥ នៅសណ្ឋាគារអ៊ីមភឺរៀល លោក សម រង្ស៊ី បានលើកឡើងថា៖ «យើងនឹងចាប់ផ្តើមណែនាំ ឱ្យរចនា​សម្ព័ន្ធរបស់យើង នៅតាមភូមិនីមួយៗ ធ្វើបញ្ជីអ្នកដែលអត់ ទាន់មានអត្តសញ្ញាណបណ្ណ។ តើមាន​មូលហេតុ​អ្វី? ខ្វះអ្វី? ហើយតាមដាន ជួយប្រជាពលរដ្ឋដោយមិនរើសមុខ។ ទោះជាប្រជាពលរដ្ឋ គាំទ្រគណបក្ស​ណាក៏​ដោយ មិនប្រកាន់ថា គាត់បោះឆ្នោតឲ្យគណបក្សណានោះទេ។ ប៉ុន្តែបើប្រជាពលរដ្ឋណា ដែលគាត់លើក​ឡើងថា គាត់គ្មានអត្តសញ្ញាណបណ្ណ គាត់ជួបការលំបាក គណបក្សសង្រ្គោះជាតិនឹងជួយ។»

លោកបានអះអាងថា [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...