បួនប្រទេសចាប់គ្រឿងញៀន មានតម្លៃប្រមាណជា៤០០លានដុល្លា
យុទ្ធនាការអន្តរជាតិមួយ ដែលត្រូវបានដឹកនាំធ្វើ ក្នុងអំឡុងពីរខែកន្លងមកនេះ នៅតាមបណ្ដោយទន្លេមេគង្គនោះ បានអនុញ្ញាតឲ្យគេចាប់បានគ្រឿងញៀនខុសច្បាប់ជាច្រើន ដែលមានតម្លៃប្រមាណជា៤០០លានដុល្លាអាមេរិក។
តំបន់ត្រីកោណមាស ច្រកចូលពីខាងប្រទេសថៃ។
អាជ្ញាធរចិន ឡាវ ភូមា និងថៃ បានរួមសហការគ្នា ចូលរួមធ្វើយុទ្ធនាការដ៏សម្បើមនេះ ដែលនាំទៅដល់ការចាប់ខ្លួនជនសង្ស័យប្រមាណជា ២៥៣០នាក់ និងដកហូតគ្រឿងញៀន ដែលមានទម្ងន់ប្រមាណជា ១០តោន និងសម្ភារះវត្ថុតាងផ្សេងទៀត ដែលមានតម្លៃប្រមាណជា៣,៦លានដុល្លា។
ប្រទេសទាំងបួនធ្លាប់បានធ្វើការត្រួតពិនិត្យ ក្នុងតំបន់ជុំវិញទន្លេមេគង្គ នៅចុងឆ្នាំ២០១១ម្ដងហើយ បន្ទាប់ពីមានការសម្លាប់ទាហានចិន១៣នាក់ នៅក្នុងតំបន់ត្រីកោណមាស។
អ្នកទទួលខុសត្រូវចិនម្នាក់បានអះអាងថា [...]