Posts tagged as "Cocaine"

ខៀវ កាញារីទ្ធ ធ្លាប់​បបួល ហ៊ុន សែន ដាំ​កញ្ឆា!

ខៀវ កាញារីទ្ធ ធ្លាប់​បបួល ហ៊ុន សែន ដាំ​កញ្ឆា!

តើជាការផ្ដល់រូបភាពល្អ ទៅឲ្យលោក ហ៊ុន សែន ដែលជាមេដឹកនាំកំពូល ឬគ្រាន់ជាការនិយាយលេង នៅ​ពេល​​នោះ ដូចដែល​លោក ខៀវ កាញារីទ្ធ ​ធ្លាប់និយាយជាមួយអ្នកប្រើប្រាស់ បណ្ដាញញសង្គមក្នុង​ពេល​កន្លង​មក ឬ​យ៉ាង​​ណា? ប៉ុន្តែ​យ៉ាង​ហោចណាស់ ក៏ជាការទម្លាយព័ត៌មានមួយ នៃការជជែកគ្នា រវាងមេដឹកនាំកម្ពុជា កាល​ពី​​សម័យ​​កុម្មុយនីស ហៅរបប​សាធារណរដ្ឋប្រជាមានិត​កម្ពុជា​នោះដែរ។

នៅលើគណនីហ្វេសប៊ុកផ្ទាល់របស់លោក នាថ្ងៃទី១០ ខែធ្នូនេះ រដ្ឋមន្ត្រីក្រសួងព័ត៌មាន លោក ខៀវ កាញ៉ារីទ្ធិ បានលើកឡើងថា រវាងពីឆ្នាំ១៩៨៧ មកឆ្នាំ១៩៨៨ ពួកលោកដែលជាថ្នាក់ដឹកនាំ ធ្លាប់បានជួបជុំគ្នា ដោយ​​មាន​លក្ខណៈ​ស្និត​ស្នាល ប្រៀបបានជាបងប្អូន។ លោករដ្ឋមន្ត្រីក្រសួងព័ត៌មាន បានរៀបរាប់ថា ក្នុង​រយៈ​ពេល​នោះ​ដដែល «លោក ហ៊ុនសែន បានចេញបញ្ជា ហាមការដាំដុះកញ្ឆា ដែលពួកឈ្មួញ ថៃបានមក​ជួល​ខ្មែរ​ដាំ នៅ​តាម​​បណ្តោយ​​ព្រំដែន កម្ពុជា-ថៃ»។

នៅពេលនោះ [...]

​បុក​​គេ​រួច​បើក​ឡាន​គេច រហូត​ទាល់​ទើប​ឈប់ រក​ឃើញ​គ្រឿង​ញៀន

​បុក​​គេ​រួច​បើក​ឡាន​គេច រហូត​ទាល់​ទើប​ឈប់ រក​ឃើញ​គ្រឿង​ញៀន

ការភ្ញាក់ផ្អើលបានកើតឡើង សឹងតែមួយចំហៀងរាជធានីភ្នំពេញ។ ក្រុមមន្រ្តីនគរបាល មកពីពីរខណ្ឌ បាន​​ដេញ​ប្រមាញ់ តាមបុរសម្នាក់ ដែលបានបើករថយន្ដគេចខ្លួន ពីទីកន្លែងកើតហេតុ បន្ទាប់ពីបុរសនេះ បានបង្ក​គ្រោះ​ថ្នាក់ចរាចរណ៍ ជាមួយម៉ូតូជាច្រើនគ្រឿង នៅម្ដុំស្ដុបទេពផន កណ្ដាលរាជធានីភ្នំពេញ។ ហេតុការណ៍ដេញ​តាម​ឃាត់រថយន្ដនេះ បានធ្វើពីស្ដុបទេពផន តាមផ្លូវម៉ៅសេទុង រហូតដល់វត្តសន្សំកុសល ហើយបានបើកបុករះ អ្នក​ចត​ម៉ូតូ នៅតាមផ្លូវនៅទីនោះ រហូតទាល់ទៅលែងរួច ទើបឈប់ឡាន។

