សំ ប៉ូលីដា រងមួយបំពង់ទីបពីប្ដី រហូតបាក់ជើង?
ការភ្ញាក់ផ្អើលលាយឡំ នឹងភាពតក់ស្លុត បានកើតឡើង កាលពីល្ងាចម្សិល ចូលមកព្រឹកម៉ិញនេះ ទាក់ទងនឹងរបួសស្នាមធ្ងន់ធ្ងរ ដែលបានកើតឡើង ទៅលើរាងកាយ របស់តារាកំប្លែងសំដីបាន អ្នកនាង សំ ប៉ូលីដា។ រូបថតជាច្រើនសន្លឹក ត្រូវបានបង្ហោះផ្សាយ នៅលើបណ្ដាញសង្គម បានបង្ហាញឲ្យឃើញថា ជើងស្ដាំរបស់អ្នកនាង ប៉ូលីដា កំពុងរំកំណាត់អប និងតារាស្រីមានផ្ទៃមុខឡើងជាំខ្មៅ ស្ទើមើលមិនស្គាល់។
ម្ចាស់គណនីដែលបានបង្ហោះរូបភាពទាំងនេះ បានសរសេរអមនឹងរូបថតទាំងនោះថា៖ «តារាស្រីម្នាក់ ដែលធ្លាប់តែបង្ហាញខ្លួនគ្រប់កម្មវិធី របស់អ្នកសិល្បៈ មិនថាតូចឬធំ តាំពីខ្លួនល្បីរហូតមក ដោយមិនធ្លាប់ប្រកាន់ឬក ចំកោងខ្លួន សព្វថ្ងៃកំពុងជួបប្រទះបញ្ហាហិរញ្ញវត្ថុធ្ងន់ធ្ងរ (...) ពុំមានលទ្ធភាពព្យាបាល បាក់ជើង គ្មានផ្ទះសំបែង កំពុងរសាត់តាមកម្មម្នាក់នេះ»។
គ្រាន់តែដួល ព្រោះពាក់ស្បែកជើងកែង ធ្វើឲ្យបាក់ជើង«ធ្ងន់ធ្ងរ»? [...]