ជប៉ុន នឹងផលិតរថភ្លើងល្បឿនលឿនដំបូងគេ ទៅឲ្យឥណ្ឌា
«គម្រោងរថភ្លើងល្បឿនលឿន នឹងបង្កើតនូវបដិវត្តន៍ នៅក្នុងវិស័យផ្លូវដែក របស់ប្រទេសឥណ្ឌា ហើយនឹងជួយរុញប្រទេសឥណ្ឌា ឲ្យមានដំណើរលឿនទៅកាន់អនាគត។ រឿងនេះ នឹងក្លាយជាចលករដ៏ពិតមួយ សម្រាប់បម្រើឲ្យកំណែទម្រង់ នៃវិស័យសេដ្ឋកិច្ចឥណ្ឌា។» នេះជាការប្រកាស របស់នាយករដ្ឋមន្ត្រីឥណ្ឌា លោក ណារិនដ្រា ម៉ូឌី (Narendra Modi) នៅបន្ទាប់ពីការជំនួនជជែកពិភាក្សាមួយ ជាមួយនឹងនាយករដ្ឋមន្ត្រីជប៉ុន។
អ្នកនាំពាក្យរបស់ក្រសួងការបរទេសឥណ្ឌា បានអះអាងនៅលើបណ្ដាញសង្គមទ្វីសធើរ ថារដ្ឋបុរសទាំងពីរ បានសម្រេចកំណត់យក នូវពិធីការរួមគ្នា ស្ដីពីកិច្ចសហប្រតិបត្តិការ នៅក្នុងវិស័យនុយក្លេអ៊ែរស៊ីវិល ប៉ុន្តែចំណុចលំអិត នៃពិធីការនេះ នឹងត្រូវជជែកគ្នាបញ្ចប់ នៅមុនវាក្លាយជាកិច្ចព្រមព្រៀង ដែលមានហត្ថលេខារវាងប្រទេសទាំងពីរ។
មុននេះជាយូរមកហើយ ដែលរដ្ឋាភិបាលក្រុងតូក្យូ បានបដិសេធ មិនធ្វើកិច្ចសហប្រតិបត្តិការ ជាមួយប្រទេសឥណ្ឌា [...]