ករណីនេះបានបង្កឡើង នៅម៉ោង៣រសៀល ថ្ងៃទី១៥ ខែ កញ្ញ ឆ្នាំ២០១៥ ដោយបុរសមិនស្គាល់​អត្តសញ្ញាណ​ម្នាក់ បើករថយន្ដធុន តូយូតា កាម៉ារី (PRURS) ពណ៍សមួយគ្រឿង ស្លាកលេខភ្នំពេញ ២Z-៤៧៩១។ បើតាម​ប្រភព ដែលបានឃើញហេតុការណ៍ បានឲ្យដឹងថា រថយន្ដជនបង្កបានបើកបុករះ អ្នកឈប់នៅតាមផ្លូវរហូត ពី​ខណ្ឌទួលគោក រហូតដល់ខណ្ឌមានជ័យ និងទីបំផុតបានឈប់ នៅមុខផ្ទះលេខ ១២AEo ក្រុមទី២ភូមិប្រាំ [...]

មេចែកចាយគ្រឿងញៀនត្រូវអស់ល័ក្ខ

មេចែកចាយគ្រឿងញៀនត្រូវអស់ល័ក្ខ

យោងតាមការចុះផ្សាយ របស់អគ្គនាយកដ្ឋានភស្តុភារ និងហិរញ្ញវត្ថុ នៃក្រសួងមហាផ្ទៃ នៅថ្ងៃទី ០២ ខែកញ្ញា ឆ្នាំ២០១៥ វេលាម៉ោង១១នាទីព្រឹក បានបញ្ជាក់ថា មេខ្លោងគ្រឿងញៀនដ៏ធំ២នាក់ នៅក្នុងខេត្តស្ទឹងត្រែង ត្រូវ​បានចាប់ខ្លួន នៅភូមិលើ ឃុំព្រះរំកិល ស្រុកឋាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែងជាប់ព្រំដែន កម្ពុជា-ឡាវ ។

កម្លាំងសមត្ថកិច្ចមន្ទីរប្រឆាំងគ្រឿងញៀន នៃអគ្គស្នងការនគរបាលជាតិ បានសហការជាមួយការិយាល័យ ប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែង ក្រោមការដឹកនាំដោយលោក ជា ពេជ្រ ព្រះ​រាជ​អាជ្ញាអមសាលាដំបូងខេត្ត បានចាប់ឃាត់ខ្លួនជនសង្ស័យទាំង២នាក់ និងដកហូតបានគ្រឿងញៀន ចំនួន២​កញ្ចប់ធំ ស្មើនឹង២គីឡូក្រាម។

ជនសង្ស័យទី១ មានឈ្មោះ: ឡុង ចាន់ទ្រី ហៅ ណយ ភេទប្រុសមានអាយុ២៩ឆ្នាំ មានទីលំនៅភូមិឃុំខាងលើ។ ចំណែកទីជនសង្ស័យទី២ ឈ្មោះ ជូ សាវឿន ភេទប្រុសមានអាយុ៥៣ឆ្នាំ មានទីលំនៅ ផ្ទះលេខ៣៥ ផ្លូវជាតិ​លេខ​៥ សង្កាត់ឫស្សីកែវ [...]

ឃាត់​ខ្លូន​បុរស​ស្រ្តី​១២នាក់ ពី​បទ​ប្រើ​គ្រឿង​ញៀន នៅ​បឹង​ឈូក

ឃាត់​ខ្លូន​បុរស​ស្រ្តី​១២នាក់ ពី​បទ​ប្រើ​គ្រឿង​ញៀន នៅ​បឹង​ឈូក

កម្លាំងនគរបាលប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាល រាជធានីភ្នំពេញ បានចុះប្រតិបត្តិការ បង្ក្រាប​ករណីចែកចាយ និងប្រើប្រាស់គ្រឿងញៀនមួយកន្លែង នៅតំបន់បឹងឈូក សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានី​ភ្នំពេញ។ ក្នុងប្រតិបត្តិការនោះ ក្រុមអាជ្ញាធរ បានឃាត់ខ្លូនជនសង្ស័យ ចំនួន១២នាក់ ស្រី២នាក់ ប្រុស​១០នាក់ បញ្ចូនទៅកាន់ការិយាល័យ ប្រឆាំងគ្រឿងញៀន រាជធានីភ្នំពេញ។

