ចាប់ខ្លួនសកម្មជនបក្សប្រឆាំង២នាក់ រឿងក្លែងសំបុត្រកំណើត
សកម្មជនទាំងពីរនាក់ របស់គណបក្សសង្គ្រោះជាតិ ដែលត្រូវបានអាជ្ញាធរខេត្តស្វាយរៀង ឃាត់ខ្លួននោះ មានឈ្មោះ សុខ សំអ៊ាន និង នង សារិទ្ធ។ ប្រធានប្រតិបត្តិគណបក្សសង្គ្រោះជាតិ ក្រុងបាវិត លោក សែន កុសល បាននិយាយប្រាប់វិទ្យុអាស៊ីសេរីថា អ្នកទាំងពីរត្រូវបានឃុំខ្លួន នៅក្នុងពេលនេះ នៅក្នុងប៉ុស្ដ៍នគរបាលសង្កាត់បាវិត ក្រោមការចោទប្រកាន់ ពីសំណាក់អាជ្ញាធរ ថាបានជាប់ពាក់ព័ន្ធ នឹងករណីបង្ហោះសំបុត្របញ្ជាក់កំណើត នៅក្នុងបណ្ដាញសង្គម។ សំបុត្របញ្ជាក់កំណើត ដែលអាជ្ញាធរចាត់ទុកថាក្លែងបន្លំ ដោយជនខិលខូល កែថាខេត្តស្វាយរៀង ដែលស្ថិតក្នុងប្រទេសកម្ពុជា មកជាប្រទេសវៀតណាម ទៅវិញ។
ការចាប់ខ្លួនបុរសទាំងពីរនាក់នេះ ត្រូវបានធ្វើឡើង មួយថ្ងៃក្រោយ ការចេញសេចក្ដីប្រកាសព័ត៌មាន របស់អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម នៃក្រសួងមហាផ្ទៃ ឲ្យតាមចាប់ខ្លួន អ្នកក្លែងសំបុត្រកំណើតនេះ ហើយយកមកបង្ហោះ [...]