នាយរងការិយាល័យ​ប្រឆាំងគ្រឿងញៀន រាជធានីភ្នំពេញ បានឲ្យដឹងថា ក្រៅពីចាប់ខ្លួនជន​សង្ស័យ​១២នាក់​ខាងលើ កម្លាំងរបស់លោក បានដកហូតថ្នាំញៀនមួយចំនួន និងឧបករណ៍ជក់ និងប្រើប្រាស់ មានដាវ​សាំម៉ូរ៉ៃ​ជាដើម។ លោកបានបន្ថែមទៀតថា ក្រុមជនសង្ស័យ ជាមុខសញ្ញារបស់ សមត្ថកិច្ច ដែលកំពុងស្ថិត​ក្នុងការ​តាម​ដាន ហូតមកដល់ថ្ងៃទី១២ ខែ សីហា នៅម៉ោងប្រមាណ១២ និង២០នាទី ទើបឃាត់ខ្លូនបានទាំងក្រុម នៅក្នុង​បន្ទប់ជួល។

ជនសង្ស័យទាំង១២នាក់ ត្រូវបានដឹកបញ្ជូនភ្លាមៗ [...]

បង្ក្រាប​ទីតាំង​រក​ស៊ី​ខុស​ច្បាប់​មួយ​កន្លែង ឃាត់​ខ្លូន​បាន​១១នាក់

បង្ក្រាប​ទីតាំង​រក​ស៊ី​ខុស​ច្បាប់​មួយ​កន្លែង ឃាត់​ខ្លូន​បាន​១១នាក់

កន្លែង បើកល្បែងស៊ីសងខុសច្បាប់ រួមទាំងអ្នកប្រើប្រាស់ថ្នាំញៀននេះ ស្ថិតក្នុង ផ្ទះលេខ ២៣៨ ក្រុមទី៤ ភូមិ​ព្រែកទាល់ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ ក្នុងករណីឃាត់ខ្លូននេះ កងកម្លាំង បាន​ឃាត់​ខ្លូនមនុស្ស១១នាក់ បុរស១០ ស្រ្តីម្នាក់ រួមទាំងម៉ូតូ៤គ្រឿង ថ្នាំញៀនមួយចំនួន និងទូហ្គេមបាញ់ត្រី បាន​មួយចំនួនទៀត។

ក្នុងសកម្មភាពចុះបង្ក្រាបនេះ ត្រូវបានមន្រ្តីខណ្ឌមានជ័យ ប្រាប់ឲ្យដឹងថា ចាប់ផ្តើមពីម៉ោង៤ និង៣០នាទី ល្ងាច ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៥។ លោកបានបញ្ជាក់ថា ក្នុងចំណោមអ្នកទាំង១១នាក់នោះ មិនត្រូវបានគេស្គាល់ អត្តសញ្ញាណនោះទេ តែមន្រ្តីរូបនោះប្រាប់ថា មានបុរសពីរនាក់ ជាអ្នកគ្រប់គ្រង ផ្នែកហ្គេមបាញ់ត្រី និងម្នាក់​ទៀត ជាជនសង្ស័យប្រើប្រាស់ថ្នាំញៀន។

ក្រោយពីឆែកឆេ និងធ្វើការឃាត់ខ្លូន ក្រុមជនសង្ស័យទាំង១១រូប ត្រូវបានបញ្ជូនទៅកាន់ កងរាជអាវុធហត្ថ​រាជធានីភ្នំពេញ ដើម្បីចាត់ការ ទៅតាមផ្លូវច្បាប់។ [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...